តម្លៃសេវាទាំងអស់ពាក់ព័ន្ធនឹងដីធ្លី - ក្រសួងរៀបចំដែនដី
តបតាមការសំណមពរ៖ 🧳នេះគឺជាតម្លៃសេវាទាំងអស់ពាក់ព័ន្ធនឹងដីធ្លី ជៀសវាងចាញ់កលជនឆ្លៀតឪកាសទាមទារប្រាក់បន្ថែមលើសការកំណត់របស់ច្បាប់—————————— ⛳️សូមចែករំលែកទៅកាន់ពលរដ្ឋផ្សេងទៀតឲ្យបានដឹងផង
---------
ច្បាប់ ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក
------
មានសារៈសំខាន់សម្រាប់ពលរដ្ឋពាក់ព័ន្ធនឹងវត្ថុផ្សេងៗ ដែលតុលាការរឹបអូស ចាប់យក ឬដកហូត ក្នុងរឿងក្ដីព្រហ្មទណ្ឌ។
ទាមទារឲ្យតុលាការប្រគល់វត្ថុតាងដកហូត
ឯកសារច្បាប់អេឡិចត្រូនិក Ebook អាននៅលើទូរស័ព្ទដៃ
---------
សង្ខេបខ្លីខ្លឹមងាយយល់សម្រាប់ពលរដ្ឋទូទៅ -ទោះមិនចេះច្បាប់ក៏អានបានដែរ -អានបានគ្រប់ទីកន្លែងនៅលើទូរស័ព្ទ
👉 ទិញឥឡូវនេះត្រឹមតែ ៣ $ ប៉ុណ្ណោះ
👉 ទាក់ទងមកតេលេក្រាមនេះ https://t.me/piseylaw
លិខិតយថាភូតជាអ្វី? មានប្រយោជនអ្វីខ្លះ?
ឆ្កែបំបែក្ដីព្រហ្មទណ្ឌ
ឆ្កែមានសមត្ថភាពខ្ពស់ក្នុងការជួយកម្លាំងសន្តិសុខ ជាពិសេសប៉ូលិស ក្នុងការបំពេញការងារជាច្រើនប្រភេទ
វិភាគកន្លែងកើតហេតុ៖ ចិត្តវិទ្យាបំបែកក្ដីព្រហ្មទណ្ឌកម្រិតធ្ងន់
នៅពេលគេនិយាយអំពីបទល្មើសព្រហ្មទណ្ឌក្នុងរឿងឃាតកម្ម
គេផ្ដោតសំខាន់ណាស់ទៅលើការអនុវត្តវិធីសាស្ត្រក្នុងការវិនិច្ឆ័យ ស៊ើបអង្កេត
និងបង្កើតជាប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យប្រាកដថាដំណើរការនៃរឿងក្ដីត្រូវបានប្រព្រឹត្តទៅដោយត្រឹមត្រូវស្របតាមច្បាប់
និងផ្ដល់ភាពយុត្តិធម៌ច្បាស់លាស់នឹងរកឃើញឃាតករ។
កំណត់ទីតាំងបរិវេណ Securing the Scene
ការសង្កេតបឋម៖Initial
Observation:
ការសង្កេតស៊ីជម្រៅ Detailed
Observation:
កំណត់ហេតុ Documenting the
Scene
អត្ថបទស្ថិតក្រោមការរក្សាសិទ្ធិ ប្រសិនបើចង់បានអត្ថបទយកទៅប្រើសូមទាក់ទងមកម្ចាស់អត្ថបទ
ការសង្កេតកន្លែងហេតុដំបូងគឺមានសារៈសំខាន់ណាស់
ប្រសិនបើអ្នកមិនមានជំនាញទេ
សូមទុកទីកន្លែងនេះឲ្យអ្នកមានសមត្ថកិច្ចធ្វើរឿងទាំងអស់នេះទៅចុះ
ជៀសវាងប៉ះពាល់ភស្តុតាងណាមួយដែលអាចបំផ្លាញតំរុញតែមួយគត់ដល់រឿងក្ដីទាំងមូល
ទោះបីអ្នកមានទំនាក់ទំនងល្អជិតស្និតនឹងជនរងគ្រោះកម្រិតណាក៏ដោយ។
ប្រសិនបើអ្នកជាអ្នកឃើញហេតុការណ៍ ឬបានមកដល់ទីតាំងកើតហេតុមុនគេ
ត្រូវធ្វើចិត្តឲ្យស្ងប់កត់ត្រា ឬព្យាយាមចងចាំអ្វីដែលអ្នកបានឮ
ឬបានឃើញប្រាប់ទៅសមត្ថកិច្ច។
01-កំណត់ទីតាំងបិរិវេណ Securing the Scene
-
បិទកន្លែងកើតហេតុ បង់ពណ៌លឿងព័ទ្ធជុំវិញទីតាំង៖
ហាមឃាត់ការចេញចូលរហូតដល់បញ្ចប់ប្រតិបត្តិការ
ឬបើចាំបាច់ត្រូវដាក់កម្លាំងសមត្ថកិច្ចយាមកាមប្រសិនបើកាលណា
ភ្នាក់ងារអាជ្ញាធរមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតជាស្ថាពរទេ។
-
ត្រូវមានឧបករណ៍សម្ភារៈសម្រាប់បម្រើឲ្យការស៊ើបអង្កេត
ដូចជាស្រោមដៃ ម៉ាស់ ស្បែកជើងពិសេស
- សម្លៀកបំពាក់ពេលចាប់ផ្ដើមចូលទីតាំង។
02-ការសង្កេតបឋម៖Initial
Observation:
-
ឈរមើលទីតាំងកើតហេតុពីចម្ងាយសិន មើលគ្រប់ទិដ្ឋភាពទាំងអស់
ហើយវិភាគមើលពីជ្រុងមួយទៅជ្រុងមួយថាតើចំណុចកើតហេតុផ្ដើមចេញពីត្រង់ណា ។
ជនល្មើសដែលជាចោរ បាត់កាត់គន្លឹះបង្អួចទ្វារចំហៀងចូលក្នុងផ្ទះ ឡើងតាមជណ្ដើរ
ចូលទៅចាក់សម្លាប់ម្ចាស់ផ្ទះដែលស្ត្រីដែលកំពុងដេកលើគ្រេក្នុងបន្ទប់រួចយកគ្រឿងអលង្ការចេញតាមទ្វារក្រោយបាត់។
-
ការដើរអង្កេត កំណត់អត្តសញ្ញាណវត្ថុនីមួយៗ
ចាប់យកវត្ថុតាងដែលសង្ស័យ ឬអាចមានហានិភ័យ ថាតើមានពាក់ព័ន្ធនឹងអំពើឃាតកម្មដែរឬទេ?
មើលលក្ខខណ្ឌពន្លឺ ទីតាំង ទ្វាបង្អួត ភាពខុសប្រក្រតីនៃវត្ថុទាំងនោះ។ ក្លិន
ឬឯកសារពាក់ព័ន្ធទីតាំង។ កំណត់ហេតុហៅចេញចូលទូរស័ព្ទ សារឆ្លងឆ្លើយ កំព្យូទ័រជាដើម។
03-សង្កេតស៊ីជម្រៅ Detailed
Observation:
កំណត់ប្រព័ន្ធសើបអង្កេតផ្អែកលើទិដ្ឋភាពដែលយើងមើលឃើញ៖
-
ទីតាំង និងលក្ខខណៈនៃជនរងគ្រោះ៖
រួមបញ្ជូលទាំងទីតាំងដែលជនរងគ្រោះដួល ឬស្លាប់ដែលបានរកឃើញ, របួស បាក់ដី បាក់ជើង ជាំក
ឬស្នាមខាំ ដាច់សក់ ហើមប៉ោងកន្លែងណាមួយលើរាងកាយ។
-
ភស្តុតាងនៅទីតាំង៖ សង្កេត ៖ ម្រាមដៃ ក្រញ៉ៅដៃ មានដៃរលត់
ក្រចកដៃមានជាប់កំទិចក្រណាត់ ស្បែក ឬសក់ទេ, មើលអាវុធ, ស្នាមប្រឡាក់ឈាម
ឬអ្វីគ្រប់យ៉ាងដែលនៅទីតាំងកើតហេតុ។
-
ត្រូវបោះលេខសម្គាល់លើវត្ថុតាងទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើស
ឳ.កាំបិតដែលរកឃើញមានស្នាមប្រឡាក់ឈាមជាដើម
-
សញ្ញាណនៃការបែកបាក់ទីតាំង៖ មើលថាតើមានការរុលចូលដោយបង្ខំ
បំបែកបង្អួច ទ្វារ ឬឧបករណ៍សំខាន់ៗផ្សេងទៀតដែលជាតំរុយនៃបទល្មើស
-
ពិនិត្យមើលជននៅទីតាំង ឬក្បែរកន្លែងកើតហេតុ៖ អាចជាសាក្សី
ឬសាច់ញាតិដែលបានឮឬបានឃើញហេតុការណ៍នៃផ្ទាល់ ឬមិនបានឃើញទេ
តែពួកគាត់បានមកឃើញទីតាំងនេះមុនគេ។ សាកសួរ និងកត់ត្រាសម្ដីទាំងនោះ បើអាចថតសម្លេង
ឬថតជាវិដេអូបានកាន់តែល្អ ងាយស្រួលយកមកមើលនិងវិភាគពេលក្រោយ។
04-កំណត់ហេតុ Documenting the
Scene
-
ថតរូបពីជ្រុង ឬមុំផ្សេងៗគ្នា ពីទិសផ្សេងគ្នា ប្លង់ជិត Closeup ឬប្លង់ទូលាយ Wide angel យ៉ាងហោចណាស់គ្រប់សកម្មភាពឧក្រិដ្ឋទាំងអស់តែងកើតឡើងជា
៣ ជ្រុងផ្សេងគ្នា
-
គូសគំនូរស ឬគំនូសពីលើសាកសព
ដើម្បីបង្ហាញពីប្លង់នៃទីតាំងកើតហេតុ រួចចាំថតរូប និងវិដេអូ
មុនពេលលើកសាកសពចេញពីទីតាំង
- ត្រូវពិនិត្យ និងថតកន្លែងសំខាន់ៗដែលពាក់ព័ន្ធដូចជាស្នាមរបួស ឈាម ឬថតវត្ថុតាំងនៅទីតាំងកើតហេតុទាំងអស់មុនដកយកវត្ថុទាំងនោះមកច្រកក្នុងថង់ទុកដោយមានចុះលេខផងដែរ។ សរុបជារួមខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងក្លាយជាបំណិនមួយជួយដល់សង្គមជាតិរបស់យើងតាមរយៈអ្នកអានគ្រប់គ្នា៕
វិភាគបទល្មើស៖ បណ្ដឹងបរិហាកេរ្តិ៍
វិភាគដោយ ណារ៉ូ
នាំមកជូនដោយ ពូ ពិសី
បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ មានន័យថាបន្ទាត់ព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់យើងត្រូវមានកម្រិតត្រឹមការប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការបរិហារកេរ្តិ៍នោះធ្វើជាសាធារណៈ។
ប្រសិនបើលោកអ្នកចង់បានអត្ថបទនេះយកទៅប្រើប្រាស់សូមទាក់ទងមកម្ចាស់ស្នាដៃជាមុនសិន
ការបរិហារកេរ្តិ៍ត្រូវបានធ្វើឡើងនៅទីកន្លែងសាធារណៈ ឬតាមមធ្យោបាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮ ឬឃើញសុះសាយជាសាធារណៈ ដូចជាតាមរយៈ កាសែត វិទ្យុ ទូរទស្សន៍ ឬ អ៊ិនធើណែតជាដើម (ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទាទោសទេ)។
ហេតុដូច្នេះហើយបានជាក្រមព្រហ្មទណ្ឌខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនមានបទ បរិហារកេរ្តិ៍ជាឯកជន ទេ។ អនុលោមតាមក្រមព្រហ្មទណ្ឌដដែល បទបរិហារកេរ្តិ៍ គឺជាបទល្មើសលហុ តែមិនមានទោសពន្ធនាគារទេ (មាត្រា ៤៨ កថាខណ្ឌ ២ នៃក្រមព្រហ្មទណ្ឌ និយមន័យនៃបទលហុ)។
អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ពី
មួយសែន រៀលទៅដប់លានរៀល និងត្រូវសងសំណងខូចខាតដល់ជនរងគ្រោះដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ
ក៏ប៉ុន្ដែសំណងនៃខូចខាតដល់ជនរងគ្រោះមិនដូចគ្នានោះទេ ឧទាហរណ៍ បរិហាកេរ្ដិ៍ទៅលើបុគ្គលដែលសាធារណជនទទួលស្គាល់
មានជាអាទិ៍ តារាចម្រៀង តារាសម្ដែង ការខូចខាតនៃកិត្ដិយសរបស់ពួកគាត់អាចមានទំហំច្រើនជាងបុគ្គលធម្មតា
ប៉ុន្ដែករណីនេះមិនមែនជាការរើសអើងផ្នែកសិទ្ធិសេរីភាព ឬក៏ក្រុមបុគ្គលណាមួយឡើយ
ក៏ព្រោះតែក្រុមដែលសាធារណជនទទួលនោះអាចត្រូវបានធ្លាក់ប្រជាប្រិយភាព ឬអាចត្រូវបានក្រុមហ៊ុនដែលជួលពួកគាត់ឱ្យធ្វើការផ្សព្វផ្សាយផលិតផលណាមួយ
រួចត្រូវលុបចោលកិច្ចសន្យានោះដោយការបរិហាកេរ្ដិ៍ខាងលើផងដែរ។
ទាំងនេះជាផលប៉ះពាល់ដែលធ្វើឱ្យទំហំនៃការខូតខាតមិនដូចគ្នា។
ខ្លឹមសារមាត្រា
៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖គ្រប់ការអះអាងបំផ្លើស ឬ
ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។ត្រូវពិន័យជាប្រាក់ពី
១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល
បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖
១. តាមសំដី
ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២.តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។
៣.តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារជន។
តើគ្រប់ការបរិហារកេរ្តិ៍សុទ្ធតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ? ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន
ដោយសាររដ្ឋធម្មនុញ្ញ (មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ) និង ការពារសេរីភាពក្នុងការនិយាយ
ក្នុងការសរសេរ (មាត្រា ៤ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន)។
បទបញ្ញត្តិស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។
១.ការនិយាយ ឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២.ការនិយាយ ឬការសរសេរនោះជាការពិត
៣.ការនិយាយ ឬការសរសេរនោះជាសេចក្តីថ្លែងមតិ។
តើអ្វីទៅដែលហៅថា“សុទ្ធចិត្ត”? សុទ្ធចិត្ត តាមភាសាសាមញ្ញ
គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។
ក្នុងន័យបរិហារកេរ្តិ៍ សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ
បានបន្លឺពាក្យធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ដោយសារគាត់ចង់ឱ្យអ្នកដទៃទៀតដឹងពីរឿងអ្វីមួយ
ក៏ប៉ុន្ដែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត
ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ(អចេតនា)។ ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ។
ប៉ុន្តែ តុលាការនៃប្រទេសបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសម្ដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា?(ខ្ញុំភ្លេចឯកសារយោង ហើយ)
១.ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍ឡើយ។
នេះមានន័យថាជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួនបានស្អប់គាត់
ឬមានគំនុំជាមួយគាត់ពីមុនមកនោះទេ។
២.ពាក្យសម្ដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះ ធ្វើឡើងក្នុងគោលដៅសមស្រប
ដូចជាក្នុងគោលដៅចង់ឱ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែលសំខាន់ ដើម្បីតែសុខុមាលភាពរបស់សហគមន៍
ឬ សង្គម ឬ ប្រទេស។
៣.ពាក្យសម្ដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះ ត្រូវបានគាត់អង្កេតយ៉ាងម៉ត់ចត់
ជាមួយប្រភព និងឯកសារយោងនានា គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យរបស់ខ្លួនឯងនោះឡើយ។
ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទណាមួយ គាត់បានព្យាយាមស្វែងរកប្រភពមួយចំនួនដើម្បីបញ្ជាក់អំពីព័ត៌មានរបស់គាត់ដោយភ្ជាប់ជាមួយគ្នានេះអត្ថបទនោះត្រូវជាការពិតផងដែរ។
ទោះបីជាគេព្យាយាមស្វែងរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះព័ត៌មានដែលផ្សាយនោះក៏នៅតែមិនពិតហើយបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ទោះជាយ៉ាងណាក្តី ក្នុងករណីបែបនេះអ្នកកាសែតនោះនៅទទួលបានគុណប្រយោជន៍ពីកត្តាមួយគឺកត្តាសុទ្ធចិត្តដែរ។
៤.ពាក្យសម្ដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះ
មានតុល្យភាព ឬមានការថ្លឹងថ្លែង។ នេះមានន័យថា
គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។
ឧទាហរណ៍ ក្នុងករណីអ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ ត្រូវតែបង្ហាញពីព័ត៌មានដែលបានផ្តល់ឱ្យដោយមន្ត្រីនោះដែរ ដើម្បីអាចឱ្យគាត់មានឱកាសបំភ្លឺពីករណីរបស់គាត់ផងដែរ។
ម្យ៉ាងវិញទៀត ការប្រើសម្ដីត្រូវឱ្យល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន
ឬជាជនក្បត់ជាតិនោះទេ ក៏ព្រោះតែអ្នកកាសែតមិនមែនជាអង្គតុលាការទេ
ព្រោះផលវិបាកនឹងកើតមានឡើងនាពេលដែលអ្នកកាសែតបានផ្សាយថាជនម្នាក់បានប្រព្រឹត្ដអំពើឃាតកម្មទៅលើជនរងគ្រោះ
សម្ដី ឬការសរសេរ ត្រូវបានផ្សាយអស់រយៈពេលជាមួយឆ្នាំកន្លងផុតទៅ ក្រោយមកតុលាការរកមិនឃើញថាបុគ្គលនោះបានប្រព្រឹត្ដអំពើឃាតកម្មឡើយ
និងបានសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ ក៏ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់គាត់ត្រូវបានអ្នកកាសែតសរសេរថាជាឃាតករៗពេញៗមាត់កាលពីឆ្នាំមុន។
តើពាក្យពិតជាបទបរិ
ហារកេរ្តិ៍ដែរឬទេ? ជាចំណុចគោល អ្វីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។
តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឱ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ។
មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែល
និយាយឬសរសេរការពិតនោះទេ។
(ក៏ប៉ុន្ដែត្រូវបានគេប្រើប្រាស់ថាជាការញុះញង់ទៅវិញ
ពិចារណាសិនមុននឹងនិយាយជាសាធារណៈ ពាក្យថាញុះញង់)
តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ? រដ្ឋធម្មនុញ្ញ មាត្រា ៤១
ធានាសេរីភាពក្នុងការសំដែងមតិ។
ដូច្នេះច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។
បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ មាត្រានេះផ្តន្ទាទោសតែការថ្លែងពី
“អំពើ”
គឺអ្វីដែលបានធ្វើ ឬព្រឹត្តិការណ៍ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសលើការថ្លែងមតិទេ។
មានសំណួរចោទសួរថាអ្វីជា “អំពើ” អ្វីជា “មតិ”?
អំពើកើតឡើងដោយមនុស្សធ្វើសកម្មភាព និយាយរួមគឺជាព្រឹត្តិការណ៍កើតឡើងដោយស្នាដៃអ្នកណាមួយ(យើងមិននិយាយពីបាតុភូតធម្មជាតិនៅ ទីនេះទេ)។ ដូច្នេះ ព្រឹត្តិការណ៍ជាអ្វីដែលយើងអាចផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន ឬពិតជាមិនបានកើតឡើងទេ?
មតិមិនមែនជាព្រឹត្តិការណ៍ទេ។
មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍ណាមួយ។
ដូច្នេះ គេមិនអាចថាមតិមួយពិតឬមិនពិតទេ តែគេអាចនិយាយថា
“មតិរបស់លោកអាចទទួលយកបាន ឬមិនអាចទទួលយកបាន” “មតិរបស់លោកសមរម្យដែរ” ឬ
“មតិរបស់លោកមិនសមរម្យទេ”។
ឧទាហរណ៍ នៃ “អំពើ” ៖ កាលពីខែមីនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍ នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ
ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។ អំពើ៖
គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅទឹកផុស
ព្រោះគេអាចមើលតាមរបាយការណ៍សារព័ត៌មាន ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។
មតិ ៖ នេះជាមតិរបស់មនុស្សម្នាក់
ថាការបណ្តេញចេញនេះមិនសមរម្យ។
មនុស្សខ្លះថាមិនសមរម្យបើគិតទៅតាមការកាន់កាប់ដីយូរមកហើយ រីឯមនុស្សខ្លះទៀតថាសមរម្យ
បើយោងទៅតាមការសម្រេចរបស់សាលក្រមតុលាការ ព្រោះមានសំអាងហេតុ និងអង្គច្បាប់។
មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។
តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន? អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន
លុះត្រាតែជននោះយល់ឃើញថា កិតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។
ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ
ព្រះរាជអាជ្ញាមិនអាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។
កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ពីបទបរិហារកេរ្តិ៍
ជំនួសឱ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។
បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ(មាត្រា៣០៩ នៃក្រមព្រហ្មទណ្ឌ)។
តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់? កិត្តិយសត្រូវបានប៉ះពាល់នៅពេល
ពាក្យសម្ដីដែលប្រើនោះធ្វើឱ្យជនរងគ្រោះនោះ ចុះថយ
ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឱកាសការងារ ឱកាសសេដ្ឋកិច្ច។ល។
ឧទាហរណ៍
ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ ធ្វើឱ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជនរបស់គេ។
ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឱ្យជននោះបាត់បង់ការរាប់អានពីអ្នកដទៃ
ធ្វើឱ្យសង្គមស្អប់ខ្ពើម ឬបាត់បង់ការងារ។
ប្រសិនបើលោកអ្នកចង់បានអត្ថបទនេះយកទៅប្រើប្រាស់សូមទាក់ទងមកម្ចាស់ស្នាដៃជាមុនសិន
៦ប្រភេទនៃផ្លូវក្នុងប្រទេសកម្ពុជា
ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ត្រូវបែងចែកជា ៦ប្រភេទ ដូចខាងក្រោម៖
១. ផ្លូវល្បឿនលឿន សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើដំណើរក្នុងល្បឿនលឿនខុសពីផ្លូវធម្មតាបានចាប់ពី
៦០-១២០ Km/h ដែលផ្លូវនេះមានបំពាក់ឧបករណ៍ទំនើបៗ
តាមដងផ្លូវការពារសុវត្ថិភាព...។
២. ផ្លូវជាតិ ផ្លូវជាតិ សំដៅដល់ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ
ឆ្ពោះទៅកាន់ខេត្តក្រុងនានានៅទូទាំងប្រទេស ផ្លូវនេះកំណត់ល្បឿនមិនលើស 90 km/h ឡើយ។
៣. ផ្លូវខេត្ត គឺជាផ្លូវភ្ជាប់ចេញពីផ្លូវជាតិទៅកាន់ទីប្រជុំជននៃខេត្តមួយ
ឬឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ...។
៤. ផ្លូវជនបទ ផ្លូវជនបទ សំដៅដល់ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ
ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំសង្កាត់
និងទៅភូមិ។
៥. ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត ៖ ផ្លូវនេះសំដៅដល់ផ្លូវថ្នល់ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្រ្តរដ្ឋបាលរាជធានី-ខេត្ត
ដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។
៦. ប្រភេទផ្លូវផ្សេងៗទៀត
ដែលកំណត់ដោយរាជរដ្ឋាភិបាល៕
ការដោះស្រាយវិវាទការងារ វិវាទបុគ្គល និងវិវាទការងាររួម
កតិកាសញ្ញា , សន្ធិសញ្ញា, អនុសញ្ញា
១-កតិកាសញ្ញា(Pact)=ជាកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីរដ្ឋពីរ ឬច្រើនជាងនេះ ទាំងផ្លូវការទាំងមិនផ្លូវការដើម្បី បម្រើផលប្រយោជន៍ ឬការពារគ្នាទៅវិញទៅមក (គេច្រើនធ្វើវាឡើងក្នុងពេលមានសង្គ្រាម)។
២-សន្ធិសញ្ញា(Treaty)=ជាកិច្ចព្រមព្រៀងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ ដោយស្ម័គ្រចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ហើយស្ថិតក្រោមច្បាប់អន្តរជាតិ មានលក្ខណៈជាការចាប់បង្ខំ ឲ្យអនុវត្តជាចាំបាច់ ដោយមានអនុភាពតែទៅលើភាគីពាក់ព័ន្ធដែលចុះហត្ថលេខា ប៉ុណ្ណោះ (ឧ.សន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីពីកម្ពុជា)។
៣-អនុសញ្ញា(Convention)=ជាទូទៅវាមានន័យដូចទៅនឹងសន្ធិសញ្ញាដែរ តែមានលក្ខណៈវិនិច្ឆ័យផ្សេងគ្នាដូចខាងក្រោម៖
-សន្មត់ដូចជាច្បាប់មានអនុភាពទូទៅ
--មានភាពប្រាកដប្រជាដែលត្រូវបានប្រជាជាតិទាំងមូលលើសាកលលោកសុខចិត្តទទួលយកជាកាតព្វកិច្ច ទោះបីខ្លួនមិនបានចុះហត្ថលេខាក៏ដោយ។
-មិនធ្វើឡើងចំពោះតែរដ្ឋពីរនោះទេ គឺត្រូវបើកឲ្យមានការចូលរួមពីសំណាក់សហគមន៍អន្តរជាតិទាំងមូល (ឧ.អនុសញ្ញាស្ដីពីទំនាក់ទំនងការទូត១៩៦១)។
-------
ឯកសារយោង៖ ពីក្រុមប្រឹក្សាជាតិភាសារខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងរាជបណ្ឌិតសភា៕
ស្វែងយល់ពីប្រពន្ធគ្រប់គ្រងពន្ធនាគារកម្ពុជា
ពន្ធនាគារជាតិនិងខេត្តចំនួន ២៨ នៅទូទាំងប្រទេសកម្ពុជា ត្រូវគ្រប់គ្រងដោយនាយកដ្ឋាពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ស្ថានភាពចង្អៀតណែនតាន់តាប់នៅក្នុងពន្ធនាគារ បានក្លាយជាសេចក្តីព្រួយបារម្ភ ជាយូរមកហើយ ទាំងសម្រាប់រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល។16
មានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ក្នុងទស្សវត្សចុងក្រោយនេះ។ ស្ថិតិដែលបានរាយការណ៍ពីអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញថា នៅក្នុងឆ្នាំ ២០០៦ មានអ្នកជាប់ពន្ធនាគារ ៩,៦៣៤ នាក់ នៅត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៦ ចំនួនបានកើនឡើងពីរដង ប្រមាណជិត ២១,៧០០ នាក់។17
អ្នកអង្កេតការណ៍បានដាក់ការកើនឡើងនៃតួរលេខនេះ ទៅក្នុងការងារពង្រឹងច្បាប់ដែលមានស្រាប់អោយកាន់តែប្រសើរជាងនេះ និងសេចក្តីណែនាំនៃច្បាប់ថ្មីដែលរួមមានការដាក់ពន្ធនាគារក៏ដូចជាការដាក់ទណ្ឌកម្ម។
នៅឆ្នាំ២០១៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដើម្បីឱ្យក្មេងៗទាំងនោះ ទទួលបានការស្តារនីតិសម្បទា ក្នុងអំឡុងពេលជាប់ពន្ធនាគារ។18
ស្វែងយល់ពីប្រព័ន្ធតុលាការកម្ពុជា
ប្រព័ន្ធតុលាការកម្ពុជា មានសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ តាមមាត្រា១២៨ នៃរដ្ឋធម្មនុញ្ញ អំណាចតុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋធម្មនុញ្ញប្បញ្ញត្តិទុកអោយការប្រព្រឹត្តទៅនៃអំណាចតុលាការកំណត់នៅក្នុងច្បាប់ដោយឡែក។
មានតែចៅក្រមប៉ុណ្ណោះដែលមានសិទ្ធិជម្រះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងអោយអស់ពីចិត្ត និងសតិសម្បជញ្ញៈរបស់ខ្លួន។8 សិទ្ធិក្នុងការទទួលបានសវនាការត្រឹមត្រូវ និងយុត្តិធម៌ មានប្បញ្ញត្តិនៅក្នុងច្បាប់ និងវិធាននីតិវិធីជាច្រើន។ សច្ចធារណ៍និរទោស បន្ទុកភស្តុតាង និងវិធានគ្រប់គ្រងការទទួលយក និងការច្រានចោលភ័ស្តុតាង តួយ៉ាងដូចជាការផ្តល់សក្ខីកម្មដោយបង្ខំ មានកំណត់នៅក្នុងក្រម។ ខណៈដែលតំណាងស្របច្បាប់ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ប្រព័ន្ធជំនួយផ្នែកច្បាប់របស់ប្រទេសកម្ពុជា ទទួលការរិះគន់ដោយកង្វះខាតមូលនិធិឧបត្ថម្ភ និង ភាពមិនមានប្រសិទ្ធិភាព។ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០១៣ បើទោះជាមានមេធាវីជំនួយផ្នែកច្បាប់សរុបចំនួន ៧៤រូប មកពីរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ខេត្តចំនួនប្រាំពីរនៅក្នុង ប្រទេសនេះ មិនមានមេធាវីជំនួយផ្នែកច្បាប់ទេ។9
ក្រសួងយុត្តិធម៌ ទទួលខុសត្រូវលើ “ការការពារឯករាជ្យរបស់តុលាការ” ជាមួយនឹងរឿងក្តីរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងការលើកលែងទោសជាទូទៅ ការចោទប្រកាន់ជនល្មើស និងកិច្ចការអន្តរជាតិ។10
នៅខែវិច្ឆិកា ឆ្នាំ២០១៤ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានជម្រុញឱ្យព្រះមហាក្សត្របញ្ឈប់ច្បាប់ទាំងឡាយណា ដែលទំនងជាបង្កើនឥទ្ធិពលអំណាចនីតិប្រតិបត្តិទៅលើតុលាការ តាមរយៈក្រសួងយុត្តិធម៌។11 នៅខែកញ្ញា ឆ្នាំ២០១៥ សមាគមមេធាវីអន្តរជាតិ បានចេញរបាយការណ៍មួយប្រកាសពីប្រព័ន្ធយុត្តិធម៌ពុករលួយនៅគ្រប់កំរិត ហើយជាពិសេសក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។12 ក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា បានទទួលស្គាល់ថា អំពើពុករលួយ គឺជាបញ្ហា ប៉ុន្តែអះអាងថា ស្ថានភាពនេះ មិនអាក្រក់ដូចដែលសមាគមមេធាវីអន្តរជាតិ បានរាយការណ៍នោះទេ ព្រមទាំងបានលើកជាយោបល់ថា របាយការណ៍នេះ “មិនបានឆ្លុះបញ្ចាំងឱ្យពេញលេញពីការពិតនៃវឌ្ឍនភាពកំណែទម្រង់ប្រព័ន្ធតុលាការ” ទេ។13
សម្រាប់ឆ្នាំ២០១៥នេះ សន្ទស្សន៍នីតិរដ្ឋចេញដោយគម្រោងយុត្តិធម៌ពិភពលោក បានចាត់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា នៅលេខរៀងទី៩៩ ក្នុងបណ្តាប្រទេស១០២នៅទូទាំងពិភពលោក និងក្នុងចំណាត់ថ្នាកទី ១៥ នៃបណ្តាប្រទេសអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក។ ពិន្ទុទាបបំផុតរបស់ប្រទេសកម្ពុជានៅក្នុងតារាងសន្ទស្សន៍ គឺដោយសារការប្រើឥទ្ធិពលមិនសមរម្យរបស់រដ្ឋាភិបាល ទៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ខណៈពិន្ទុខ្ពស់បំផុត គឺសម្រាប់អវត្តមាននៃជម្លោះស៊ីវិល។ 14
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ១១៣ ដែលត្រូវបានធ្វើការស្ទាបស្ទង់នៅទូទាំងពិភពលោកគឺនៅបន្ទាប់ចុងក្រោយគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកស្តីពីការយល់ដឹងផ្នែកនីតិរដ្ឋ ដែលបានចេញផ្សាយដោយគម្រោងយុត្តិធម៌ពិភពលោកផ្នែកច្បាប់ដែលមិនស្វែងរកប្រាក់កម្រៃ។15 សន្ទស្សន៍ស្ទាបស្ទង់ពីការយល់ដឹងផ្នែកនីតិរដ្ឋក្នុងប្រទេស ដោយការដាក់ពិន្ទុផ្អែកទៅលើកកត្តាចំនួនប្រាំបីដែលមានដូចជាការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ការគ្មានអំពើពុករលួយ ការបើកចំហរបស់រដ្ឋាភិបាលសណ្តាប់ធ្នាប់ និងសន្តិសុខ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។
ស្វែងយល់ពីដំណើរការតាត់តែងច្បាប់
ស្វែងយល់ពីក្រុមប្រឹក្សាធម្មនុញ្ញ
ខណៈដែលរដ្ឋធម្មនុញមានឋានានុក្រមខ្ពស់ជាងច្បាប់ទាំងឡាយនៅប្រទេសកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាប័នដែលមានសិទ្ធិសម្រេចសេចក្តីលើសំណួរទាំងឡាយ ដែលពាក់ព័ន្ធនឹងធម្មនុញ្ញភាពរបស់ច្បាប់ជាធរមាន សេចក្តីព្រាង/សេចក្តីស្នើច្បាប់ និងកិច្ចរដ្ឋបាល។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា ប៉ុន្តែស្ថាប័ននេះ មិនអាចផ្តួចផ្តើមកិច្ចការពិនិត្យធម្មនុញ្ញភាពនេះ ដោយឯកឯងបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកចំនួន ៩រូប ដែលតែងតាំងដោយ ព្រះមហាក្សត្រ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៩ឆ្នាំ។
ក្រុមប្រឹក្សា មិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយខ្លួនឯងបានទេ ប៉ុន្តែអាចផ្តល់យោបល់រដ្ឋសភាឱ្យធ្វើវិសោធនកម្មបាន។
ជាបន្តទៅទៀតនេះយើងនឹងស្វែងយល់បន្ថែមអំពីដំណើរដើមទងនៃក្រុមប្រឹក្សាធម្មនុញ្ញ៖
ជាប្រវត្ដិសាស្ដ្រកម្ពុជាពុំដែលមានប្រព័ន្ ឬស្ថាប័នផ្លូវការ ដើម្បីត្រួតពិនិត្យធម្មនុញ្ញភាពរបស់ច្បាប់ទេ សូម្បីតែរដ្ឋធម្មនុញ្ញថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែលរដ្ឋធម្មនុញ្ញដំបូងរបស់កម្ពុជាក៏ពុំបានបញ្ជាក់ច្បាស់អំពីស្ថាប័នដែលមានសិទ្ធិបកស្រាយធម្មនុញ្ញដែរ គ្រាន់តែបានបង្ហាញខ្លះៗនៅក្នុងមាត្រា ១១៩ ប៉ុណ្ណោះ ដោយមានសិទ្ធិត្រឹមបកស្រាយអត្ថបទធម្មនុញ្ញ ហើយមិនមាននិយាយពីការត្រួត ពិនិត្យធម្មនុញ្ញភាពទេ ។ ចំណែកឯសិទ្ធិបកស្រាយចុងក្រោយជារបស់តួនាទីរដ្ឋសភា ។
ជំពូកថ្មីនៃរដ្ឋធម្មនុញ្ញនិយាយអំពី “ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមានចំណុចជាច្រើនធ្វើឱ្យគេនឹកគិតទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេស បារាំង ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នា ពីបែបបារាំងដែរ ពិសេសការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ក្រោយពេលដែលច្បាប់នោះ ត្រូវបាន ប្រកាសឱ្យប្រើហើយ និងសវនាការសាធារណៈនៅក្នុងការជំនុំជំរះ វិវាទទាក់ទង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ។ សវនាការសា ធារណៈនេះ មានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ដែលបានប្រកាសឱ្យប្រើនៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរកត់សំ គាល់ដែរថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ២លើកមកហើយ លើកទី ១ នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ ១៩៩៤ ដើម្បីធ្វើ ប្រតិភូកម្មព្រះហស្ថលេខាព្រះមហាក្សត្រទៅជូនប្រមុខរដ្ឋស្ដីទី និង លើកទី ២ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បីបងើ់្កត ព្រឹទ្ធសភា ៕



.png)





