ស្វែងយល់ពីប្រព័ន្ធតុលាការកម្ពុជា
ប្រព័ន្ធតុលាការកម្ពុជា មានសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ តាមមាត្រា១២៨ នៃរដ្ឋធម្មនុញ្ញ អំណាចតុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ រដ្ឋធម្មនុញ្ញប្បញ្ញត្តិទុកអោយការប្រព្រឹត្តទៅនៃអំណាចតុលាការកំណត់នៅក្នុងច្បាប់ដោយឡែក។
មានតែចៅក្រមប៉ុណ្ណោះដែលមានសិទ្ធិជម្រះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងអោយអស់ពីចិត្ត និងសតិសម្បជញ្ញៈរបស់ខ្លួន។8 សិទ្ធិក្នុងការទទួលបានសវនាការត្រឹមត្រូវ និងយុត្តិធម៌ មានប្បញ្ញត្តិនៅក្នុងច្បាប់ និងវិធាននីតិវិធីជាច្រើន។ សច្ចធារណ៍និរទោស បន្ទុកភស្តុតាង និងវិធានគ្រប់គ្រងការទទួលយក និងការច្រានចោលភ័ស្តុតាង តួយ៉ាងដូចជាការផ្តល់សក្ខីកម្មដោយបង្ខំ មានកំណត់នៅក្នុងក្រម។ ខណៈដែលតំណាងស្របច្បាប់ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ប្រព័ន្ធជំនួយផ្នែកច្បាប់របស់ប្រទេសកម្ពុជា ទទួលការរិះគន់ដោយកង្វះខាតមូលនិធិឧបត្ថម្ភ និង ភាពមិនមានប្រសិទ្ធិភាព។ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០១៣ បើទោះជាមានមេធាវីជំនួយផ្នែកច្បាប់សរុបចំនួន ៧៤រូប មកពីរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ខេត្តចំនួនប្រាំពីរនៅក្នុង ប្រទេសនេះ មិនមានមេធាវីជំនួយផ្នែកច្បាប់ទេ។9
ក្រសួងយុត្តិធម៌ ទទួលខុសត្រូវលើ “ការការពារឯករាជ្យរបស់តុលាការ” ជាមួយនឹងរឿងក្តីរដ្ឋប្បវេណី ព្រហ្មទណ្ឌ និងការលើកលែងទោសជាទូទៅ ការចោទប្រកាន់ជនល្មើស និងកិច្ចការអន្តរជាតិ។10
នៅខែវិច្ឆិកា ឆ្នាំ២០១៤ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានជម្រុញឱ្យព្រះមហាក្សត្របញ្ឈប់ច្បាប់ទាំងឡាយណា ដែលទំនងជាបង្កើនឥទ្ធិពលអំណាចនីតិប្រតិបត្តិទៅលើតុលាការ តាមរយៈក្រសួងយុត្តិធម៌។11 នៅខែកញ្ញា ឆ្នាំ២០១៥ សមាគមមេធាវីអន្តរជាតិ បានចេញរបាយការណ៍មួយប្រកាសពីប្រព័ន្ធយុត្តិធម៌ពុករលួយនៅគ្រប់កំរិត ហើយជាពិសេសក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។12 ក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា បានទទួលស្គាល់ថា អំពើពុករលួយ គឺជាបញ្ហា ប៉ុន្តែអះអាងថា ស្ថានភាពនេះ មិនអាក្រក់ដូចដែលសមាគមមេធាវីអន្តរជាតិ បានរាយការណ៍នោះទេ ព្រមទាំងបានលើកជាយោបល់ថា របាយការណ៍នេះ “មិនបានឆ្លុះបញ្ចាំងឱ្យពេញលេញពីការពិតនៃវឌ្ឍនភាពកំណែទម្រង់ប្រព័ន្ធតុលាការ” ទេ។13
សម្រាប់ឆ្នាំ២០១៥នេះ សន្ទស្សន៍នីតិរដ្ឋចេញដោយគម្រោងយុត្តិធម៌ពិភពលោក បានចាត់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា នៅលេខរៀងទី៩៩ ក្នុងបណ្តាប្រទេស១០២នៅទូទាំងពិភពលោក និងក្នុងចំណាត់ថ្នាកទី ១៥ នៃបណ្តាប្រទេសអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក។ ពិន្ទុទាបបំផុតរបស់ប្រទេសកម្ពុជានៅក្នុងតារាងសន្ទស្សន៍ គឺដោយសារការប្រើឥទ្ធិពលមិនសមរម្យរបស់រដ្ឋាភិបាល ទៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ខណៈពិន្ទុខ្ពស់បំផុត គឺសម្រាប់អវត្តមាននៃជម្លោះស៊ីវិល។ 14
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ១១៣ ដែលត្រូវបានធ្វើការស្ទាបស្ទង់នៅទូទាំងពិភពលោកគឺនៅបន្ទាប់ចុងក្រោយគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកស្តីពីការយល់ដឹងផ្នែកនីតិរដ្ឋ ដែលបានចេញផ្សាយដោយគម្រោងយុត្តិធម៌ពិភពលោកផ្នែកច្បាប់ដែលមិនស្វែងរកប្រាក់កម្រៃ។15 សន្ទស្សន៍ស្ទាបស្ទង់ពីការយល់ដឹងផ្នែកនីតិរដ្ឋក្នុងប្រទេស ដោយការដាក់ពិន្ទុផ្អែកទៅលើកកត្តាចំនួនប្រាំបីដែលមានដូចជាការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ការគ្មានអំពើពុករលួយ ការបើកចំហរបស់រដ្ឋាភិបាលសណ្តាប់ធ្នាប់ និងសន្តិសុខ ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment