គួរក្រេបទឹកឃ្មុំ មុនអាពាហ៍ពិពាហ៍ ដើម្បីសុភមង្គល
ខ្ញុំយល់ឃើញថាអាពាហ៍ពិពាហ៍គួរតែរៀបចំក្រោយពេលក្រេបទឹកឃ្មុំ មិន មែនមុនពេលនោះទេ ព្រោះបើរឿងគ្រប់យ៉ាងវាមានដំណើររលូនល្អ ទើបគួររៀប អាពាហ៍ពិពាហ៍តាមក្រោយ។
ការក្រេបទឹកឃ្មុំក្រោយមង្គលការជារឿងដ៏គ្រោះថ្នាក់ណាស់។ តាមដែលខ្ញុំ នឹងគឺ 99% នៃអាពាហ៍ពិពាហ៍ត្រូវបញ្ចប់ក្រោយពេលក្រេបទឹកឃ្មុំ។ នៅពេលនោះ អ្នកក៏ជាប់អន្ទាក់រើលែងរួចទៅហើយ។ អ្នកគ្មានផ្លូវគេចរួច ព្រោះសង្គម ច្បាប់ តុលាការ មនុស្សផងទាំងពួងនឹងស្តីបន្ទោសអ្នក បើអ្នកបោះបង់ភរិយា ឬភរិយា បោះបង់អ្នក។ ពេលនោះរឿងដែលជានិមិត្តរូបនៃភាពត្រឹមត្រូវតាមគន្លងសីលធម៍ សាសនា សង្គមនោះ មនុស្សគ្រប់គ្នានឹងចោមរោមស្តីបន្ទោសអ្នក។
តាមពិតសង្គមគួរតែបង្កើតរបស់ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ ជាជាង ទៅបង្កើតរបស់ទប់ស្កាត់ការលែងលះ - សង្គមមិនគួរអនុញ្ញាតឱ្យមនុស្សរៀប មង្គលការនឹងគ្នាដោយងាយស្រួលដូច្នេះឡើយ។ តុលាការគួរបង្កើតរបស់ទប់ស្កាត់ ផ្សេងៗ ដោយកំណត់ឱ្យរួមរស់នៅជាមួយគ្នាយ៉ាងតិចពីរឆ្នាំសិនចាំអនុញ្ញាតឱ្យ រៀបការ។ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើនៅពេលនេះក្លាយជារឿងផ្ទុយគ្នាស្រឡះគឺ ប្រសិនបើអ្នកចង់រៀបការ គ្មាននរណាសួរថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នោះទេ។ វាអាចជាការធ្វើតាមអំពើចិត្តដែលកើតឡើងក្នុងខណៈពេលណាមួយ, អាចមកពីអ្នកគ្រាន់តែពេញចិត្តច្រមុះនារីម្នាក់នោះ។ វាជារឿងល្ងង់ខ្លៅណាស់។ មនុស្សមិនគួររស់នៅស៊ីចុកជាមួយគ្នាបានដោយសារតែច្រមុះស្អាតនោះទេ។
ក្រោយ ពីនោះត្រឹមតែពីរបីថ្ងៃអ្នកក៏ភ្លេចរឿងច្រមុះបាត់ទៅហើយ, តើមាននរណាដែល ខ្វល់តែនឹងមើលច្រមុះប្រពន្ធខ្លួនឯងជានិច្ចដូច្នេះ? ប្រពន្ធក៏មិនសូវស្អាត ប្ដីក៏មិន សង្ហា។ នៅពេលស្គាល់កាន់តែច្បាស់ សម្រស់ក៏កាន់តែចុះថយ។
មនុស្សពីរនាក់ គួរមានឱកាសបានរួមរស់ជាមួយគ្នាឱ្យយូរល្មមរហូតដល់ អ្នកទាំងពីរបានស្គាល់គ្នាច្បាស់និងជិតស្និទ្ធជាមួយគ្នាសិន។ កាលពីមុននោះ ទោះជាពួកគេស្រេកឃ្លានចង់រៀបការក៏មិនគួរប្រញាប់អនុញ្ញាតដែរ។ ប្រសិនបើ ធ្វើដូច្នេះបាន ការលែងលះប្រាកដជាលែងមាននៅលើលោកនេះទៀតហើយ។ ការណ៍ដែលយើងនៅមានការលែងលះជាប្រចាំ ក៏ដោយសារតែអាពាហ៍ពិពាហ៍ របស់យើងប្រព្រឹត្តទៅទាំងខុសឆ្គងនិងដោយបង្ខិតបង្ខំ ការលែងលះកើតឡើង មកពីយើងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ដោយយកមនោសញ្ចេតនា ឬយក អារម្មណ៍អណ្តែតអណ្តូងជាធំនោះឯង។
ប្រែសម្រួលដោយ: Phatt Mern
Source: Osho quotes on Marriage.

Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment