ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

វិភាគកន្លែងកើតហេតុ៖ ចិត្តវិទ្យាបំបែកក្ដីព្រហ្មទណ្ឌកម្រិតធ្ងន់

No comments

 



នៅពេលគេនិយាយអំពីបទល្មើសព្រហ្មទណ្ឌក្នុងរឿងឃាតកម្ម គេផ្ដោតសំខាន់ណាស់ទៅលើការអនុវត្តវិធីសាស្ត្រក្នុងការវិនិច្ឆ័យ ស៊ើបអង្កេត និងបង្កើតជាប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យប្រាកដថាដំណើរការនៃរឿងក្ដីត្រូវបានប្រព្រឹត្តទៅដោយត្រឹមត្រូវស្របតាមច្បាប់ និងផ្ដល់ភាពយុត្តិធម៌ច្បាស់លាស់នឹងរកឃើញឃាតករ។

 

កំណត់ទីតាំងបរិវេណ Securing the Scene

ការសង្កេតបឋម៖Initial Observation:

ការសង្កេតស៊ីជម្រៅ Detailed Observation:

កំណត់ហេតុ Documenting the Scene


 អត្ថបទស្ថិតក្រោមការរក្សាសិទ្ធិ ប្រសិនបើចង់បានអត្ថបទយកទៅប្រើសូមទាក់ទងមកម្ចាស់អត្ថបទ


ការសង្កេតកន្លែងហេតុដំបូងគឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកមិនមានជំនាញទេ សូមទុកទីកន្លែងនេះឲ្យអ្នកមានសមត្ថកិច្ចធ្វើរឿងទាំងអស់នេះទៅចុះ ជៀសវាងប៉ះពាល់ភស្តុតាងណាមួយដែលអាចបំផ្លាញតំរុញតែមួយគត់ដល់រឿងក្ដីទាំងមូល ទោះបីអ្នកមានទំនាក់ទំនងល្អជិតស្និតនឹងជនរងគ្រោះកម្រិតណាក៏ដោយ។ ប្រសិនបើអ្នកជាអ្នកឃើញហេតុការណ៍ ឬបានមកដល់ទីតាំងកើតហេតុមុនគេ ត្រូវធ្វើចិត្តឲ្យស្ងប់កត់ត្រា ឬព្យាយាមចងចាំអ្វីដែលអ្នកបានឮ ឬបានឃើញប្រាប់ទៅសមត្ថកិច្ច។

 

01-កំណត់ទីតាំងបិរិវេណ Securing the Scene

 

-      បិទកន្លែងកើតហេតុ បង់ពណ៌លឿងព័ទ្ធជុំវិញទីតាំង៖ ហាមឃាត់ការចេញចូលរហូតដល់បញ្ចប់ប្រតិបត្តិការ ឬបើចាំបាច់ត្រូវដាក់កម្លាំងសមត្ថកិច្ចយាមកាមប្រសិនបើកាលណា ភ្នាក់ងារអាជ្ញាធរមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតជាស្ថាពរទេ។

-      ត្រូវមានឧបករណ៍សម្ភារៈសម្រាប់បម្រើឲ្យការស៊ើបអង្កេត ដូចជាស្រោមដៃ ម៉ាស់​ ស្បែកជើងពិសេស

-      សម្លៀកបំពាក់ពេលចាប់ផ្ដើមចូលទីតាំង។



02-ការសង្កេតបឋម៖Initial Observation:

-      ឈរមើលទីតាំងកើតហេតុពីចម្ងាយសិន មើលគ្រប់ទិដ្ឋភាពទាំងអស់ ហើយវិភាគមើលពីជ្រុងមួយទៅជ្រុងមួយថាតើចំណុចកើតហេតុផ្ដើមចេញពីត្រង់ណា ។ ជនល្មើសដែលជាចោរ បាត់កាត់គន្លឹះបង្អួចទ្វារចំហៀងចូលក្នុងផ្ទះ ឡើងតាមជណ្ដើរ ចូលទៅចាក់សម្លាប់ម្ចាស់ផ្ទះដែលស្ត្រីដែលកំពុងដេកលើគ្រេក្នុងបន្ទប់រួចយកគ្រឿងអលង្ការចេញតាមទ្វារក្រោយបាត់។

-      ការដើរអង្កេត កំណត់អត្តសញ្ញាណវត្ថុនីមួយៗ ចាប់យកវត្ថុតាងដែលសង្ស័យ ឬអាចមានហានិភ័យ ថាតើមានពាក់ព័ន្ធនឹងអំពើឃាតកម្មដែរឬទេ? មើលលក្ខខណ្ឌពន្លឺ ទីតាំង ទ្វាបង្អួត ភាពខុសប្រក្រតីនៃវត្ថុទាំងនោះ។ ក្លិន ឬឯកសារពាក់ព័ន្ធទីតាំង។ កំណត់ហេតុហៅចេញចូលទូរស័ព្ទ សារឆ្លងឆ្លើយ កំព្យូទ័រជាដើម។


03-សង្កេតស៊ីជម្រៅ Detailed Observation:

កំណត់ប្រព័ន្ធសើបអង្កេតផ្អែកលើទិដ្ឋភាពដែលយើងមើលឃើញ៖

-      ទីតាំង និងលក្ខខណៈនៃជនរងគ្រោះ​៖ រួមបញ្ជូលទាំងទីតាំងដែលជនរងគ្រោះដួល ឬស្លាប់ដែលបានរកឃើញ, របួស បាក់ដី បាក់ជើង ជាំក ឬស្នាមខាំ ដាច់សក់ ហើមប៉ោងកន្លែងណាមួយលើរាងកាយ។

-      ភស្តុតាងនៅទីតាំង៖ សង្កេត ៖ ម្រាមដៃ ក្រញ៉ៅដៃ មានដៃរលត់ ក្រចកដៃមានជាប់កំទិចក្រណាត់ ស្បែក ឬសក់ទេ, មើលអាវុធ, ស្នាមប្រឡាក់ឈាម ឬអ្វីគ្រប់យ៉ាងដែលនៅទីតាំងកើតហេតុ។

-      ត្រូវបោះលេខសម្គាល់លើវត្ថុតាងទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើស ឳ.កាំបិតដែលរកឃើញមានស្នាមប្រឡាក់ឈាមជាដើម

-      សញ្ញាណនៃការបែកបាក់ទីតាំង៖ មើលថាតើមានការរុលចូលដោយបង្ខំ បំបែកបង្អួច ទ្វារ ឬឧបករណ៍សំខាន់ៗផ្សេងទៀតដែលជាតំរុយនៃបទល្មើស

-      ពិនិត្យមើលជននៅទីតាំង ឬក្បែរកន្លែងកើតហេតុ៖ អាចជាសាក្សី ឬសាច់ញាតិដែលបានឮឬបានឃើញហេតុការណ៍នៃផ្ទាល់ ឬមិនបានឃើញទេ តែពួកគាត់បានមកឃើញទីតាំងនេះមុនគេ។ សាកសួរ និងកត់ត្រាសម្ដីទាំងនោះ បើអាចថតសម្លេង ឬថតជាវិដេអូបានកាន់តែល្អ ងាយស្រួលយកមកមើលនិងវិភាគពេលក្រោយ។


04-កំណត់ហេតុ Documenting the Scene

-      ថតរូបពីជ្រុង ឬមុំផ្សេងៗគ្នា ពីទិសផ្សេងគ្នា ប្លង់ជិត Closeup ឬប្លង់ទូលាយ​ Wide angel យ៉ាងហោចណាស់គ្រប់សកម្មភាពឧក្រិដ្ឋទាំងអស់តែងកើតឡើងជា ៣ ជ្រុងផ្សេងគ្នា

-      គូសគំនូរស ឬគំនូសពីលើសាកសព ដើម្បីបង្ហាញពីប្លង់នៃទីតាំងកើតហេតុ រួចចាំថតរូប និងវិដេអូ មុនពេលលើកសាកសពចេញពីទីតាំង

-      ត្រូវពិនិត្យ និងថតកន្លែងសំខាន់ៗដែលពាក់ព័ន្ធដូចជាស្នាមរបួស ឈាម ឬថតវត្ថុតាំងនៅទីតាំងកើតហេតុទាំងអស់មុនដកយកវត្ថុទាំងនោះមកច្រកក្នុងថង់ទុកដោយមានចុះលេខផងដែរ។ សរុបជារួមខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងក្លាយជាបំណិនមួយជួយដល់សង្គមជាតិរបស់យើងតាមរយៈអ្នកអានគ្រប់គ្នា៕




No comments :