ស្វែងយល់ពីដំណើរការតាត់តែងច្បាប់
រដ្ឋសភា និងព្រឹទ្ធសភាមានអំណាចនីតិប្បញ្ញត្តិ មានន័យថា ជាស្ថាប័នធ្វើច្បាប់។3 សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រី មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។4 ដំណើរការធ្វើច្បាប់ ជាទូទៅ មានរយៈពេលពីបីខែ។ ក្នុងករណីប្រញាប់ ច្បាប់អាចនឹងត្រូវបានអនុម័តតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ច្បាប់ ត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាត (៥០ភាគរយ បូកនឹង១) នៃសមាជិករដ្ឋសភាទាំងមូល។5 ព្រឹទ្ធសភា ដែលពីដើមឡើយមិនស្ថិតនៅក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានបង្កើតឡើង តាមយៈវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៩។
ករណីជាច្រើន បានកើតឡើង ដែលក្នុងនោះ ឋានានុក្រមរបស់ច្បាប់មិនបានគោរព។6 ឧទាហរណ៍ ព្រះរាជក្រឹត្យ លេខ ០៨០៦/៣៣៩ ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ២០០៦ អនុញ្ញាតឱ្យមានការធ្វើចំណាត់ថ្នាក់ដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ (ដែលអាចអនុញ្ញាតឱ្យសម្បទានដីសេដ្ឋកិច្ច អាចធ្វើនៅលើដីសាធារណៈរបស់រដ្ឋ) ដែលទំនងជារំលោភលើបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលឆ្នាំ២០០១7 ដែលមានឋានានុក្រមខ្ពស់ជាងនៅក្នុងប្រព័ន្ធច្បាប់ខ្មែរ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment