ស្វែងយល់ពីក្រុមប្រឹក្សាធម្មនុញ្ញ
ខណៈដែលរដ្ឋធម្មនុញមានឋានានុក្រមខ្ពស់ជាងច្បាប់ទាំងឡាយនៅប្រទេសកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាប័នដែលមានសិទ្ធិសម្រេចសេចក្តីលើសំណួរទាំងឡាយ ដែលពាក់ព័ន្ធនឹងធម្មនុញ្ញភាពរបស់ច្បាប់ជាធរមាន សេចក្តីព្រាង/សេចក្តីស្នើច្បាប់ និងកិច្ចរដ្ឋបាល។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា ប៉ុន្តែស្ថាប័ននេះ មិនអាចផ្តួចផ្តើមកិច្ចការពិនិត្យធម្មនុញ្ញភាពនេះ ដោយឯកឯងបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកចំនួន ៩រូប ដែលតែងតាំងដោយ ព្រះមហាក្សត្រ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៩ឆ្នាំ។
ក្រុមប្រឹក្សា មិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយខ្លួនឯងបានទេ ប៉ុន្តែអាចផ្តល់យោបល់រដ្ឋសភាឱ្យធ្វើវិសោធនកម្មបាន។
ជាបន្តទៅទៀតនេះយើងនឹងស្វែងយល់បន្ថែមអំពីដំណើរដើមទងនៃក្រុមប្រឹក្សាធម្មនុញ្ញ៖
---------
ជាប្រវត្ដិសាស្ដ្រកម្ពុជាពុំដែលមានប្រព័ន្ ឬស្ថាប័នផ្លូវការ ដើម្បីត្រួតពិនិត្យធម្មនុញ្ញភាពរបស់ច្បាប់ទេ សូម្បីតែរដ្ឋធម្មនុញ្ញថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែលរដ្ឋធម្មនុញ្ញដំបូងរបស់កម្ពុជាក៏ពុំបានបញ្ជាក់ច្បាស់អំពីស្ថាប័នដែលមានសិទ្ធិបកស្រាយធម្មនុញ្ញដែរ គ្រាន់តែបានបង្ហាញខ្លះៗនៅក្នុងមាត្រា ១១៩ ប៉ុណ្ណោះ ដោយមានសិទ្ធិត្រឹមបកស្រាយអត្ថបទធម្មនុញ្ញ ហើយមិនមាននិយាយពីការត្រួត ពិនិត្យធម្មនុញ្ញភាពទេ ។ ចំណែកឯសិទ្ធិបកស្រាយចុងក្រោយជារបស់តួនាទីរដ្ឋសភា ។
ជាប្រវត្ដិសាស្ដ្រកម្ពុជាពុំដែលមានប្រព័ន្ ឬស្ថាប័នផ្លូវការ ដើម្បីត្រួតពិនិត្យធម្មនុញ្ញភាពរបស់ច្បាប់ទេ សូម្បីតែរដ្ឋធម្មនុញ្ញថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែលរដ្ឋធម្មនុញ្ញដំបូងរបស់កម្ពុជាក៏ពុំបានបញ្ជាក់ច្បាស់អំពីស្ថាប័នដែលមានសិទ្ធិបកស្រាយធម្មនុញ្ញដែរ គ្រាន់តែបានបង្ហាញខ្លះៗនៅក្នុងមាត្រា ១១៩ ប៉ុណ្ណោះ ដោយមានសិទ្ធិត្រឹមបកស្រាយអត្ថបទធម្មនុញ្ញ ហើយមិនមាននិយាយពីការត្រួត ពិនិត្យធម្មនុញ្ញភាពទេ ។ ចំណែកឯសិទ្ធិបកស្រាយចុងក្រោយជារបស់តួនាទីរដ្ឋសភា ។
រដ្ឋធម្មនុញ្ញសាធាណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បានបង្កើ់តឱ្យ មានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរដែលដាក់ឈ្មោះថា “ តុលាការធម្មនុញ្ញ ”។ ទោះបីជាមានឈ្មោះជាតុលាការធម្មនុញ្ញក៏ដោយក៏អង្គការ នេះស្ថិតនៅដោយឡែកពីអង្គការតុលាការដែរ ។ ការបង្កើ់តនេះគឺពិតជាទទួលឥទ្ធិពលបស្ចឹមប្រទេសយ៉ាងប្រត្យក្ស។
ការមកដល់នៃរបបខ្មែរក្រហម នៅឆ្នាំ ១៩៧៥ បាននាំមកនូវការកាប់សម្លាប់ប្រជាជន និងកំទេចបំផ្លាញរចនាសម្ព័ន្ធទាំងអស់ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូតដល់ ដំណាច់ឆ្នាំ ១៩៧៨ ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យការស្ដារប្រព័ន្ធច្បាប់ក៏មានសកម្ម ភាពខ្លាំងក្លាណាស់ដែរ ។
រដ្ឋធម្មនុញ្ញសាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១ អនុញ្ញាតឱ្យមានការបកស្រាយច្បាប់ដោយក្រុមប្រឹក្សារដ្ឋក្នុងឋានៈ ជាអង្គការអចិន្ដ្រៃយ៍ របស់រដ្ឋសភា ។ ចាប់ពីឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញនៃ រដ្ឋកម្ពុជាបាន ចែងអំពីការបកស្រាយ ច្បាប់ ដោយគណៈកម្មាធិការ អចិន្ដ្រៃយ៍រដ្ឋសភា ។ ប៉ុន្ដែនៅពេលនោះការបកស្រាយរដ្ឋធម្មនុញ្ញ និងការត្រួតពិនិត្យធម្មនុញ្ញភាព នៃច្បាប់ពុំទាន់មាន នៅឡើយ ។ រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការ សហប្រជាជាតិ ពីឆ្នាំ ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះគឺជាការវិលត្រលប់ទៅរកឥទ្ធិពលបស្ចឹមប្រទេសជា ថ្មីម្ដងទៀត ។
ជំពូកថ្មីនៃរដ្ឋធម្មនុញ្ញនិយាយអំពី “ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមានចំណុចជាច្រើនធ្វើឱ្យគេនឹកគិតទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេស បារាំង ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នា ពីបែបបារាំងដែរ ពិសេសការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ក្រោយពេលដែលច្បាប់នោះ ត្រូវបាន ប្រកាសឱ្យប្រើហើយ និងសវនាការសាធារណៈនៅក្នុងការជំនុំជំរះ វិវាទទាក់ទង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ។ សវនាការសា ធារណៈនេះ មានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ ដែលបានប្រកាសឱ្យប្រើនៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរកត់សំ គាល់ដែរថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ២លើកមកហើយ លើកទី ១ នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ ១៩៩៤ ដើម្បីធ្វើ ប្រតិភូកម្មព្រះហស្ថលេខាព្រះមហាក្សត្រទៅជូនប្រមុខរដ្ឋស្ដីទី និង លើកទី ២ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បីបងើ់្កត ព្រឹទ្ធសភា ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment