ចំណាប់អារម្មណ៍របស់ខ្ញុំ
ពន្លកនៃចំណេះរបស់យុវជនជំនាន់ក្រោយ បាននិងកំពុងរីកដុះដាលយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៣ មក នេះគឺជាចរន្តផ្លាស់ប្ដូរសំខាន់មែនទែន ដែលអាចឱ្យជនប្រុសស្រីយល់អំពីការចែករំលែកចំណេះក្នុងសម័យអាំងធើណេតយ៉ាងស្រួល ។
នៅស្រុកខ្ញុំបាទកាលពី១០ឆ្នាំមុន ការចែករំលែកចំណេះដឹង តែងកើតឡើងនៅតាមហាងកាហ្វេ ,ផ្សារ ,សាលារៀន វត្តអារ៉ាម ...ជាដើម ។
ជួនចែករំលែក និងអួត ពិបាកបែងចែកឱ្យដាច់ពីគ្នាណាស់ ។ អ្នកខ្លះកំពុងនិយាយអួត ដោយគិតថាខ្លួនឯងកំពុងតែចែករំលែកទៅវិញ ។ តែអ្នកចែករំលែកពិតប្រាកដ មិនដែលយកពាក្យអួតមកដាក់ក្នុងវចនានុក្រមរបស់ខ្លួននោះទេ ។
ជួនចែករំលែក និងអួត ពិបាកបែងចែកឱ្យដាច់ពីគ្នាណាស់ ។ អ្នកខ្លះកំពុងនិយាយអួត ដោយគិតថាខ្លួនឯងកំពុងតែចែករំលែកទៅវិញ ។ តែអ្នកចែករំលែកពិតប្រាកដ មិនដែលយកពាក្យអួតមកដាក់ក្នុងវចនានុក្រមរបស់ខ្លួននោះទេ ។
យើងអាចចែករំលែកបាន តាមវិធីច្រើនយ៉ាង៖ ដូចជា: ការបង្ហាញបទពិសោធន៍ក្នុងជីវិត ការចែកជាគំនិត ឬទស្សនៈនានា...
សូម្បីតែការផ្ដល់ស្នាមញញឹម ក៏គេរាប់ចូលថាជាការចែករំលែកដែរ ចឹងបាន Admin ឳស្សាហ៍ញញឹមរាល់ថ្ងៃហ្នឹង ហេហេ.....😂
សូម្បីតែការផ្ដល់ស្នាមញញឹម ក៏គេរាប់ចូលថាជាការចែករំលែកដែរ ចឹងបាន Admin ឳស្សាហ៍ញញឹមរាល់ថ្ងៃហ្នឹង ហេហេ.....😂
លូវនិយាយតទៀត៖ មនុស្សជាច្រើន មិនហ៊ានចែករំលែកចំណេះដឹងរបស់ពួកគេ មិនមែនដោយសារតែភាពកំណាញ់នោះឡើយ គឺដោយសារខ្លាចពេលចែករំលែកទៅ គឺទទួលបានការរិះគន់ ការចំអក ត្រលប់មកវិញ ។ មនុស្សដែលពូកែរិះគន់បែបនេះ គឺចេះតែបន្ទោសប៉ុណ្ណោះ ពួកគេរស់នៅដើម្បីចាប់កំហុសអ្នកដទៃ បើបើគ្មានកំហុសទេកុំបារម្ភ ពួកគេជួយបង្កើតកំហុសឱ្យទៀតផងទៀតផង។
បើមនុស្សល្បីៗ ឬបុគ្គលជោគជ័យនិយាយវិញ ទោះបីគាត់ថា“ដុំថ្មអាចក្លាយជាដុំមាស” ក៏នៅមានអ្នកជឿ ឬទទួលស្គាល់ពាក្យសម្ដីទាំងនោះជាការពិតដែរ ។
តែបើមនុស្សសាមញ្ញដូចយើងនិយាយវិញ គេថា “បានតែទ្រឹស្ដីអត់ប្រយោជន៍” ។
តែបើមនុស្សសាមញ្ញដូចយើងនិយាយវិញ គេថា “បានតែទ្រឹស្ដីអត់ប្រយោជន៍” ។
សង្គមខ្មែរ មានមនុស្សបែបនេះមិនតិចទេ មិនជួយចែករំលែកហើយ នៅយកជើងខ្ទាស់ទៀត ។ នេះសុទ្ធតែឧបសគ្គរបស់សង្គមយើងដែលត្រូវដោះស្រាយតាមរយៈការធ្វើ“បដិវត្តផ្នត់គំនិត” ដោយចាប់ផ្ដើមពីយើងដែលជាយុវជនជំនាន់ក្រោយនេះឯង ។
អ្នករិះគន់ដើម្បីស្ថាបនាក្លែងក្លាយ ជាអ្នករារាំងការចែករំលែកចំណេះដឹង ។ អ្នករារាំងការចែករំលែកចំណេះដឹង គឺជាអ្នកបំផ្លាញសង្គមជាតិ ។ ហើយអ្នកជំនាន់ក្រោយនឹងបន្ទោសពួកយើងដែលជាមនុស្សរស់នៅជំនាន់នេះថាធ្វើឱ្យប្រទេសជាតិអន់ថយ ប្រៀបដូចជាយើងកំពុងបន្ទោសដូនតាខ្លួនឯងដែលធ្វើឱ្យបាត់បង់ទឹកដីកាលពីអតីតកាលដូច្នេះដែរ ។
ដូច្នេះសូមអ្នកដែលមានបំណងចែករំលែក ចូរចាប់ផ្តើមពីថ្ងៃនេះ កុំខ្វល់នឹងមនុស្សរំខាន គ្រាន់តែចាំថា អ្នកត្រូវចែករំលែកអ្វីដែលល្អទៅកាន់អ្នកដទៃ គឺគ្រប់ហើយ។
សូមអរគុណសម្រាប់ការអាន ....សូមចុចរូបហ្វេសប៊ុកដើម្បីចែករំលែកបន្ត....
Subscribe to:
Posts
(
Atom
)
No comments :
Post a Comment