ពន្លឺយុត្តិធម៌ជាង១០ឆ្នាំវិវាទដីធ្លីក្រុមហ៊ុនស្ករអំពៅឧកញ្ញ៉ា លី យ៉ុងផាត់
តទៅនេះយើងនឹងសាកល្បងវិភាគរកឬសគល់នៃបញ្ហាដែលបង្ករឲ្យមានអធិកររវាងពលរដ្ឋ និងលោកឧកញ៉ា លី យ៉ុងផាត់ និងថាតើពន្លឺយុត្តិធម៌នឹងកើតមានសម្រាប់ពលរដ្ឋទាំងជាង ១ពាន់គ្រួសារដែលរងផលប៉ះពាល់ពីការរំលោភដីធ្លីនេះដែរឬទេ?
មានដើមកំណើតមកពីខេត្តកោះកុង លោក លី យ៉ុងផាត់ គឺជាអ្នកជំនួញល្បីឈ្មោះមួយរូប រកស៊ីលើការផ្គត់ផ្គង់ថ្នាំជក់ អគ្គិសនី និងកាស៊ីណូ និងអាជីវកម្មជាច្រើនទៀត ។ លោកត្រូវបានគេមើលឃើញថាមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមន្ត្រីធំៗ ក្នុងជួរដ្ឋាភិបាលថៃ ដែលទំនងជាកត្តាជម្រុញឲ្យអាជីវកម្មរបស់លោកដែលស្ថិតក្នុងខេត្តកោះកុងជាប់ព្រំដែនខ្មែរ-ថៃនេះទទួលបានផ្លែផ្កាផងដែរ ។
ផ្អែកតាមឯកសារស្រាវជ្រាវលោកកើតនៅឆ្នាំ ១៩៥៨ នៅខេត្តកោះកុងតែម្ដង ហើយមានសញ្ជាតិពីរគឺ ខ្មែរ និងថៃ ។
បច្ចុប្បន្នលោក លី យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភាពដ៏មានឥទ្ធិពលម្នាក់របស់គណបក្សប្រជាជនកម្ពុជា ហើយលោកក៏ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។ ក្រៅពីនេះលោក ក៏មាននាទីជាសមាជិកក្រុមអភិបាលកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ជាប្រធាន ។
តាមសេចក្ដីរាយការណ៍ពីអង្គការ Land Watch Asia នៅឆ្នាំ ២០១០ ឧកញ្ញ៉ា លី យ៉ុងផាត់ និងភរិយាលោកស្រី គិម ហ៊ាង បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលក្នុងទំហំដីជាង ២ម៉ឺនហិកតា ទាំងក្នុងខេត្តកោះកុង និងកំពង់ស្ពឺ ដើម្បីគ្រប់គ្រង ៩០ឆ្នាំ ។
ក្រោយទទួលបានសេចក្ដីសម្រេចពីនាយករដ្ឋមន្ត្រីភ្លាម កម្លាំងចម្រុះប្រដាប់ដោយអាវុធ និងគ្រឿងចក្រ ផ្ដើមឈូសឆាយដីធ្លីដំណាំពលរដ្ឋរាប់ពាន់គ្រួសារ ដើម្បីយកទៅសាងសង់រោងចក្រផលិតកែឆ្នៃស្ករអំពៅ។ ភ្លាមៗ ពលរដ្ឋរាប់រយគ្រួសារត្រូវបានបណ្ដេញចេញ និងផ្លាស់ទីលំនៅ ដើម្បីគេចចេញពីគម្រោងឈូសឆាយទាំងនេះ ។ ក្រុមហ៊ុនលោក លី យ៉ុងផាត់ ត្រូវបានអង្គការអន្តរជាតិដាក់ឈ្មោះថា ក្រុមហ៊ុនស្ករឈាម ឬ Blood Sugar ។
ដើម្បីអាចបង្កើតសមិទ្ធិផលចេញជាក្រុមហ៊ុនផលិតស្ករសបាន លោក លី យ៉ុងផាត់ បានគៀងគរទុនជាច្រើនមានទាំងក្រុមហ៊ុនថៃ ចិន មានខ្ចីទុនពីធនាគារអូស្រ្តា លី ANZ ដែលចូលហ៊ុនដោយឧកញ៉ា គិត ម៉េង ANZ Royal Bank មកបណ្ដាក់ទុនរកស៊ីជាមួយគ្នា។
ក្រោយមានការតវ៉ាជាច្រើនឆ្នាំរហូតទៅដល់ប្រទេសអូស្ត្រាលី ដោយមានការជួយជ្រោមជ្រែងពីអង្គការសមធម៌ក្នុងប្រទេសកម្ពុជា ធនាគារ ANZ របស់អូស្ត្រាលីដែលបានផ្ដល់ប្រាក់កម្ចី ៤០ លានដុល្លារឲ្យក្រុមហ៊ុនស្ករស (PhnomPenh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ នោះបានសម្រេចផ្ដល់សំណងដល់ប្រជាសហគមន៍ដែលរងផលប៉ះពាល់បានចំនួន។
សំណងនេះត្រូវបានគេមើលឃើញថាមានលក្ខណៈផ្ដល់ឲ្យតែការប្រាក់ចំណេញដែលក្រុមហ៊ុន លោក លី យ៉ុងផាត់ ត្រូវបង់ទៅធនាគារ ANZ ប៉ុណ្ណោះ មិនមែនជាប្រាក់កម្ចី ៤០លានដុល្លារនោះឡើយ ។
ទោះបីជាមានសំណាងខ្លះៗ ក្ដីគ្រួសារអ្នកភូមិមួយចំនួនដែលរងផលប៉ះពាល់ជាង១០ឆ្នាំមកនេះ បានធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោយគ្មានដីធ្វើកសិកម្ម ចំណែឯគ្រួសារខ្លះគ្មានលទ្ធភាពបញ្ជូនកូនទៅសាលានោះទេ ។
ថ្លែងក្នុងន័យមិនបញ្ចេញឈ្មោះពលរដ្ឋរស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអះអាងថាកូនអ្នកស្រី៣នាក់បានឈប់រៀន ហើយនាំគ្នាទៅធ្វើជាកម្មករដឹកឈើ ឬធ្វើជាកម្មករស្ករអំពៅដើម្បីជួយជីវិភាពគ្រួសារ ដោយសារគ្រួសារគ្មានដីដាំដុះ ព្រោះក្រុមហ៊ុនស្ករអំពៅបានរឹបអូសយកដីអ្នកស្រីអស់ទៅហើយ ។
បន្ថែមពីនេះមិនមែនតែមួយ ឬពីរគ្រួសារប៉ុណ្ណោះទេ គឺមានពលរដ្ឋរាប់រយគ្រួសារក្នុងចំណោមពលរដ្ឋជាង១ពាន់គ្រួសារដែលបានបាត់បង់ដី បានដាច់ចិត្តទៅធ្វើជាកម្មកររោងចក្រស្ករអំពៅរបស់លោក លី យ៉ុងផាត់ បើទោះដឹងថាក្រុមហ៊ុនដែលខ្លួនធ្វើការឲ្យនេះបានរំលោភយកដីរបស់ពួកគេក៍ដោយ ក៏ព្រោះតែបានថ្លៃពលកម្មខ្លះផ្គត់ផ្គង់ជីវភាព។ ឧស្សាហកម្មស្ករសផលិតពីអំពៅនៅកម្ពុជានេះ ត្រូវគេដឹងថា មានបញ្ហាចម្រូងចម្រាសជាច្រើនទាក់ទិនការរំលោភបំពានសិទ្ធិមនុស្ស។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពុំបានទទួលស្គាល់អំពីបញ្ហានេះនោះទេ ។
ក្រោយពិនិត្យអង្គហេតុដំណើរដើមទងនៃប្រវត្តរឿងជម្លោះនេះរួចមកយកងាកមើលនីតិវិធីដែលមានដើម្បីដោះស្រាយម្ដង ។
ផ្អែកតាមមយន្តការច្បាប់ ការដោះស្រាយទំនាស់ដីធ្លីមាន ៥វិធី ដោយអាស្រ័យលើប្រភេទដី ។
ទី១ ក្រុមប្រឹក្សាឃុំ/សង្កាត់
ទី២ គណៈកម្មការសូរិយោដី
ទី៣ គណៈកម្មការរដ្ឋបាល
ទី៤ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
និងទី៥ គឺតុលាការ ។
ប្រសិនបើយើងពិនិត្យអំពីយន្តការដោះស្រាយ គឺមានភាពប្រាកដ និងជឿថាអាចបញ្ចប់វិវាទបាន ក៏ប៉ុន្តែជាក់ស្ដែង ពុំមានស្ថាប័នណាហ៊ាន ឬលូកដៃចូលដោះស្រាយទំនាស់រវាងឧកញ៉ា និងរាស្ត្រនោះទេ ។ ក្រសួងដែនដី និងនគររូបនីយកម្ម បានត្រឹមទទួលញាតិដឹងឮពីពលរដ្ឋប៉ុណ្ណោះ ។
សរុបជារួមមកពន្លឺយុត្តិធម៌ចំពោះពលរដ្ឋជាង ១ពាន់គ្រួសារនៅខេត្តកំពង់ស្ នឹងកើតឡើងប្រសិនបើកម្ពុជាពង្រឹងនីតិរដ្ឋ ឈរលើគោលការណ៍ច្បាប់ ដោយពុំមានឧកញ៉ា ឬអ្នកមានអំណាចនៅពីក្រោយ ។
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនេះ មិនមែនកើតមានតែនៅក្នុងខេត្តកំពង់ស្ពឺនោះទេ វាថែមទាំងបានកើតមាននៅខេត្តមួយចំនួនទៀត រួមមានខេត្តកោះកុង និងខេត្តព្រះវិហារ។ ជម្លោះជាច្រើនផ្សេងទៀត នៅបន្តជាប់គាំង និងជាញឹកញយបានកើតជាការតវ៉ា ដូចករណីជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺនេះ ដោយសារកង្វះយន្តការដោះស្រាយជម្លោះជាលក្ខណៈប្រព័ន្ធ៕

Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment