ភាគ ៣ "កម្លោះមេធាវី ក្រឡាបញ្ជីក្រមុំ" ធ្វើស្រែលើខ្នងរាស្ត្រ
ដែលជាឃាតកបំផ្លាញសុភមង្គលរបស់គ្រួសារយើង
និងម្តាយរបស់ឯង...
សេណី កូនប្រុស កូនត្រូវតែសងសឹក បើពុកស្លាប់ទៅកូនត្រូវយកពុកទៅដាក់នៅជិតផ្នូររបស់ម្តាយឯងណាកូន ចាំឱ្យច្បាស់
ពុក...ពុក...!
គាត់ខំញញឹមបន្តិច :
- កុំ...ភ្លេចបងប្អូនឯងណា៎កូន...អឹក...ពុក...
- ពុក !
សេណី ស្រែកស្ទើរបែកបន្ទប់ក្រោមដី _ ទឹកភ្នែកកូនប្រុសរមៀលឥតដាច់
គេឱបសពបិតាក្នុងលង្វែកទ្រូងដើរចេញមកក្រៅដោយធីងធោង
។
ផ្នូរពីរបានផុសត្រដែតទន្ទឹមគ្នា
ផ្សែងធូបនៅហុយទ្រលោម
បុរសសង្ហាតូចល្អិតក្រាបសំពះលាឪពុកម្តាយជាមួយសហការី
ដែលស្រឡាញ់អ្នកប្រមាណជា១០នាក់ មានចិត្តស្មោះស្ម័គ្រជាមួយគេ
- ពុកម៉ែ...កូនសូមក្រាបលាអ្នកមានគុណតាមបណ្ដាំរបស់ពុក
សូមពុកម៉ែជួយបំភ្លឺផ្លូវកូនឱ្យរកឃើញបងស្រី
និងប្អូនស្រីផង ពិសេសគឺអាឃាតកលើគ្រួសារយើង សូមម៉ែពុកសម្រាន្តឱ្យបានសុខស្រួលចុះ
កូនជម្រាបលាសិនហើយពុកម៉ែ...!
ឧទ្ទិសចប់សេណីងាកមកយឺតៗ មករកកូនចៅរបស់គេ :
- តោះបងៗ យើងដល់ពេលចេញដំណើរហើយ !
- បាទអ្នកប្រុស ! តើយើងត្រូវទៅទីណាអ្នកប្រុស ?
កំលោះទេវបុត្រតូចអត់ស្ដី បោះជំហានយ៉ាងសង្ហា
តែធ្ងន់ៗ
ស្ទើរនឹងស្រុតប្រឹថពី
អតីតកូនចោរដើរតាមពីក្រោយទាំងមើលមុខគ្នា ដោយមិនអស់ចិត្តនឹងចៅហ្វាយតូច ។
---------------------------------
សន្លឹករុក្ខជាតិជម្រុះចោលស្លឹកចាស់
បញ្ចេញស្លឹកថ្មីពណ៌ខៀវ
ស្រងាត់ស្រស់បំព្រង ដែលពេលនេះនគឺជានិទាឃរដូវ ដែលត្រូវប្តូរថ្មីទាំងអស់ទៅតាមកាលវេលាដែលបាន
កំណត់មក នេះហើយប្រៀបដូចជាជាវាលវដ្ដសង្សារនៃអាយុកាលរបស់មនុស្សដែរ ។
ម៉ូតូហុងសស៊ីមាំងពីរ មួយរត់ត្រុយលើថ្នល់រដិបរដុប នៃជាយក្រុងភ្នំពេញដែលបញ្ជាយ៉ានដោយយុវបុរសម្នាក់
ក្នុងវ័យប្រមាណជាខ្ទង់២៨ ឆ្នាំមានរូបរាងសង្ហា ភ្នែកមុតចិញ្ចើមក្រាស់ដក់ជាប់នូវស្នាមញញឹមជានិច្ច ។
តាមផ្លូវដែលមានម្លប់ឈើត្រឈឹងត្រឈៃ ក្រឡេកភ្នែកទៅឃើញមនុស្សម្នាកំពុងក្រឡែកទាំងភ័យទៅក្រុម
តម្រួតដែលមានគ្នាប្រមាណជា
៥នាក់
- នែ ! តាយាយ មានដឹងថាការលក់ដូរនៅលើវិថីនេះខុសវិន័យខូចសណ្ដាប់ធ្នាប់ទេ
?
សម្ដីពួកតម្រួតខ័ណ្ឌក្នុងឯកសណ្ឋានបែបអ្នករាជការដៃកាន់ដំបងពណ៌ខ្មៅកំពុងចោទសួរទៅតាយាយទាំងពីរក្នុងទឹកមុខគួរឱ្យខ្លាច
ហាក់ដូចជាកំពុងសួរឈ្លើយសឹកក្នុងសង្គ្រាម ។
- សូមលោកចៅ អភ័យទោសឱ្យតាយាយខ្ញុំពីរនាក់ផង ត្បិតអីរស់រាល់ថ្ងៃគ្មានទីពំនាក់អ្វីនោះទេ
គឺមានតែរបរបន្តិចនេះឯងចញ្ចឹមក្រពេះទម្រាំលាចាកលោកនេះ។
- តាយាយទាំងពីរថ្លែងដោយលើកដៃសំពះអង្វរក្នុងទឹកមុខគួរឱ្យសង្វែគទៅក្រុមតម្រួតដែលកំពុងឈរច្រត់ចង្កេះសម្លឹងមើលមកម្នាលតាយាយទាំងពីរ
។
- ពួកយើងមកនេះគ្រាន់តែមកអនុវត្តច្បាប់ប៉ុណ្ណោះបើតាយាយឯងមិនព្រមរើរបស់ទាំងនេះទេ
ទុកឱ្យពួកយើងធ្វើវិញ ហើយកុំថាពួកខ្ញុំមិនប្រាប់មុនឱ្យសោះ ។
- មោះ.....ពួកអាដែង (មេក្រុមតម្រួតស្រែកទៅកូនតម្រួតមានគ្នា
៤-៥នាក់ឱ្យមកជួយលើក ក្អម ឆ្នាំងដាក់លើរថយន្តកាពីតាស់)។
- កំពុងតែលើកឥវ៉ាន់ដាកលើឡាន រំពេចនោះស្រាប់តែលេចមុខកម្លោះម្នាក់ ដៃឆ្វេងកាន់កាតាបទំនងជាមានឯកសារ
បានហក់សំដៅយ៉ាងលឿនជ្រែកហ្វូងមហាជនមករកយាយតាទាំងពីរ ។
- នែ .... ពួកអស់លោកឱ្យល្មមៗ បានហើយ !
- គ្រាន់តែបានឮសម្លេងនេះភ្លាមពួកតម្រួតបង្អង់សកម្មភាព
ហើយនាំគ្នាចោលភ្នែកទៅរកប្រភពនៃសម្លេងនោះ ។
- ក្រុមលោកឯងនេះ ពូកែណាស់អារឿងអនុវត្តច្បាប់លើប្រជាជនទន់ខ្សោយ
ចំណែកឯអ្នកមាន វិញពួកលោកមិនដែលហ៊ានតតាំងឡើយ។
អ្នកលក់ផ្សេងទៀតដែលបង់លុយឱ្យវិញគឺក្រុមលោកឱ្យគេធ្វើយ៉ាងសប្បាយ ឬមួយដោយសារទីនេះគឺជារបងផ្ទះអ្នកមានអំណាចបានជាពួកអស់លោកមកតាំងខ្លួនត្រឹមត្រូវជាអ្នកអនុវត្តច្បាប់នៅចំពោះមុខមហាជនយ៉ាងនេះ
?
- កម្លោះចោទសួរដោយសម្ដីម៉ឹងម៉ាត់ទៅកាន់ក្រុមតម្រួត ។
- ហែងជាស្អី ? បានជាហ៊ានប្រើពាក្យសម្ដីបែបនេះដាក់អាញ់ផង?
- ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញដែលឆ្លងកាត់ទីនេះ ហើយឃើញក្រុមលោករាជការឯងកំពុងបំពានលើជនទន់ខ្សោយប៉ុណ្ណោះ
។ ច្បាប់គេបង្កើតមកដើម្បីការពារប្រជារាស្ត្រ ការពារអ្នកទន់ ខ្សោយ, ការពារអ្នកត្រឹមត្រូវ, តែអស់លោកបែជាយកច្បាប់នេះធ្វើជាឧបករណ៍គៀបស៊ីអ្នកក្រក្សត់ទៅវិញ
តើអស់លោកមានមនសិការទេ?
- កម្លោះចោទសួរដោយកែវភ្នែកមុតស្រួចបាញ់ទៅរកពួកតម្រួត ។
- យី.....អាសម្ដីថ្លោះ ហែងអីក៏សម្បើមមេសហា ?
- ខ្ញុំមិនមែនជាចេះដឹងកិច្ចការងារអស់លោកទេ
តែមកពីខ្ញុំវាទើសភ្នែកពេក ។ ក្រុមលោកឯងទាំងអស់គ្នាស៊ីប្រាក់ខែរាជការ
ហើយរាជការបានយកពន្ធពីរាស្ត្រមកបើកប្រាក់ខែឱ្យលោករាល់គ្នានេះ ។
- និយាយមិនទាន់បានប៉ុន្មានផង
អាធាដែលជាមេក្រុមតម្រួតបានយាដំបងដែលកំពុងកាន់នៅនឹងដៃបម្រុងនឹងសំពងទៅលើមាត់កម្លោះទៅហើយតែត្រូវកម្លោះម្នាក់នោះចាប់ដៃគ្រវាសចេញ
ដូចបោះមាន់ទៅក្នុងឆ្នាំង។
-អ៊ុំប្រុសអ៊ុំស្រី សូមក្រោកឡើងសិនមក
កម្លោះចាប់គ្រាម្នាលយាយតាឡើង
- តាយាយសូមអរគុណជាពន់ពេកដល់លោកក្មួយណាស់
បុរសចិត្តបុណ្យញញឹមទាំងចាប់ដៃដោយមិនខ្ចីយកចិត្តទុកដាក់ទៅលើអាឃោរឃៅទាំងនោះឡើយ
ហើយនិយាយយ៉ាងខ្លី :
- ខ្ញុំជូនទៅអ៊ុំទៅផ្ទះ៖ !
- តែលោកក្មួយ !
- មិនអីទេអី....
មនុស្សយើងគ្រប់រូបត្រូវរស់នៅលើសិទ្ធិសេរី
ភាពនៃទឹកដីរបស់យើងគ្រប់គ្នា
មិនមែនជារបស់ជនណាម្នាក់ឡើយយើងជាម្ចាស់របស់វាណាអ៊ុំ ព្រោះរាជការបានប្រាក់ខែពីយើង !
ចប់វាចាគេដឹកដៃតាយាយដើរចេញតម្រង់ម៉ូតូ
តែពួកអាអន្ទ
ពាលប្រមាណ៥នាក់នោះមកព័ទ្ធជាប់
អាមួយទំនងជាមេគេគ្រហ៊ីមឡើង :
- អូហ៍...អាកំម្លោះហែងមកពីណាហា ? កុំចេះដឹងនៅក្នុងរឿងនេះអី
វាជារឿងរបស់លោកចៅហ្វាយខណ្ឌទេ_ គិតតែពីរឿងក្រពះហែងសិនទៅបានហើយ តាកញ្ចាស់នេះជំពាក់ប្រាក់លោកម្ចាស់យើងច្រើនណាស់
កម្លោះសង្ហាញញឹមបន្តិចទើបវាចាមួយៗ :
- ធ្វើជាម៉ែឪគេត្រូវផ្តល់ម្លប់ឱ្យកូនចៅណា
ថ្នាក់លើតែង
តាំងមកឱ្យមកជួយមើលការខុសត្រូវលើប្រជាជន តែនេះគិតតែពីមកជិះជាន់បំពានធ្វើបាបរាស្ត្រទៅវិញ
មិនចេះយល់ពីទុក្ខធុរៈរបស់អ្នកក្រីក្រទេ
តើចៅហ្វាយខណ្ឌនោះនៅចង់បានលុយកាក់ដល់ណាទៀតឬក៏យកទៅស្រោចផ្នូរ ?
អាម្នាក់នោះគ្រហឹម :
សម្តីដូចលើសហើយអាកម្លោះ តិចថាស្លាប់ទាំងក្មេងវើយ
ទុកអាកញ្ចាស់នេះនៅទីនេះ ហើយទៅវិញចុះយើងបើកផ្លូវឱ្យ !
គេសើចដោយស្រួល :
- អូហ៍... ផ្លូវនេះមានម្ចាស់យាមផងឬ ? ខ្ញុំទៅមករាល់ថ្ងៃដូចជាចន្លោះភ្នែក
តើបងប្រុសជាអ្នកបោសសំអាតថ្នល់នេះមែនទេ ? ល្អណាស់ នេះប្រាក់ឈ្នួលសម្រាប់បង ! ខ្ញុំលាសិនហើយ !
កម្លោះបោះប្រាក់មួយដុំ ចងរួចជាស្រេចឱ្យពួកតម្រួត ។
ចប់សម្តីភ្លាមកម្លោះចិត្តល្អក៏ហៅមនុស្ស៤-៥ នាក់ ទំនងជាអ្នកស្គាល់គ្នាឱ្យមកជួយប្រមូលក្អម ចាន ឆ្នាំង យាយតាដាក់លើរម៉កដឹកយកទៅបាត់ _
ផ្សែងនៃបំពង់ស៊ីមាំងម៉ូតូហាក់ដូចជាចំហាយអគ្គីដុតរោលដើមទ្រូងពូកដៃជើងចៅហ្វាយខណ្ឌ ឱ្យវាក្តៅក្រហាយ
មិនតិចឡើយ ! ពួកវាក្ដាប់ ដៃសង្រិតធ្មេញ :
- អាក្មេងនេះវាចេញមុខប្រឆាំងជាមួយនឹងលោកម្ចាស់យើងហើយ !
អាមួយពេបមាត់ !
- ត្រូវតែទៅជម្រាបលោកម្ចាស់ឱ្យបានដឹងផង !
-------------
ផ្ទាំង... កណ្ដាប់ដៃទះតុឆាំងគួរឱ្យសៀវ :
- ស្អី...អាមួយណាវាហ៊ានចេញមុខការពារកូនបំណុលរបស់អាញ់
?
ពួកកូនចៅឱនមុខចុះហាក់ខ្លាចញញើតនឹងមុខយក្សដ៏អាក្រក់នៃចៅហ្វាយខណ្ឌដែលមានចិញ្ចើមក្រាស់ស្តើងចុង ភ្នែកធំៗមាំបំផុត កំពុងក្តៅក្រហាយនឹងសេចក្តីរាយការណ៍របស់សហការី ។
- វាក្លាហានណាស់ហើយបានបោះសម្តីមើលងាយលោកម្ចាស់ទៀតផងបាទ !
លោកអភិបាលស្រុកកំណាចតម្លើងបំពង់ក :
- ហឹស.... ប្រហែលជាវាធុញទ្រាន់នឹងជីវិតហើយ
ឆាប់ទៅស៊ើបឱ្យអាញ់ថាវាជានរណា ?
ក្រោយពីពិភាក្សាគ្នារួចហើយពួកចៅហ្វាយខណ្ឌចិត្តកំណាចក៏បំបែកគ្នាចេញពីសាលាខណ្ឌជាបន្ទាន់
។
----------------------------
កូនផ្ទះថ្មដ៏តូចច្រឡឹងមួយផុសឡើងនៅក្នុងឧទ្យានដ៏សែន
ត្រកាលគួរជាទីមនោរម្យណាស់ ជាទីប្រសព្វនៃទន្លេរចតុមុខ
- ប៉ា...ប៉ា...!
គេឱនត្រកងបុត្រីតូច :
- ល្អណាស់កូនស្រីប៉ា...ម៉ាក់កូនទៅណាហើយ ?
ស្រីតូចអាយុ៣ឆ្នាំនិយាយតតាក់តតុបបូតច្រមុះបិតាដោយ
ឱបកជាប់
- មកៗ ម៉ាក់នៅផ្ទះបាយឯណោរប៉ាប៉ា... !
ចាន់រ៉ាបានទុកឯកសណ្ឋានពេទ្យចុះ រួចដើរទៅក្នុងផ្ទះបាយ៖
ឃើញនារីដ៏ស្រស់សុភាពម្នាក់....
No comments :
Post a Comment