រឿងពិត៖ បើខ្ញុំជាសង្សារលោកគ្រូ
👩🎓: លោកគ្រូប្រឡងប្រចាំខែមីនាខែនេះ ខ្ញុំបានពិន្ទុប៉ុន្មាន?
👨🏫: ៥៥/៧៥
👩🎓: តិចម៉្លេះ លោកគ្រូ?
👨🏫: ចុះបើធ្វើបានតិច ចង់បានច្រើនយ៉ាងម៉េច!
👩🎓: ចុះបើខ្ញុំជាសង្សារលោកគ្រូ តើខ្ញុំអាចនឹងបានប៉ុន្មាន?
👨🏫: រឿងនេះមិនអាចកើតឡើងបានទេ!
👩🎓: ប្រសិនបើទេតើ លោកគ្រូ!
👨🏫: អឺ...! អាចបាន៦៥ទៅ៧០
👩🎓: លោកគ្រូលម្អៀង!😢
👨🏫: កំហុសដ៏ធំរបស់គ្រូម្នាក់ៗ គឺការលម្អៀងទៅកាន់សិស្សណាម្នាក់ហ្នឹងហើយ អ៊ីចឹងហើយលោកគ្រូតែងតែចៀសវាងកំហុសទាំងនេះ ហើយពេលកែកិច្ចការសិស្ស លោកគ្រូកម្រមើលឈ្មោះណាស់ គឺមើលតែចម្លើយប៉ុណ្ណោះ លុះកែរួចទើបមើលឈ្មោះ!😊
👩🎓: ចុះមិញលោកគ្រូថា បើខ្ញុំជាសង្សារលោកគ្រូ លោកគ្រូថាបានពី៦៥-៧០នោះ?
👨🏫: បើជាសង្សារ លោកគ្រូនឹងជួយបង្រៀនបន្ថែមចំណុចដែលនៅខ្វះខាត!
👩🎓: លោកគ្រូលម្អៀងទៀតហើយ!😢
👨🏫: លម្អៀងម៉េច?
👩🎓: ចុះខ្ញុំមានចំណុចខ្វះខាតដែរ ម៉េចក៏មិនជួយបង្រៀនខ្ញុំបន្ថែម?😢
👨🏫: អឺ...! នេះជាឧទាហរណ៍តើ!😄
👩🎓: ទេ! ខ្ញុំអត់សុខចិត្តទេ!
👨🏫: ធ្វើម៉េចបានសុខចិត្ត?
👩🎓: លោកគ្រូ ជួយបង្រៀនខ្ញុំបន្ថែមផង ឆ្នាំនេះខ្ញុំប្រឡងបាក់ឌុបហើយ បើលោកគ្រូមិនជួយទេ ខ្ញុំច្បាស់ជាធ្លាក់ហើយ!😢
👨🏫: អឺ...!
👩🎓: ណាលោកគ្រូណា!🙏
👨🏫: អ៊ីចឹងក៏បាន!👌
👩🎓: អ៊ីចេះទៅ ល្ងាចៗលោកគ្រូទៅពិសាបាយនៅឯផ្ទះខ្ញុំ ហើយសម្រាកបន្តិច បន្ទាប់មកលោកគ្រូបង្រៀនខ្ញុំតែម្ដង!👌
👨🏫: អ៊ីចឹងក៏បាន! ចុះបានប្រាប់ប៉ាម៉ាក់នៅ?
👩🎓: ចាំទៅវិញបានប្រាប់!👌
[...] ល្ងាចឡើងលោកគ្រូកំលោះ បានទៅដល់ផ្ទះកញ្ញាថ្នាក់ទី១២ តាមការណាត់ទុក។
👨🏫: ជម្រាបសួរអ៊ំប្រុសអ៊ំស្រី!👨🏫
🧓👵: បាទ! ចាស៎! លើកដៃថ្វាយព្រះ ក្មួយ! តស់! អញ្ជើញហូបបាយ!
👨🏫: បាទ អ៊ំ!
[...]
👵: កូនស្រីខ្ញុំនេះ រៀនមិនសូវចេះទេ ចេះតែរឿងដាំស្ល ពូកែណាស់ខាងហ្នឹង!
👨🏫: អ៎!
👵: តែរាងឆ្នាសបន្តិចហើយ!
👩🎓: ដឹងអីទេ ម៉ែ!😄
[...] កន្លះខែក្រោយមក...
👵: កូនឯង ស្រឡាញ់លោកគ្រូហ្នឹងមែន?
👩🎓: ប្រហែលហើយ ម៉ែ!
👵: មិនបានទេ កូន! កូនឯងស្រឡាញ់គ្រូខ្លួនឯងម៉េចកើត! ម៉ែសុំណ៎ា!
👩🎓: សិស្សស្រឡាញ់គ្រូខុសដែរមែន ម៉ែ?
👵: ម៉ែមិនដឹងទេ! តែកុំឱ្យញាតិគេថា!
[...]
👩🎓: ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូកំលោះ
ស្រឡាញ់ដោយស្មោះមិនហ៊ានចេញស្តី
ម៉ោងគ្រូបង្រៀនខ្ញុំអរលាយភ័យ
ស្រមើស្រមៃថាបានស្ម័គ្រថែ។
ខ្ញុំជាសិស្សម្នាក់ស្នេហ៍គ្រូខ្លួនឯង
លាក់ចិត្តចំបែងខ្វាយខ្វល់ឥតល្ហែ
ខំប្រឹងរៀនសូត្រធ្វើសិស្សពូកែ
ពេលផ្តើមមានស្នេហានៅក្នុងចិត្ត។
សិស្សស្រឡាញ់គ្រូ តើខុសដែរទេ?
បើមានចិត្តស្នេហ៍ស្ម័គ្រស្មោះមិនល្អៀង
អ្វីៗក្នុងលោកអាចប្រែមិនទៀង
តែខ្ញុំមិនល្អៀងប៉ងស្មោះជាគូ។
ផ្ញើចិត្តស្រឡាញ់តាមការសិក្សា
ផ្ញើពាក្យសន្យាតាមការតស៊ូ
រៀនចប់នឹងប្រាប់ខ្ញុំមិនទុកយូរ
ចង់ឱ្យលោកគ្រូដណ្តឹងជាប្រពន្ធ។😘
(កំពុងតែច្រៀងៗ លោកគ្រូក៏មកដល់)
👨🏫: ច្រៀងពីរោះម៉្លេះ ជូនផ្កាមួយទង!🌹
👩🎓: ក្នុងន័យអ្វីដែរលោកគ្រូ?
👨🏫: ក្នុងន័យសង្សារ!
👩🎓: មែនឬលោកគ្រូ?😍
👨🏫: មែនតើ!
👩🎓: ខ្ញុំសប្បាយចិត្តណាស់!😘
👨🏫: តែមើលទៅដូចជាមិនសូវសប្បាយចិត្ត!
👩🎓: មានបញ្ហាជាមួយម៉ាក់បន្តិចបន្តួច!
👨🏫: ប្រាប់ផងបានទេ ក្រែងអាចជួយបាន!👌
👩🎓: ចាំថ្ងៃក្រោយក៏បាន!👌
👨🏫: 👌
[...] គេថាកុលាបតែងមានបន្លា រីឯស្នេហាតែងមានឧបសគ្គ តើស្នេហាគ្រូនិងសិស្សមួយគូនេះ អាចឆ្លងឧបសគ្គនេះបានដែរឬ?
✍️អេដមីនសូមសួរមិត្តអ្នកអានបន្តិចបានទេថា សិស្សស្រឡាញ់គ្រូ តើខុសដែរទេ?
No comments :
Post a Comment