ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ផ្ញើស្នេហ៍ខ្នងផ្សា

No comments
1-បុប្ផារហង់រីកសមសួនរាប់រយចំនួនស្រស់ហូរហែ
ផ្កាព្រៃដីភ្នំល្អម្លេះទេ
ដួងចិត្តគិតរេចង់ក្បែរប្រាណ ។
បុប្ផាមួយទងឈ្មោះពិរោះ

2-កន្លង់ហើរហួសមិនក្លាហាន
ត្រាច់ចរផ្សងព្រេងជួបកល្យាណ
ចង់នេបនិត្យប្រាណតែមិនហ៊ាន ។

3-ខ្នងផ្សារគីរីសូមជួយចាំ
បណ្ដាំសារសព្ទដែលរៀមមាន
នឹកគិតដល់ផ្កាគ្រប់ជំហ៊ាន
ព្រោះតែរៀមអៀនមិនហាស្ដី ។

4-បក្សាព្រៃភ្នំសូមជួយគិត
គំនិតប្រតិព័ទ្ធមិនស្រដី
ចៃដន្យជួបផ្កាភ្លេចអស់អ្វី
ចាំតែភ័ក្រថ្លៃក្នុងចិន្តា ។

5-នេះគឺជាស្នេហ៍លាក់បំពួន
ស្នេហ៍នេះលង់ខ្លួនលើបុប្ផា
ស្រណោះលួចកាន់ដៃជីវ៉ា
កន្និដ្ឋាដកដៃមិនអាណិត ។

6-អនុស្សាវរីយ៍ពីអំណេះ
រលះលិចលង់អ្នកអត់លិឌ
រលាក់កងជើងខ្ញុំផ្ញើចិត្ត
ក្ដីស្នេហ៍ស្មោះពិតនឹងអ្នកហើយ ៕
-------------,
កំពង់ស្ពឺ ថ្ងៃ៣១ ឧសភា ២០២០
ឃី ពិសី


No comments :