អត្ថន័យ “ថ្ងៃកោ” តាមបែបព្រះពុទ្ធសាសនា
ការប្រតិបត្តិពុទ្ធសាសនិកនៅកម្ពុជា
ជាទូទៅបានឯកភាពគញនាកំណត់យកថ្ងៃទី១៣ ឬ១៤រោច ឬ១៤កើត ជាថ្ងៃកោរព្រះកេសសម្រាប់ភិក្ខុ
(កោសក់) ដោយមិនអាចចេះតែនឹកឃើញចង់កោរសក់ថ្ងៃណាតាមចិត្តនោះទេ ។ ក្នុងបុរេកាលនៃសម័យក្រោយព្រះពុទ្ធ
ក្នុងធម្មវិន័យគេពុំបានឃើញមានការកំណត់ថ្ងៃឱ្យកោរនោះទេ
តែយ៉ាងណាគ្រប់ភិក្ខសង្ឃក៏មិនអាចទុកសក់ ឬព្រះកេស មិនឱ្យលើសកម្រាស់ពីរធ្នាប់ដៃដែរ ។
ដូច្នេះបើកាលណាសក់វែងត្រឹមពីរធ្នាប់ដៃត្រូវកោរចេញភ្លាម ។
តែក្រោយមកទៀតក្នុងរាជ្ជកាលដែលប្រទេសកម្ពុជាផ្ដើមគោរពតាមព្រះពុទ្ធសាសនាមក
ព្រះសង្ឃរាជជំនាន់មុនយល់ឃើញថាបើទុកសក់រហូតដល់ពីរធ្នាប់ដៃហាក់ដូចជាវែងពេកមិនសូវសម
ដូច្នេះទើបព្រះអង្គកំណត់យកថ្ងៃមួយឱ្យជាក់លាក់ដើម្បីផ្ដើមកោរសក់សង្ឃគ្រប់អង្គតរហូតមក
ដើម្បីជាទីគោរពដល់នៃភាពជ្រះថ្លាដល់ពុទ្ធបរិស័ទ ។
សូមបញ្ជាក់ថា៖ ផ្អែកតាមប្រតិទិនច័ន្ទគតិបើដាច់ខែចំថ្ងៃ១៤រោច
ថ្ងៃកោរនឹងធ្វើឡើងនៅថ្ងៃ១៣រោច មានន័យថាបើដាច់ខែចំថ្ងៃ១៤រោច ឬ១៤កើត ឬ១៥កើត ថ្ងៃកោរត្រូវធ្វើឱ្យបានមុន១ថ្ងៃ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment