តើគួរធ្វើយ៉ាងណា ពេលឈ្លោះគ្នាជាមួយមិត្តភ័ក្រ្ត ? ប្រឈមមុខ ឬគេចមុខ?
សឹងតែមនុស្សគ្រប់គ្នា ធ្លាប់មានបទពិសោធន៍ឈ្លោះគ្នាជាមួយមិត្តភ័ក្រ្ត ប៉ុន្តែសំខាន់មិនមែនឈ្លោះគ្នានោះទេ សំខាន់គឺ តើត្រូវធ្វើយ៉ាងណានៅពេលឈ្លោះគ្នា។ ខាងក្រោមនេះជាគន្លឺះមួយចំនួនដើម្បីជួយអ្នក៖
ជំហានទី ១៖ ស្វែងយល់អំពីបញ្ហា
យើងមិនអាចដោះស្រាយបញ្ហា ដោយមិនយល់អំពីបញ្ហាបាននោះទេ។ យើងត្រូវស្វែងយល់អោយឃើញថាតើអ្វីជាឬសគុលនៃបញ្ហា។ ភាគច្រើននៃជម្លោះជាមួយមិត្តភ័ក្រ្តកើតឡើងពីការយល់ច្រឡំគ្នាប៉ុណ្ណោះ។
ជំហានទី ២៖ និយាយពាក្យសុំទោស
បើអ្នកចង់បន្តមិត្តភាពនេះ អ្នកត្រូវហ៊ានក្នុងការនិយាយពាក្យសុំទោស បើទោះបីជាអ្នកមិនខុសក៏ដោយ។ និយាយពាក្យសុំទោស ដោយសម្ដីទន់ភ្លន់ នោះយើងនឹងអាចសម្លាប់ចិត្តរឹងរូស របស់មិត្តភ័ក្រ្តរបស់យើងបាន។
ជំហានទី ៣៖ ពន្យល់ហេតុផល
បើអ្នកពិតជាខុស អ្នកមិនគួរពន្យល់ហេតុផលច្រើននោះទេ ប៉ុន្តែបើអ្នកយល់ថាវាជាការយល់ច្រឡំ អ្នកគួរសុំទោស ហើយពន្យល់ហេតុផលដើម្បីកុំអោយមានរបួសផ្លូវចិត្តនៅថ្ងៃអនាគត។
ជំហានទី ៤៖ សម្រេចចិត្ត ថាគួរប្រឈមមុខ ឬគួរគេចមុខ
ការគេចមុខមិនមែនជាការល្អនោះទេ វាបង្កជាស្នាមរបួសទាំងយើង ទាំងមិត្តភ័ក្រ្តរបស់យើង លើកលែងតែវាជាករណីមួយដែលលំបាកសម្រាប់មិត្តភាពក្នុងពេលអនាគតតែប៉ុណ្ណោះ។ ការសម្រេចចិត្តដ៏ល្អបំផុត គឺការប្រឈមមុខ ហើយសម្រួលគ្នា។
ជំហានទី ៥៖ បញ្ចូលមនោសញ្ចេតនា
មនោសញ្ចេតនា ធ្វើអោយទំនាក់ទំនងផ្សះផ្សា។ សូមចងចាំថា គ្មាននរណាល្អឥតខ្ចោះនោះទេ ដូច្នេះលើកលែងទោសអោយមិត្តភ័ក្រ្ត ហើយរកវិធីដើម្បីបង្ហាញមនោសញ្ចេតនារបស់អ្នក ។
ជំហានទី ៦៖ ចំណាយពេលវេលាកំសាន្តជាមួយគ្នា
ពេលវេលាសប្បាយជាមួយគ្នា ជាថ្នាំព្យាបាល ជម្ងឺអាក់អាន់ចិត្ត និងរបួលផ្លូវចិត្តជាមួយគ្នា។ ដូច្នេះបើឈ្លោះគ្នា ហើយពិតជាចង់ត្រូវគ្នាវិញ យើងជៀសមិនផុតត្រូវចំណាយពេលវេលាសប្បាយជាមួយគ្នា។
dooolife
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment