ពូ ពិសី - Pu Pisey

ស្វាគមន៍មកកាន់ទំព័រចំណេះដឹងច្បាប់ និងកំសាន្ត រៀបចំដោយខ្ញុំ ពូ ពិសី

Showing posts with label កំណាព្យ និងប្រលោមលោក. Show all posts
Showing posts with label កំណាព្យ និងប្រលោមលោក. Show all posts

ការលះបង់

 



ឃើញរូបភាពខាងក្រោមពោរពេញដោយអត្ថន័យទើបចង់ចែករំលែក មិនមែនជាការឆ្លុះបញ្ចាំងពីភាពអា.ក្រា.តកាយ ឬជារូបអា.ស.អា.ភា.សនោះទេតែជាការបកស្រាយអំពីភាពអាត្មានិយមរបស់មនុស្ស។

ស្នេហា(ប្រពន្ធកូន) និង គ្រួសារ(ម្ដាយឪពុក) ខាងណាធ្ងន់ជាង?


មនុស្សប្រុសរើសយកឪពុក


មនុស្សស្រីរើសយកកូន


រូបភាពបានបង្ហាញឲ្យឃើញថា មនុស្សស្រីនឹងមិនជ្រើសរើសការរស់សម្រាប់ខ្លួនឯង តែជានិច្ចកាលតែងតែលះបង់សម្រាប់កូនភ្ងា។ ផ្ទុយទៅវិញ មនុស្សប្រុសអាចបោះបង់ប្រពន្ធបោះបង់កូន តែមិនអាចបោះបង់ចោលឪពុកម្ដាយ។


ក្នុងជីវិតបានបង្រៀនយើងឲ្យរស់ដើម្បីមនុស្ស២នាក់

- អ្នកដែលបង្កើតយើង

- អ្នកដែលយើងបង្កើត


លើលោកនេះ អ្នកណាក៏ត្រូវស្លាប់ ឪពុកម្ដាយចាស់ហើយក៏នឹងត្រូវចាក់ចេញទៅ ចុះហេតុអ្វីបានជាមនុស្សប្រុសបែរជារើសយកការជួយសង្គ្រោះឪពុក ហើយបោះបង់ជីវិតប្រពន្ធនិងកូនបែបនេះ?

ទង្វើបែបនេះត្រូវឬខុស?

ចំណែកឯមនុស្សស្រីវិញ សុខចិត្ដលះបង់ជីវិតខ្លួនឯងដើម្បីជួយសង្គ្រោះជីវិតកូន។ នេះគឺបង្ហាញអំពីសេចក្ដីស្រលាញ់ដ៏ជ្រាលលជ្រៅបំផុតដែលមិនអាចកាត់ថ្លៃបានរបស់អ្នកម្ដាយ។


ទោះបីក្នុងស្ថានភាពបែបនេះកើតឡើងរវាងម្ដាយនិងកូន មនុស្សស្រីនៅតែសម្រេចចិត្ដរើសយកការជួយសង្គ្រោះកូនដដែល មិនមែនគាត់មិនស្រលាញ់ឪពុកម្ដាយទេ តែគាត់ដឹងថាកូនកំពុងត្រូវការគាត់ជាង។ រីឯមនុស្សប្រុសវិញ គាត់តែងតែគិតថា បើយកមិនបាននារីម្នាក់នេះ គាត់នៅតែអាចយកនារីម្នាក់ផ្សេងទៀត ហើយកូនដែលបាត់ទៅ គាត់ក៏នៅតែអាចយកកូនថែមទៀតបាន ប៉ុន្ដែឪពុកម្ដាយគឺមិនអាចរកបានមកវិញឡើយ។ គាត់មិនយល់ទេថា រកបានមនុស្សស្រីម្នាក់ដែលអាចនៅក្បែរគាត់អស់មួយជីវិតគឺពិតជាពិបាកណាស់ទៅហើយ ថែមទាំងអាចបង្កើតបានក្មេងម្នាក់ទៀតគឺវាកាន់តែពិបាកទៅទៀត។ ឪពុកម្ដាយរស់នៅជាមួយើងបានតែពាក់កណ្ដាលជីវិត រីឯប្រពន្ធកូននឹងរួមដំណើរជាមួយយើងអស់មួយជីវិត។


សង្គមគឺបែបនេះ មនុស្សស្រីសុខចិត្ដលះបង់គ្រប់បែបយ៉ាង តែអ្វីដែលទទួលបានគឺភាពល្វីងជូរចត់។ គាត់បានលះបង់ភាពយុវវ័យដើម្បីប្ដី តែទទួលបានមកវិញពីប្ដីឯងត្រឹមតែជាមនុស្សស្រីសម្រាប់បង្កើតកូននិងធ្វើកិច្ចការផ្ទះដោយមិនអស់ថ្លៃឈ្នួលតែប៉ុណ្ណោះ។


មនុស្សស្រីសុខចិត្ដចាក់ចេញពីឪពុកម្ដាយទៅតាមប្ដី ជាមនុស្សប្រុសដែលគាត់មើលឃើញថាសំខាន់ បែរជាព្រមបោះបង់គាត់ទៅតាមឪពុកម្ដាយទៅវិញ។ តើទង្វើបែបនេះត្រូវឬខុស?

ប៉ុន្ដែសូមសង្កេតមើលឲ្យជាក់ច្បាស់សិន ចាំសន្និដ្ឋាន ព្រោះបើសិនជាមើលដោយមិនបានពិចារណា វាពិតជាបង្កភាពអាត្មានិយមសម្រាប់មនុស្សប្រុសណាស់។


បុរសចំណាស់ជាឪពុកមិនដឹងចាប់តោងអ្វីបាន ដូច្នេះត្រូវការជួយសង្គ្រោះជីវិតមុន។

មនុស្សស្រីជាប្រពន្ធនៅមានកម្លាំង អាចចាប់តោងមែកឈើបានក៏មិនប្រាកដថានឹងត្រូវស្លាប់។ កូនប្រុសត្រូវបានម្ដាយលើកផុតពីទឹកក៏មិនត្រូវបានលិចលង់។ ទឹកចិត្ដម្ដាយចំពោះកូនធ្វើឲ្យមនុស្សស្រីកាន់តែរឹងមាំ ដៃម្ខាងចាប់តោងមែកឈើ ដៃម្ខាងលើកកូនផុតពីទឹក ដើម្បីទុកពេលឲ្យប្ដីជួយសង្គ្រោះឪពុក។


និយាយជារួម មនុស្សស្រីនៅតែជាមនុស្សដ៏អស្ចារ្យបំផុត។ ដូច្នេះត្រូវចេះគោរពស្រលាញ់និងឲ្យតម្លៃពេលមានគាត់នៅក្បែរ។


Knowledge Cambodia

រឿងពិត៖ បើខ្ញុំជាសង្សារលោកគ្រូ



👩‍🎓: លោកគ្រូ​ប្រឡងប្រចាំខែមីនាខែនេះ ខ្ញុំបានពិន្ទុប៉ុន្មាន?

👨‍🏫: ៥៥/៧៥

👩‍🎓: តិចម៉្លេះ លោកគ្រូ?

👨‍🏫: ចុះបើធ្វើបានតិច ចង់បានច្រើនយ៉ាងម៉េច!

👩‍🎓: ចុះបើខ្ញុំជាសង្សារលោកគ្រូ តើខ្ញុំអាចនឹងបានប៉ុន្មាន?

👨‍🏫: រឿងនេះមិនអាចកើតឡើងបានទេ!

👩‍🎓: ប្រសិនបើទេតើ លោកគ្រូ!

👨‍🏫: អឺ...! អាចបាន៦៥ទៅ៧០

👩‍🎓: លោកគ្រូលម្អៀង!😢

👨‍🏫: កំហុសដ៏ធំរបស់គ្រូម្នាក់ៗ​ គឺការលម្អៀងទៅកាន់សិស្សណាម្នាក់ហ្នឹងហើយ អ៊ីចឹងហើយលោកគ្រូតែងតែចៀសវាងកំហុសទាំងនេះ ហើយពេលកែកិច្ចការសិស្ស លោកគ្រូកម្រមើលឈ្មោះណាស់ គឺមើលតែចម្លើយប៉ុណ្ណោះ លុះកែរួចទើបមើលឈ្មោះ!😊

👩‍🎓: ចុះមិញលោកគ្រូថា បើខ្ញុំជាសង្សារលោកគ្រូ លោកគ្រូ​ថាបានពី៦៥-៧០នោះ?

👨‍🏫​: បើជាសង្សារ លោកគ្រូនឹងជួយបង្រៀនបន្ថែមចំណុចដែលនៅខ្វះខាត!

👩‍🎓: លោកគ្រូលម្អៀងទៀតហើយ!😢

👨‍🏫: លម្អៀងម៉េច?

👩‍🎓: ចុះខ្ញុំមានចំណុចខ្វះខាតដែរ ម៉េចក៏មិនជួយបង្រៀនខ្ញុំបន្ថែម?😢

👨‍🏫: អឺ...! នេះជា​ឧទាហរណ៍​តើ!😄

👩‍🎓: ទេ! ខ្ញុំអត់សុខចិត្តទេ!

👨‍🏫: ធ្វើម៉េចបានសុខចិត្ត?

👩‍🎓: លោកគ្រូ ជួយបង្រៀនខ្ញុំបន្ថែមផង ឆ្នាំនេះខ្ញុំប្រឡងបាក់ឌុបហើយ បើលោកគ្រូមិនជួយទេ ខ្ញុំច្បាស់ជាធ្លាក់ហើយ!😢

👨‍🏫: អឺ...!

👩‍🎓: ណាលោកគ្រូណា!🙏

👨‍🏫: អ៊ីចឹងក៏បាន!👌

👩‍🎓: អ៊ីចេះទៅ ល្ងាចៗលោកគ្រូទៅពិសាបាយនៅឯផ្ទះខ្ញុំ ហើយសម្រាកបន្តិច បន្ទាប់មកលោកគ្រូបង្រៀនខ្ញុំតែម្ដង!👌

👨‍🏫: អ៊ីចឹងក៏បាន! ចុះបានប្រាប់ប៉ាម៉ាក់នៅ?

👩‍🎓: ចាំទៅវិញបានប្រាប់!👌


[...] ល្ងាចឡើងលោកគ្រូកំលោះ បានទៅដល់ផ្ទះកញ្ញាថ្នាក់ទី១២ តាមការណាត់ទុក។


👨‍🏫: ជម្រាបសួរ​អ៊ំប្រុសអ៊ំស្រី!👨‍🏫

🧓👵: បាទ! ចាស៎! លើកដៃថ្វាយព្រះ ក្មួយ!​ តស់! អញ្ជើញ​ហូបបាយ!

👨‍🏫: បាទ​ អ៊ំ!

[...]

👵: កូនស្រីខ្ញុំនេះ​ រៀនមិនសូវចេះទេ ចេះតែរឿងដាំស្ល ពូកែណាស់ខាងហ្នឹង!

👨‍🏫: អ៎!

👵: តែរាងឆ្នាសបន្តិចហើយ!

👩‍🎓: ដឹងអីទេ ម៉ែ!😄


[...] កន្លះខែក្រោយមក...


👵: កូនឯង ស្រឡាញ់លោកគ្រូហ្នឹងមែន?

👩‍🎓: ប្រហែលហើយ ម៉ែ!

👵: មិនបានទេ​ កូន! កូនឯងស្រឡាញ់គ្រូខ្លួនឯងម៉េចកើត! ម៉ែសុំណ៎ា!

👩‍🎓: សិស្ស​ស្រឡាញ់គ្រូខុសដែរមែន ម៉ែ?

👵: ម៉ែមិនដឹងទេ! តែកុំឱ្យញាតិគេថា!


[...]


👩‍🎓: ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូកំលោះ

ស្រឡាញ់ដោយស្មោះមិនហ៊ានចេញស្តី

ម៉ោងគ្រូបង្រៀនខ្ញុំអរលាយភ័យ

ស្រមើស្រមៃថាបានស្ម័គ្រថែ។

ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូខ្លួនឯង

លាក់ចិត្តចំបែងខ្វាយខ្វល់ឥតល្ហែ

ខំប្រឹងរៀនសូត្រធ្វើសិស្សពូកែ

ពេលផ្តើមមានស្នេហានៅក្នុងចិត្ត។ 

សិស្សស្រឡាញ់គ្រូ តើខុសដែរទេ?

បើមានចិត្តស្នេហ៍ស្ម័គ្រស្មោះមិនល្អៀង

អ្វីៗក្នុងលោកអាចប្រែមិនទៀង

តែខ្ញុំមិនល្អៀងប៉ងស្មោះជាគូ។

ផ្ញើចិត្តស្រឡាញ់តាមការសិក្សា

ផ្ញើពាក្យសន្យាតាមការតស៊ូ

រៀនចប់នឹងប្រាប់ខ្ញុំមិនទុកយូរ

ចង់ឱ្យលោកគ្រូដណ្តឹងជាប្រពន្ធ។😘


(កំពុងតែច្រៀងៗ លោកគ្រូ​ក៏មកដល់)


👨‍🏫: ច្រៀងពីរោះម៉្លេះ ជូនផ្កាមួយទង!🌹

👩‍🎓: ក្នុងន័យអ្វីដែរលោកគ្រូ?

👨‍🏫: ក្នុងន័យសង្សារ!

👩‍🎓: មែនឬលោកគ្រូ?😍

👨‍🏫: មែនតើ!

👩‍🎓: ខ្ញុំសប្បាយចិត្តណាស់!😘

👨‍🏫: តែមើលទៅដូចជាមិនសូវសប្បាយចិត្ត!

👩‍🎓: មានបញ្ហាជាមួយម៉ាក់បន្តិចបន្តួច!

👨‍🏫: ប្រាប់ផងបានទេ ក្រែងអាចជួយបាន!👌

👩‍🎓: ចាំថ្ងៃក្រោយក៏បាន!👌

👨‍🏫: 👌


[...] គេថាកុលាបតែងមានបន្លា រីឯស្នេហាតែងមានឧបសគ្គ តើស្នេហាគ្រូនិងសិស្សមួយគូនេះ​ អាចឆ្លងឧបសគ្គនេះបានដែរឬ?


✍️អេដមីនសូមសួរមិត្តអ្នកអានបន្តិចបានទេថា សិស្សស្រឡាញ់គ្រូ តើខុសដែរទេ?

គួរក្រេបទឹកឃ្មុំ មុនអាពាហ៍ពិពាហ៍ ដើម្បីសុភមង្គល





ខ្ញុំយល់ឃើញថាអាពាហ៍ពិពាហ៍គួរតែរៀបចំក្រោយពេលក្រេបទឹកឃ្មុំ មិន មែនមុនពេលនោះទេ ព្រោះបើរឿងគ្រប់យ៉ាងវាមានដំណើររលូនល្អ ទើបគួររៀប អាពាហ៍ពិពាហ៍តាមក្រោយ។
 
ការក្រេបទឹកឃ្មុំក្រោយមង្គលការជារឿងដ៏គ្រោះថ្នាក់ណាស់។ តាមដែលខ្ញុំ នឹងគឺ 99% នៃអាពាហ៍ពិពាហ៍ត្រូវបញ្ចប់ក្រោយពេលក្រេបទឹកឃ្មុំ។ នៅពេលនោះ អ្នកក៏ជាប់អន្ទាក់រើលែងរួចទៅហើយ។ អ្នកគ្មានផ្លូវគេចរួច ព្រោះសង្គម ច្បាប់ តុលាការ មនុស្សផងទាំងពួងនឹងស្តីបន្ទោសអ្នក បើអ្នកបោះបង់ភរិយា ឬភរិយា បោះបង់អ្នក។ ពេលនោះរឿងដែលជានិមិត្តរូបនៃភាពត្រឹមត្រូវតាមគន្លងសីលធម៍ សាសនា សង្គមនោះ មនុស្សគ្រប់គ្នានឹងចោមរោមស្តីបន្ទោសអ្នក។
 
តាមពិតសង្គមគួរតែបង្កើតរបស់ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ ជាជាង ទៅបង្កើតរបស់ទប់ស្កាត់ការលែងលះ - សង្គមមិនគួរអនុញ្ញាតឱ្យមនុស្សរៀប មង្គលការនឹងគ្នាដោយងាយស្រួលដូច្នេះឡើយ។ តុលាការគួរបង្កើតរបស់ទប់ស្កាត់ ផ្សេងៗ ដោយកំណត់ឱ្យរួមរស់នៅជាមួយគ្នាយ៉ាងតិចពីរឆ្នាំសិនចាំអនុញ្ញាតឱ្យ រៀបការ។ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះក្លាយជារឿងផ្ទុយគ្នាស្រឡះគឺ ប្រសិនបើអ្នកចង់រៀបការ គ្មាននរណាសួរថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នោះទេ។ វាអាចជាការធ្វើតាមអំពើចិត្តដែលកើតឡើងក្នុងខណៈពេលណាមួយ, អាចមកពីអ្នកគ្រាន់តែពេញចិត្តច្រមុះនារីម្នាក់នោះ។ វាជារឿងល្ងង់ខ្លៅណាស់។ មនុស្សមិនគួររស់នៅស៊ីចុកជាមួយគ្នាបានដោយសារតែច្រមុះស្អាតនោះទេ។

ក្រោយ ពីនោះត្រឹមតែពីរបីថ្ងៃអ្នកក៏ភ្លេចរឿងច្រមុះបាត់ទៅហើយ, តើមាននរណាដែល ខ្វល់តែនឹងមើលច្រមុះប្រពន្ធខ្លួនឯងជានិច្ចដូច្នេះ? ប្រពន្ធក៏មិនសូវស្អាត ប្ដីក៏មិន សង្ហា។ នៅពេលស្គាល់កាន់តែច្បាស់ សម្រស់ក៏កាន់តែចុះថយ។
មនុស្សពីរនាក់ គួរមានឱកាសបានរួមរស់ជាមួយគ្នាឱ្យយូរល្មមរហូតដល់ អ្នកទាំងពីរបានស្គាល់គ្នាច្បាស់និងជិតស្និទ្ធជាមួយគ្នាសិន។ កាលពីមុននោះ ទោះជាពួកគេស្រេកឃ្លានចង់រៀបការក៏មិនគួរប្រញាប់អនុញ្ញាតដែរ។ ប្រសិនបើ ធ្វើដូច្នេះបាន ការលែងលះប្រាកដជាលែងមាននៅលើលោកនេះទៀតហើយ។ ការណ៍ដែលយើងនៅមានការលែងលះជាប្រចាំ ក៏ដោយសារតែអាពាហ៍ពិពាហ៍ របស់យើងប្រព្រឹត្តទៅទាំងខុសឆ្គងនិងដោយបង្ខិតបង្ខំ ការលែងលះកើតឡើង មកពីយើងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ដោយយកមនោសញ្ចេតនា ឬយក អារម្មណ៍អណ្តែតអណ្តូងជាធំនោះឯង។
ប្រែសម្រួលដោយ: Phatt Mern
Source: Osho quotes on Marriage.

រឿងស្វា និងតោ

 ប្តីប្រពន្ធទៅលេងសួនសត្វ, គេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន


ប្រពន្ធប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង sweet ហើយ រ៉ូមែនទិច


ប្តីប្រពន្ធឃើញតោញីឈ្មោល នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនោះសោះ 

តោឈ្មោលនៅស្ងាត់តែឯង ធ្វើដូចអត់មាន និង មិនខ្វល់ពីតោញី


ប្រពន្ធប្រាប់ប្តីថា មើលទៅដូចកំសត់ណាស់ សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ


ប្តីក៏ឲ្យប្រពន្ធគប់កូនថ្មទៅកាន់តោញី ហើយចាំមើល



ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញី


បន្ទាប់មកគេក៏គប់ថ្មទៅស្វាដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញី, 

ស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ដោយព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ


ប្តីក៏ប្រាប់ប្រពន្ធគាត់ថា កុំឆោតល្ងង់នឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយម, ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ 

ល្អតែមើលមិនល្អស៊ី


ហើយក៏មានអ្នកខ្លះ ដែលគាត់មិនបានបញ្ចេញ​ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់


ជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ


source: Sharifa Sofia

ផ្ញើស្នេហ៍ខ្នងផ្សា

1-បុប្ផារហង់រីកសមសួនរាប់រយចំនួនស្រស់ហូរហែ
ផ្កាព្រៃដីភ្នំល្អម្លេះទេ
ដួងចិត្តគិតរេចង់ក្បែរប្រាណ ។
បុប្ផាមួយទងឈ្មោះពិរោះ

2-កន្លង់ហើរហួសមិនក្លាហាន
ត្រាច់ចរផ្សងព្រេងជួបកល្យាណ
ចង់នេបនិត្យប្រាណតែមិនហ៊ាន ។

3-ខ្នងផ្សារគីរីសូមជួយចាំ
បណ្ដាំសារសព្ទដែលរៀមមាន
នឹកគិតដល់ផ្កាគ្រប់ជំហ៊ាន
ព្រោះតែរៀមអៀនមិនហាស្ដី ។

4-បក្សាព្រៃភ្នំសូមជួយគិត
គំនិតប្រតិព័ទ្ធមិនស្រដី
ចៃដន្យជួបផ្កាភ្លេចអស់អ្វី
ចាំតែភ័ក្រថ្លៃក្នុងចិន្តា ។

5-នេះគឺជាស្នេហ៍លាក់បំពួន
ស្នេហ៍នេះលង់ខ្លួនលើបុប្ផា
ស្រណោះលួចកាន់ដៃជីវ៉ា
កន្និដ្ឋាដកដៃមិនអាណិត ។

6-អនុស្សាវរីយ៍ពីអំណេះ
រលះលិចលង់អ្នកអត់លិឌ
រលាក់កងជើងខ្ញុំផ្ញើចិត្ត
ក្ដីស្នេហ៍ស្មោះពិតនឹងអ្នកហើយ ៕
-------------,
កំពង់ស្ពឺ ថ្ងៃ៣១ ឧសភា ២០២០
ឃី ពិសី


ភាគ ៣ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ធ្វើស្រែលើខ្នងរាស្ត្រ

 


ដែលជាឃាតកបំផ្លាញសុភមង្គលរបស់គ្រួសារយើង និងម្តាយរបស់ឯង...

សេណី កូនប្រុស កូនត្រូវតែសងសឹក បើពុកស្លាប់ទៅកូនត្រូវយកពុកទៅដាក់នៅជិតផ្នូររបស់ម្តាយឯងណាកូន ចាំឱ្យច្បាស់


ពុក...ពុក...!


គាត់ខំញញឹមបន្តិច :

- កុំ...ភ្លេចបងប្អូនឯងណា៎កូន...អឹក...ពុក...

- ពុក !


សេណី ស្រែកស្ទើរបែកបន្ទប់ក្រោមដី _ ទឹកភ្នែកកូនប្រុសរមៀលឥតដាច់

គេឱបសពបិតាក្នុងលង្វែកទ្រូងដើរចេញមកក្រៅដោយធីងធោង ។


ផ្នូរពីរបានផុសត្រដែតទន្ទឹមគ្នា ផ្សែងធូបនៅហុយទ្រលោម

បុរសសង្ហាតូចល្អិតក្រាបសំពះលាឪពុកម្តាយជាមួយសហការី

ដែលស្រឡាញ់អ្នកប្រមាណជា១០នាក់ មានចិត្តស្មោះស្ម័គ្រជាមួយគេ


- ពុកម៉ែ...កូនសូមក្រាបលាអ្នកមានគុណតាមបណ្ដាំរបស់ពុក

សូមពុកម៉ែជួយបំភ្លឺផ្លូវកូនឱ្យរកឃើញបងស្រី និងប្អូនស្រីផង ពិសេសគឺអាឃាតកលើគ្រួសារយើង សូមម៉ែពុកសម្រាន្តឱ្យបានសុខស្រួលចុះ


កូនជម្រាបលាសិនហើយពុកម៉ែ...!

ឧទ្ទិសចប់សេណីងាកមកយឺតៗ មករកកូនចៅរបស់គេ :

- តោះបងៗ យើងដល់ពេលចេញដំណើរហើយ !

- បាទអ្នកប្រុស !  តើយើងត្រូវទៅទីណាអ្នកប្រុស ?

កំលោះទេវបុត្រតូចអត់ស្ដី បោះជំហានយ៉ាងសង្ហា តែធ្ងន់ៗ

ស្ទើរនឹងស្រុតប្រឹថពី អតីតកូនចោរដើរតាមពីក្រោយទាំងមើលមុខគ្នា ដោយមិនអស់ចិត្តនឹងចៅហ្វាយតូច ។

---------------------------------

សន្លឹករុក្ខជាតិជម្រុះចោលស្លឹកចាស់ បញ្ចេញស្លឹកថ្មីពណ៌ខៀវ

ស្រងាត់ស្រស់បំព្រង ដែលពេលនេះនគឺជានិទាឃរដូវ ដែលត្រូវប្តូរថ្មីទាំងអស់ទៅតាមកាលវេលាដែលបាន

កំណត់មក នេះហើយប្រៀបដូចជាជាវាលវដ្ដសង្សារនៃអាយុកាលរបស់មនុស្សដែរ ។ 

ម៉ូតូហុងសស៊ីមាំងពីរ មួយរត់ត្រុយលើថ្នល់រដិបរដុប នៃជាយក្រុងភ្នំពេញដែលបញ្ជាយ៉ានដោយយុវបុរសម្នាក់

ក្នុងវ័យប្រមាណជាខ្ទង់២៨ ឆ្នាំមានរូបរាងសង្ហា ភ្នែកមុតចិញ្ចើមក្រាស់ដក់ជាប់នូវស្នាមញញឹមជានិច្ច ។ 

តាមផ្លូវដែលមានម្លប់ឈើត្រឈឹងត្រឈៃ ក្រឡេកភ្នែកទៅឃើញមនុស្សម្នាកំពុងក្រឡែកទាំងភ័យទៅក្រុម

តម្រួតដែលមានគ្នាប្រមាណជា ៥នាក់


- នែ ! តាយាយ មានដឹងថាការលក់ដូរនៅលើវិថីនេះខុសវិន័យខូចសណ្ដាប់ធ្នាប់ទេ ?
សម្ដីពួកតម្រួតខ័ណ្ឌក្នុងឯកសណ្ឋានបែបអ្នករាជការដៃកាន់ដំបងពណ៌ខ្មៅកំពុងចោទសួរទៅតាយាយទាំងពីរក្នុងទឹកមុខគួរឱ្យខ្លាច ហាក់ដូចជាកំពុងសួរឈ្លើយសឹកក្នុងសង្គ្រាម ។


- សូមលោកចៅ អភ័យទោសឱ្យតាយាយខ្ញុំពីរនាក់ផង ត្បិតអីរស់រាល់ថ្ងៃគ្មានទីពំនាក់អ្វីនោះទេ គឺមានតែរបរបន្តិចនេះឯងចញ្ចឹមក្រពេះទម្រាំលាចាកលោកនេះ។
- តាយាយទាំងពីរថ្លែងដោយលើកដៃសំពះអង្វរក្នុងទឹកមុខគួរឱ្យសង្វែគទៅក្រុមតម្រួតដែលកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកម្នាលតាយាយទាំងពីរ ។


- ពួកយើងមកនេះគ្រាន់តែមកអនុវត្តច្បាប់ប៉ុណ្ណោះបើតាយាយឯងមិនព្រមរើរបស់ទាំងនេះទេ ទុកឱ្យពួកយើងធ្វើវិញ ហើយកុំថាពួកខ្ញុំមិនប្រាប់មុនឱ្យសោះ ។
- មោះ.....ពួកអាដែង (មេក្រុមតម្រួតស្រែកទៅកូនតម្រួតមានគ្នា ៤-៥នាក់ឱ្យមកជួយលើក ក្អម ឆ្នាំងដាក់លើរថយន្តកាពីតាស់)

 

- កំពុងតែលើកឥវ៉ាន់ដាកលើឡាន រំពេចនោះស្រាប់តែលេចមុខកម្លោះម្នាក់ ដៃឆ្វេងកាន់កាតាបទំនងជាមានឯកសារ បានហក់សំដៅយ៉ាងលឿនជ្រែកហ្វូងមហាជនមករកយាយតាទាំងពីរ ។
- នែ .... ពួកអស់លោកឱ្យល្មមៗ បានហើយ !
- គ្រាន់តែបានឮសម្លេងនេះភ្លាមពួកតម្រួតបង្អង់សកម្មភាព ហើយនាំគ្នាចោលភ្នែកទៅរកប្រភពនៃសម្លេងនោះ ។


- ក្រុមលោកឯងនេះ ពូកែណាស់អារឿងអនុវត្តច្បាប់លើប្រជាជនទន់ខ្សោយ ចំណែកឯអ្នកមាន វិញពួកលោកមិនដែលហ៊ានតតាំងឡើយ។ អ្នកលក់ផ្សេងទៀតដែលបង់លុយឱ្យវិញគឺក្រុមលោកឱ្យគេធ្វើយ៉ាងសប្បាយ ឬមួយដោយសារទីនេះគឺជារបងផ្ទះអ្នកមានអំណាចបានជាពួកអស់លោកមកតាំងខ្លួនត្រឹមត្រូវជាអ្នកអនុវត្តច្បាប់នៅចំពោះមុខមហាជនយ៉ាងនេះ ?
- កម្លោះចោទសួរដោយសម្ដីម៉ឹងម៉ាត់ទៅកាន់ក្រុមតម្រួត ។


- ហែងជាស្អី ? បានជាហ៊ានប្រើពាក្យសម្ដីបែបនេះដាក់អាញ់ផង?

- ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញដែលឆ្លងកាត់ទីនេះ ហើយឃើញក្រុមលោករាជការឯងកំពុងបំពានលើជនទន់ខ្សោយប៉ុណ្ណោះ ។ ច្បាប់គេបង្កើតមកដើម្បីការពារប្រជារាស្ត្រ ការពារអ្នកទន់ ខ្សោយ, ការពារអ្នកត្រឹមត្រូវ, តែអស់លោកបែជាយកច្បាប់នេះធ្វើជាឧបករណ៍គៀបស៊ីអ្នកក្រក្សត់ទៅវិញ តើអស់លោកមានមនសិការទេ?


- កម្លោះចោទសួរដោយកែវភ្នែកមុតស្រួចបាញ់ទៅរកពួកតម្រួត ។
- យី.....អាសម្ដីថ្លោះ ហែងអីក៏សម្បើមមេសហា
- ខ្ញុំមិនមែនជាចេះដឹងកិច្ចការងារអស់លោកទេ តែមកពីខ្ញុំវាទើសភ្នែកពេក ។ ក្រុមលោកឯងទាំងអស់គ្នាស៊ីប្រាក់ខែរាជការ ហើយរាជការបានយកពន្ធពីរាស្ត្រមកបើកប្រាក់ខែឱ្យលោករាល់គ្នានេះ ។
- និយាយមិនទាន់បានប៉ុន្មានផង អាធាដែលជាមេក្រុមតម្រួតបានយាដំបងដែលកំពុងកាន់នៅនឹងដៃបម្រុងនឹងសំពងទៅលើមាត់កម្លោះទៅហើយ
តែត្រូវកម្លោះម្នាក់នោះចាប់ដៃគ្រវាសចេញ ដូចបោះមាន់ទៅក្នុងឆ្នាំង។

-អ៊ុំប្រុសអ៊ុំស្រី សូមក្រោកឡើងសិនមក 

កម្លោះចាប់គ្រាម្នាលយាយតាឡើង

- តាយាយសូមអរគុណជាពន់ពេកដល់លោកក្មួយណាស់

 

បុរសចិត្តបុណ្យញញឹមទាំងចាប់ដៃដោយមិនខ្ចីយកចិត្តទុកដាក់ទៅលើអាឃោរឃៅទាំងនោះឡើយ

ហើយនិយាយយ៉ាងខ្លី :

- ខ្ញុំជូនទៅអ៊ុំទៅផ្ទះ៖ !

- តែលោកក្មួយ !

- មិនអីទេអី.... មនុស្សយើងគ្រប់រូបត្រូវរស់នៅលើសិទ្ធិសេរី

ភាពនៃទឹកដីរបស់យើងគ្រប់គ្នា មិនមែនជារបស់ជនណាម្នាក់ឡើយយើងជាម្ចាស់របស់វាណាអ៊ុំ ព្រោះរាជការបានប្រាក់ខែពីយើង !

ចប់វាចាគេដឹកដៃតាយាយដើរចេញតម្រង់ម៉ូតូ តែពួកអាអន្ទ

ពាលប្រមាណ៥នាក់នោះមកព័ទ្ធជាប់ អាមួយទំនងជាមេគេគ្រហ៊ីមឡើង :

- អូហ៍...អាកំម្លោះហែងមកពីណាហា ? កុំចេះដឹងនៅក្នុងរឿងនេះអី

វាជារឿងរបស់លោកចៅហ្វាយខណ្ឌទេ_ គិតតែពីរឿងក្រពះហែងសិនទៅបានហើយ តាកញ្ចាស់នេះជំពាក់ប្រាក់លោកម្ចាស់យើងច្រើនណាស់ 

កម្លោះសង្ហាញញឹមបន្តិចទើបវាចាមួយៗ :

- ធ្វើជាម៉ែឪគេត្រូវផ្តល់ម្លប់ឱ្យកូនចៅណា ថ្នាក់លើតែង

តាំងមកឱ្យមកជួយមើលការខុសត្រូវលើប្រជាជន តែនេះគិតតែពីមកជិះជាន់បំពានធ្វើបាបរាស្ត្រទៅវិញ 

មិនចេះយល់ពីទុក្ខធុរៈរបស់អ្នកក្រីក្រទេ តើចៅហ្វាយខណ្ឌនោះនៅចង់បានលុយកាក់ដល់ណាទៀតឬក៏យកទៅស្រោចផ្នូរ ?

 

អាម្នាក់នោះគ្រហឹម :

សម្តីដូចលើសហើយអាកម្លោះ តិចថាស្លាប់ទាំងក្មេងវើយ

ទុកអាកញ្ចាស់នេះនៅទីនេះ ហើយទៅវិញចុះយើងបើកផ្លូវឱ្យ !

គេសើចដោយស្រួល :

- អូហ៍... ផ្លូវនេះមានម្ចាស់យាមផងឬ ? ខ្ញុំទៅមករាល់ថ្ងៃដូចជាចន្លោះភ្នែក 

តើបងប្រុសជាអ្នកបោសសំអាតថ្នល់នេះមែនទេ ? ល្អណាស់ នេះប្រាក់ឈ្នួលសម្រាប់បង ! ខ្ញុំលាសិនហើយ !

កម្លោះបោះប្រាក់មួយដុំ ចងរួចជាស្រេចឱ្យពួកតម្រួត ។

ចប់សម្តីភ្លាមកម្លោះចិត្តល្អក៏ហៅមនុស្ស៤-៥ នាក់ ទំនងជាអ្នកស្គាល់គ្នាឱ្យមកជួយប្រមូលក្អម ចាន ឆ្នាំង យាយតាដាក់លើរម៉កដឹកយកទៅបាត់  _

ផ្សែងនៃបំពង់ស៊ីមាំងម៉ូតូហាក់ដូចជាចំហាយអគ្គីដុតរោលដើមទ្រូងពូកដៃជើងចៅហ្វាយខណ្ឌ ឱ្យវាក្តៅក្រហាយ

មិនតិចឡើយ ! ពួកវាក្ដាប់ ដៃសង្រិតធ្មេញ :

- អាក្មេងនេះវាចេញមុខប្រឆាំងជាមួយនឹងលោកម្ចាស់យើងហើយ !

អាមួយពេបមាត់ !

- ត្រូវតែទៅជម្រាបលោកម្ចាស់ឱ្យបានដឹងផង !

-------------

ផ្ទាំង... កណ្ដាប់ដៃទះតុឆាំងគួរឱ្យសៀវ :

- ស្អី...អាមួយណាវាហ៊ានចេញមុខការពារកូនបំណុលរបស់អាញ់ ?

ពួកកូនចៅឱនមុខចុះហាក់ខ្លាចញញើតនឹងមុខយក្សដ៏អាក្រក់នៃចៅហ្វាយខណ្ឌដែលមានចិញ្ចើមក្រាស់ស្តើងចុង ភ្នែកធំៗមាំបំផុត កំពុងក្តៅក្រហាយនឹងសេចក្តីរាយការណ៍របស់សហការី ។

- វាក្លាហានណាស់ហើយបានបោះសម្តីមើលងាយលោកម្ចាស់ទៀតផងបាទ !

លោកអភិបាលស្រុកកំណាចតម្លើងបំពង់ក :

- ហឹស.... ប្រហែលជាវាធុញទ្រាន់នឹងជីវិតហើយ ឆាប់ទៅស៊ើបឱ្យអាញ់ថាវាជានរណា ?

ក្រោយពីពិភាក្សាគ្នារួចហើយពួកចៅហ្វាយខណ្ឌចិត្តកំណាចក៏បំបែកគ្នាចេញពីសាលាខណ្ឌជាបន្ទាន់ ។

----------------------------

កូនផ្ទះថ្មដ៏តូចច្រឡឹងមួយផុសឡើងនៅក្នុងឧទ្យានដ៏សែន

ត្រកាលគួរជាទីមនោរម្យណាស់ ជាទីប្រសព្វនៃទន្លេរចតុមុខ

- ប៉ា...ប៉ា...!

គេឱនត្រកងបុត្រីតូច :

- ល្អណាស់កូនស្រីប៉ា...ម៉ាក់កូនទៅណាហើយ ?

ស្រីតូចអាយុ៣ឆ្នាំនិយាយតតាក់តតុបបូតច្រមុះបិតាដោយ

ឱបកជាប់

- មកៗ ម៉ាក់នៅផ្ទះបាយឯណោរប៉ាប៉ា... !

ចាន់រ៉ាបានទុកឯកសណ្ឋានពេទ្យចុះ រួចដើរទៅក្នុងផ្ទះបាយ៖ ឃើញនារីដ៏ស្រស់សុភាពម្នាក់....

 


ភាគ ២ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ម្ចាស់អក្សរជានរណា?

 


វីឡាសែនសង្ហាលាតសន្ធឹងលាបពណ៌មាស ដូចជាវិមានសួគ៌បង្អួតរាងនៅតាមដងវិថីព្រះមុនីវង្ស ។ មនុស្សម្នាចោលភ្នែកទៅ ប៉ូលីសមួយក្រុម កំពុងអែអង់រេរាខាងមុខរបងទ្វាមិនហ៊ានចូលទៅទេ ហាក់ដូចជាខ្លាចនរណាម្នាក់នៅខាងក្នុង ។

-មិនកើតទេវើយ គ្មានអាចោរណាដែលល្ងង់រត់ចូលទៅក្នុង

គុកដោយខ្លួនឯងនោះទេ !

ពួកប៉ូលីសពីរនាក់នាំគ្នាខ្សឹបៗនិយាយដាក់គ្នា 

-បើតាមដឹងលោក ក្រៃយ៉ាង មិនដែលអនុគ្រោះដល់អ្នកណាទេ បើហ៊ានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គាត់នោះ ។

-អើ...បើដឹងហើយនៅដល់ណាទៀត?ឬក៏ពួកឯងចង់ទះមូសជំនួសអាល្អិតអំបាញ់មិញនេះ ?

មេប៉ូលីសម្នាក់ចេញមុខបន្ទរ

ចុះកាលបើពួកយើងធ្វើឱ្យចោររួចខ្លួននេះ តើយើងមានអីទៅបកស្រាយប្រាប់ថ្នាក់លើ? កូនចៅនាំគ្នាសួរទៅមេវិញ

- ស៊ីបាយក្រហម និងស៊ីបាយសរតើអាណាស្រួលជាងវើយ !

គេទាំង៥នាក់ពិភាក្សាហើយមូលមតិគ្នា ! អើយសម្រេចចឹងចុះ

-----------------------------

នៅក្នុងសួនច្បារបុផ្ផារីកចម្រុះពណ៌ចោលក្លិនក្រអូបសព្វសាយឈ្ងុយឈ្ងប់ឈួលដល់នាសា ធ្លាក់ខ្យល់រំភើយរដូវរំហើយ នាឆ្នាំ១៩៥៥  មេអំបៅហិចហើរឆាប់ចុះ ឆាបឡើងស្រង់លំអងផ្កានៅក្នុងសួនដែលមានរុក្ខជាតិតូចធំគ្រប់ពណ៌ ។

នារីតូចច្រឡឹងស្លៀកខាគូទខ្លីពាក់អាវយឺតពណ៌ស រត់ប្រឡែងដេញចាប់មេអំបៅនៅក្នុងសួនចោលសំណើចក្អាកក្លាយស្រួយស្រិប

 សត្វសេកស្ទុះហើរទ្រុយ ស្រីតូចស្រែកដោយអំណរ !

- ឯងរត់មិនរួចទេ ប្រគល់ខ្លួនឱ្យយើងមកបើមិនចង់ហត់ !

ស្ទើរតែចប់វាចាមិនទាន់_នាងរត់មកដល់កន្លែងសត្វស្លាបហើយជាស្រេច ស្រាប់តែនាងស្រែកដោយភ្ញាក់ :

-អ្នកឯងជានរណា ?

យុវជនជំទើសើចស្ញេញ បញ្ចេញធ្មេញសស្គុះដូចផ្កាម្លិះ

រង្វង់មុខសែនស្អាតសង្ហាវ័យប្រមាណជា១៨ឆ្នាំប៉ុណ្ណោះបានបន្លឺ

វាចាមួយៗ ហើយសម្លឹងឥតព្រិចភ្នែកពីគុម្ពផ្កាដែលលាក់ខ្លួន !

-ខ្ញុំមិនរត់ទេអ្នកនាងតូច តែសូមនាងតូចកុំចាប់ខ្ញុំអី  ខ្ញុំខ្លាចណាស់ !

ស្រីតូចដ៏សែនស្រស់បំព្រងបើកភ្នែកធំៗដែលខ្មៅក្រិប

ភក្ត្រាមូលក្រឡង់ក្របួចមាត់ទំនងមិនស្លូតប៉ុន្មានទេ

តែរស្មីនេត្រាភ្លឺល្អពន់ពេកណាស់នាងមានវ័យប្រមាណជា១៦ឆ្នាំ សម្លុតយកតែមែនទែន

- អ្នកឯងជាចោរឬ ?

កម្លោះតូចគ្រវីក្បាលទាំងលើកដៃរា

- ទេ...ខ្ញុំគ្រាន់តែយករបស់គេដែលដាក់ប្រហែសចោលទេតើ

មិនបានលួចគេទេ !

ស្រីតូចខិលធ្វើមុខមាំ

-មិនមែនចោរ តែលួចរបស់គេ ស្រួលហើយខ្ញុំចាប់យកទៅ

ឱ្យប៉ាដើម្បីយករង្វាន់សិន !

អ្នកប្រុសជំទើមានអាការៈស្លន់ស្លោ តែបើពិនិត្យក្រសែភ្នែក

គឺមុតស្រួច បបេមាត់ញញឹមលាក់គំនួចខិល លួចមើលស្រីដោយកន្ទុយភ្នែក !

- មិនបាច់យករង្វាន់ពីប៉ានាងទេ ខ្ញុំនឹងជូនរង្វាន់សម្រាប់ជីវិតណា

នាងតូចបោះជំហានថយក្រោយ ទាំងនិយាយធ្ងន់

- រង្វាន់ស្អី? ​​អ្នកឯងចង់ព្រហើនឬ ? ត្រូវដឹងថានេះជាវិមានរបស់លោកប្រធានតុលាការកំពូលក្រុងភ្នំពេញ ដែលពុំមានអនុគ្រោះដល់ជនខិលខូចឡើយ ជាសំណាងអ្នកឯងហើយដែគេចផុតពីទារុណកម្មរបស់ពួកតម្រួតខាងក្រៅ តែបែជាមកចូលគុកដោយខ្លួនឯងនៅទីនេះសោះ !

កំលោះតូចសើចយ៉ាងពិរោះ និយាយដោយពើងទ្រូងយ៉ាងក្លាហានណាស់ :

-អាយុ១៨ឆ្នាំទៅហើយ ក្នុងឋានៈជាកូនមហាចោរ ខ្ញុំមិនដែលចេះញញើតនឹងគុកឡើយ ព្រោះវាគ្រាន់តែបន្ទប់តូចមួយប៉ុណ្ណោះ ដែលខ្ញុំចេញចូលសឹងថាដូចជាបន្ទប់ទឹកទៅហើយ។ តាមពិតមកពីខ្ញុំធុញនឹងភាពអផ្សុកដោយមានអ្នកយាមខ្វាត់ខ្វែងដូចជាអធិរាជ ទៅណាមកណាមានគេហែហម សូម្បីតែទៅបត់ជើងក៏មានគេហែដែរណាអ្នកនាងតូច ! ទើបខ្ញុំមកលេងនៅទីនេះ ។

គេបន្ទាបសម្លេងតិចៗដោយក្រសែភ្នែកញញឹមយ៉ាងស្រស់ ឱ !បើពេញកំលោះវិញពិតជាទេវបុត្រកំពូលស្នេហ៍ហើយ

- លែងខ្ញុំទៅណាស្រីតូច... ចាំថ្ងៃក្រោយខ្ញុំទៅលួចយកកូនបក្សីដ៏ស្អាតមកជូននាងតូចណា !

នាងតូចបុត្រីតុលាការកំពូលច្រត់ចង្កេះនិយាយយ៉ាងមាំ :

- មួយម៉ាត់លួច ពីរម៉ាត់ឆក់ អ្នកឯងកំពុងតែភ្លេចខ្លួនថាបាន

សារភាពកំហុសនៅចំពោះមុខអនាគតព្រះរាជអាជ្ញាហើយ !

យើងស្អប់ណាស់ជនខិលខូចទុច្ចរិតលួចប្លន់ភាពសុខសាន្តរបស់ប្រជាជន !

កំលោះតូចលៀនអណ្តាតទៅឱ្យវិញ :

អនាគតព្រះរាជអាជ្ញាផងហ្ន៎ ឱ ! ស្រីតូចច្រមក់អើយ ព្រះរាជអាជ្ញាក្រមុំ វាត្រូវនឹងចោរកំលោះណា 

- បងលាសិនហើយ ...

- អូនរង់ចាំទទួលបងផង បងនឹងមកវិញ

- ចោរៗៗៗ ចោៗៗ ពូៗៗៗ ជួយ

នាងតូចស្រែកដូចជាកញ្ចែប្រាប់ទៅកងសន្តិសុខយាមកាមក្នុងវិឡា។

- បងនឹងឈរនៅចំពោះមុខឱ្យអូនកាត់ក្តីឱ្យបង បាយ...បាយ... !

- ឈប់សិន អាចោរព្រាន  ចាប់_ពូសែពចោរ... !

តែកំលោះតូចរហ័សដូចពានរ ហក់ភ្លែតតោងទ្វារដែក ទោះមានបន្លាមុតស្រួចក៏ធ្វើអ្វីគេពុំបានដែរ ។

ញាក់មុខដ៏ស្រស់ដាក់នាងតូចរួចលោតចេញទៅក្រៅបាត់លឿនស្លេវ។

សម្រិបជើងជាច្រើនរត់មកដល់  សម្លេងបុរសចាស់ម្នាក់លាន់ឡើង :

-ចោរនៅឯណានាងតូច??

ស្រីតូចដ៏ឆ្នើមខាំមាត់_ដើរចេញយឥតមានស្តីមួយម៉ាត់សោះឡើយ

ពួកតម្រួតគ្រវីក្បាលនឹងចរិតរបស់ស្រីតូចនេះ សន្តិសុខមួយដកដង្ហើមធំទំនងដូចជាហត់សម្បើមណាស់ ។

--------------

- ពុកអើយ ពុក...!

សម្លេងមនុស្សចាស់ ក្អកឃុងៗស្រែកពីខាងក្នុងផ្ទះមក ។

- អ្នកណាគេ សេណី មែនទេ_កូនមកវិញហើយឬ ?

កំលោះតូចនិយាយថ្នមៗ :

- បាទ...គឺកូនពុក កូនមកវិញហើយ !

បុរសចំណាស់បើកភ្នែកស្ទើរតែគ្មានរស្មីសម្លឹងមើលមកបុត្រា

ទាំងទឹកមុខស្ងប់ស្ងួត :

គេលើកកាបូបមួយបង្ហាញ !

- កូនធ្វើតាមបណ្តាំពុកឥតមានចន្លោះទេ កាបូបនេះជារបស់

ជំទាវម្នាក់ពាក់មាសពេជ្រជ្រែកខ្លួន អមដោយអង្គរក្ស ដែលដើរយ៉ាងព្រហើននៅចំពោះមុខ ឧត្តមសេណី

- តែនៅគេចមិនផុតពីដៃរហ័សរបស់កូនទេ

មហាចោរចំងក់ក្បាលសើចយ៉ាងស្ងួត :

- ល្អណាស់សេណី...ពុកមិនអស់សង្ឃឹមឡើយ

ចាក់ចេញមកមើលកូន តើមានរបស់ដែលពុកប្រាថ្នាដែរឬទេ ?

មាស ពេជ្រ ប្រាក់ធ្លាក់មករពុយៗ ពីក្នុងកាបូបយួរ

មេចោរធំខំសម្លឹង រួចធ្វើមុខស្ងួតគ្រវីក្បាលទាំងនិយាយទៀត :

ចាក់ឱ្យអស់មកសេណី !

- អស់ហើយពុក !

មេចោរដាក់ខ្លួនគេងទៅវិញដោយដកដង្ហើមធំ....

សេណីខំខ្វះកាបូបចេញក្រដាសមួយសន្លឹកមកទៀត

នោះគឺជាដីកាបញ្ជាឱ្យរឹបអូសភូមិមួយកន្លែងក្នុងទំហំដី១០០ហិកតា ។

- ពុក...នេះ នរិន គឺជាឈ្មោះចៅក្រមដែលស៊ីញ៉េលើដីកា រឹបអូសដីប្រជាជនទេតើ ហើយមានឈ្មោះ ចក្រី វុទ្ធ ជាដើមបណ្ដឹងផងពុក ។

-....ពុទ្ធោ គឺវានេះហើយកូន ! វាជានរណាពុក ?


-តើភូមិនោះនៅឯណា ? មេចោសួរទាំងទឹកមុខបារម្ភ ។ 

ដូចជានៅភូមិបុរីកីឡា អក្សរមើលមិនច្បាស់ទេពុក រាងរលុបៗ ។

សម្លេងក្អក កាន់តែខ្លាំង ធ្លាក់ឈាមទាំងដុំៗ

យុវបុរសក្មេងលើត្រកងបិតា 

- ពុក...ពុក...យ៉ាងម៉េចទៅហើយពុក ?

មេចោរបន្ធូរដង្ហើមបន្តិច :

- ណី...កូនត្រូវនាំពុកចូលទៅក្នុងបន្ទប់ក្រោមដីសម្ងាត់របស់យើងទៅ

ពុកពិបាកទ្រាំណាស់ !

កំលោះយើងស្ទាក់ស្ទើរ !

- តែពុក...

ឯងចង់ប្រឆាំងនឹងពុកឬ ?

- ទេ...តែកូនបារម្ភពីសុខភាពរបស់ពុក ខ្ញុំនឹងទៅរកពេទ្យ !

មេចោរចាប់ដៃកូនជាប់ ស្ដាប់ពុកទៅណាកូន ។

បុរសចំណាស់ខំប្រឹងងើប កំលោះតូចលើកត្រកងបិតា រួចចុចគន្លឹះសម្ងាត់ រំពេចនោះកញ្ចក់ទូរដាក់សម្លៀកបំពាក់ក៏ប្រែក្លាយទៅជាច្រកផ្លូវមួយមួយរំពេច ។

ពន្លឺ ច្រាល នៃលោហធាតុដ៏មានតម្លៃក្រាល មាស...ពេជ្រ គឺជាទ្រព្យសម្បត្តិដែលមហាចោរប្រមូលបានយ៉ាងច្រើនមហាសាល ។

-សេណី...ជាង១០ឆ្នាំហើយដែលពុកនិងកូនបានប្រព្រឹត្តិនូវអំពើថោកទាប ឆក់ប្លន់ពីពពួកអ្នកមានទុរយសគៀបស៊ីពីលើរាស្ដ្រ 

-បាទពុក កូនដឹងហើយ !

គាត់ចង្អុលទៅលើដុំថ្មមួយដុំ !

- ដាក់ពុកចុះទៅកូន !

កម្លោះតូចធ្វើតាមសម្ដីឪពុក

មេចោរឥតឈ្មោះសម្លឹងមើលទៅពិដាននៃបន្ទប់

ក្នុងអាកាសធាតុត្រជាក់ តែមានពន្លឺព្រះច័ន្ទច្រាលៗតិចៗ ជះចូលមកក្នុង !

-ហ៊ី...ពេលវេលាបានកន្លងហួសទៅហើយ តែភាពឈឺចាប់នៅតែដក់ជាប់ជានិច្ចក្នុងរាងកាយរបស់ពុកជានិច្ច កូនប្រុសមាសឪពុកពេលដែលអត់ពីពុកទៅ កូនត្រូវរស់នៅក្នុងភាពថ្លៃថ្នូរជាកុលបុត្រខ្មែរដ៏មានតម្លៃសម្រាប់ទ្រទ្រង់ប្រទេសជាតិ

សេណីខំលេបទឹកមាត់ទាំងទុក្ខព្រួយលុតជង្គង់ពីក្រោយឪពុក :

- ទេ...ពុកត្រូវតែរស់នៅជាមួយកូនណាពុក សេណីត្រូវការពុក !

មេចោរលូកដៃ ដែលពោរពេញទៅដោយស្នាមសាក់ប្រឡាក់ដោយឈាម មកអង្អែលក្បាលកូនខំញញឹម

-ពុកអរគុណកូនណាស់ដែលកូនមានសមានចិត្តលើពុក តែកូនត្រូវយល់អ្វីៗវាមានដំណើរមិនទៀងទាត់ទេកូន

ឯងត្រូវបន្តការតាមរកវត្ថុនោះឱ្យឃើញណាកូន ! បើរកមិនឃើញទេ គឺកូនអស់មានវាសនានឹងជួបបងប្អូនរបស់កូនហើយ ! អូយ...អឺក ....

មេចោរឱបដើមទ្រូង បាត់សម្ដីលែងតបត

សេណីស្ទុះមកត្រកង..

មេចោរបន្ត :

- .....ពុកចុកក្នុងទ្រូងណាស់ ត្រូវចាំបណ្តាំពុកកូន

ឯងត្រូវរើភូមិគ្រឹះនេះ ហើយទៅកសាងភូមិឋានតូចល្មមនៅឯក្រុងតាខ្មៅវិញទៅណាកូនណា...អូយ... !

- ពុកឈប់មានប្រសាសន៍ទៅពុកហត់ណាស់ហើយ !

គាត់រាដៃឃាត់កូនប្រុស :

- ទុកឱកាសឱ្យពុកនិយាយជាមួយកូនឱ្យបានច្រើន ណី !

មាសប្រាក់ទាំងអស់នេះកូនត្រូវបែងចែកឱ្យគ្នីគ្នាយើង ឱ្យគេទៅកសាងអនាគតថ្មីទៅចុះកូនព្រោះពួកគេដើរតាមពុកច្រើនឆ្នាំហើយ តែបើនរណាគេស្ម័គ្រចិត្តរស់នៅជាមួយកូនឯង

ណីត្រូវមានចិត្តសន្តោសដល់គេផងណាកូន ហើយត្រូវតាមរកបងប្អូនកូនឱ្យឃើញ រួចយកមកនៅជុំគ្នាកុំពឹងពាក់នឹងនរណាឱ្យសោះ ជាពិសេសកុំរវល់នឹងប្រព័ន្ធតុលាការ ជៀសឱ្យឆ្ងាយ ព្រោះតែពួកមន្ត្រីច្បាប់គ្មានបានការទាំងនោះ ទើបឯងនិងពុកត្រូវរស់វេទនាលាក់ខ្លួនបែបនេះ ។

ទ្រព្យសម្បត្តិរបស់ពុក អាចឱ្យកូនរស់នៅបានដោយសុខស្រួលហើយជាមួយនឹងបងប្អូន...អូយ....!

- ពុក !

កំលោះតូចស្រក់ទឹកភ្នែកអាណិតបិតា បុរសកម្សត់លើកហត្ថា

ញ័រទទ្រើកជូតទឹកភ្នែកឱ្យកូន !

- តាមរកឱ្យឃើញម្ចាស់នៃអក្សរនោះ៖ វាហ្នឹងហើយដែល...



(សូមរង់ចាំអានភាគ ៣ ចេញក្នុងពេលឆាប់ៗនេះ)


ស្នេហ៍មួយយប់

 



លួងលោមលូកដៃស្ទាបកាយសង្សារ

ហត្ថាបាន អង្អែលក្នុងប្រាណដល់ភ្លៅជីវ៉ា

ក្លិនក្រអូប បងឳបថើបជាប់នាសា

ព្រឺព្រួយទន់រោមរៀមរ៉ា កន្និថាក្បែរបង ។

 

សក់ខ្មៅរលោងលើកេសាស្រី

សាច់សរខ្ចីក្នុងទ្រូងញ័រភ័យព្រឺតព្រឺលនេត្រា

រូបសែនស្រស់រាងអូនសមសាច់ជីវ៉ា

ចង្កេះដូចទេពធីតាឱ្យចេតនាមើលគ្មានទាស់អ្វី ។

 

កែវភ្នែកប៉ះគ្នាពុំងាគេងលើទ្រូងបង ថ្ពាល់អូនក្រហមទាំងសង

អូនថើបកបេះដូងភិតភ័យ អូនស៊ូក្បែរទោះរៀមបងមិនហ៊ានហាស្ដី

ចិត្តបងរំភើបលាយភ័យសែនស្ដាយវេលានឹងស្ងួន ។

 

ភ្លើងពណ៌រាត្រីបំពេប្រគុំ ស្ដាយមាសមុំមិនបានថ្នាក់ថមឱ្យអស់ចិន្តា

ភ្លៅទន់ណាស់ ដៃបងចង់លោមជីវ៉ា ពេលនេះតើធ្វើយ៉ាងណា ជួបជីវ៉ាដូចយប់មុនទៀត?

-----------

ចម្រៀងមួយបទនេះអាចចេញមកបានដោយសារខ្ញុំបាននឹករលឹកដល់នារីម្នាក់ .......

០៤ កុម្ភៈ ២០២១