ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ការលះបង់

No comments

 



ឃើញរូបភាពខាងក្រោមពោរពេញដោយអត្ថន័យទើបចង់ចែករំលែក មិនមែនជាការឆ្លុះបញ្ចាំងពីភាពអា.ក្រា.តកាយ ឬជារូបអា.ស.អា.ភា.សនោះទេតែជាការបកស្រាយអំពីភាពអាត្មានិយមរបស់មនុស្ស។

ស្នេហា(ប្រពន្ធកូន) និង គ្រួសារ(ម្ដាយឪពុក) ខាងណាធ្ងន់ជាង?


មនុស្សប្រុសរើសយកឪពុក


មនុស្សស្រីរើសយកកូន


រូបភាពបានបង្ហាញឲ្យឃើញថា មនុស្សស្រីនឹងមិនជ្រើសរើសការរស់សម្រាប់ខ្លួនឯង តែជានិច្ចកាលតែងតែលះបង់សម្រាប់កូនភ្ងា។ ផ្ទុយទៅវិញ មនុស្សប្រុសអាចបោះបង់ប្រពន្ធបោះបង់កូន តែមិនអាចបោះបង់ចោលឪពុកម្ដាយ។


ក្នុងជីវិតបានបង្រៀនយើងឲ្យរស់ដើម្បីមនុស្ស២នាក់

- អ្នកដែលបង្កើតយើង

- អ្នកដែលយើងបង្កើត


លើលោកនេះ អ្នកណាក៏ត្រូវស្លាប់ ឪពុកម្ដាយចាស់ហើយក៏នឹងត្រូវចាក់ចេញទៅ ចុះហេតុអ្វីបានជាមនុស្សប្រុសបែរជារើសយកការជួយសង្គ្រោះឪពុក ហើយបោះបង់ជីវិតប្រពន្ធនិងកូនបែបនេះ?

ទង្វើបែបនេះត្រូវឬខុស?

ចំណែកឯមនុស្សស្រីវិញ សុខចិត្ដលះបង់ជីវិតខ្លួនឯងដើម្បីជួយសង្គ្រោះជីវិតកូន។ នេះគឺបង្ហាញអំពីសេចក្ដីស្រលាញ់ដ៏ជ្រាលលជ្រៅបំផុតដែលមិនអាចកាត់ថ្លៃបានរបស់អ្នកម្ដាយ។


ទោះបីក្នុងស្ថានភាពបែបនេះកើតឡើងរវាងម្ដាយនិងកូន មនុស្សស្រីនៅតែសម្រេចចិត្ដរើសយកការជួយសង្គ្រោះកូនដដែល មិនមែនគាត់មិនស្រលាញ់ឪពុកម្ដាយទេ តែគាត់ដឹងថាកូនកំពុងត្រូវការគាត់ជាង។ រីឯមនុស្សប្រុសវិញ គាត់តែងតែគិតថា បើយកមិនបាននារីម្នាក់នេះ គាត់នៅតែអាចយកនារីម្នាក់ផ្សេងទៀត ហើយកូនដែលបាត់ទៅ គាត់ក៏នៅតែអាចយកកូនថែមទៀតបាន ប៉ុន្ដែឪពុកម្ដាយគឺមិនអាចរកបានមកវិញឡើយ។ គាត់មិនយល់ទេថា រកបានមនុស្សស្រីម្នាក់ដែលអាចនៅក្បែរគាត់អស់មួយជីវិតគឺពិតជាពិបាកណាស់ទៅហើយ ថែមទាំងអាចបង្កើតបានក្មេងម្នាក់ទៀតគឺវាកាន់តែពិបាកទៅទៀត។ ឪពុកម្ដាយរស់នៅជាមួយើងបានតែពាក់កណ្ដាលជីវិត រីឯប្រពន្ធកូននឹងរួមដំណើរជាមួយយើងអស់មួយជីវិត។


សង្គមគឺបែបនេះ មនុស្សស្រីសុខចិត្ដលះបង់គ្រប់បែបយ៉ាង តែអ្វីដែលទទួលបានគឺភាពល្វីងជូរចត់។ គាត់បានលះបង់ភាពយុវវ័យដើម្បីប្ដី តែទទួលបានមកវិញពីប្ដីឯងត្រឹមតែជាមនុស្សស្រីសម្រាប់បង្កើតកូននិងធ្វើកិច្ចការផ្ទះដោយមិនអស់ថ្លៃឈ្នួលតែប៉ុណ្ណោះ។


មនុស្សស្រីសុខចិត្ដចាក់ចេញពីឪពុកម្ដាយទៅតាមប្ដី ជាមនុស្សប្រុសដែលគាត់មើលឃើញថាសំខាន់ បែរជាព្រមបោះបង់គាត់ទៅតាមឪពុកម្ដាយទៅវិញ។ តើទង្វើបែបនេះត្រូវឬខុស?

ប៉ុន្ដែសូមសង្កេតមើលឲ្យជាក់ច្បាស់សិន ចាំសន្និដ្ឋាន ព្រោះបើសិនជាមើលដោយមិនបានពិចារណា វាពិតជាបង្កភាពអាត្មានិយមសម្រាប់មនុស្សប្រុសណាស់។


បុរសចំណាស់ជាឪពុកមិនដឹងចាប់តោងអ្វីបាន ដូច្នេះត្រូវការជួយសង្គ្រោះជីវិតមុន។

មនុស្សស្រីជាប្រពន្ធនៅមានកម្លាំង អាចចាប់តោងមែកឈើបានក៏មិនប្រាកដថានឹងត្រូវស្លាប់។ កូនប្រុសត្រូវបានម្ដាយលើកផុតពីទឹកក៏មិនត្រូវបានលិចលង់។ ទឹកចិត្ដម្ដាយចំពោះកូនធ្វើឲ្យមនុស្សស្រីកាន់តែរឹងមាំ ដៃម្ខាងចាប់តោងមែកឈើ ដៃម្ខាងលើកកូនផុតពីទឹក ដើម្បីទុកពេលឲ្យប្ដីជួយសង្គ្រោះឪពុក។


និយាយជារួម មនុស្សស្រីនៅតែជាមនុស្សដ៏អស្ចារ្យបំផុត។ ដូច្នេះត្រូវចេះគោរពស្រលាញ់និងឲ្យតម្លៃពេលមានគាត់នៅក្បែរ។


Knowledge Cambodia

No comments :