ការលំបាកទាំង ៨ដែលមនុស្សពិបាកធ្វើ
តើអ្វីជាភាពខុសគ្នារវាងមនុស្សរឹងមាំនិង មនុស្សធម្មតា? គឺដោយសាមនុស្សរឹងមាំជ្រើសរើសធ្វើអ្វីដែលលំបាកប៉ុន្តែផ្ដល់ផលផ្លែច្រើន។ខាងក្រោមនេះជាការលំបាកដែលមនុស្សពិបាកធ្វើ៖
១).គ្រប់គ្រងកំហឹងរបស់ខ្លួន
ការគ្រប់គ្រងកំហឹងរបស់ខ្លួនមិនល្អ មិនមែនជាការងាយស្រួលនោះទេ។ នៅក្នុងសៀវភៅសុភាសិតបានអោយយើងដឹងថា មនុស្សមានប្រាជ្ញា គឺជាមនុស្សដែលមិនឆាប់ខឹង។ បើអ្នកអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបានល្អ គឺមានន័យថា អ្នកជាមនុស្សម្នាក់ដែលរឹងមាំ។ ការគ្រប់គ្រង់កំហឹងបានល្អ មិនមែនមានន័យថា យើងមិនចេះខឹងនោះទេ ប៉ុន្តែវាមានន័យថា យើងដឹងថាពេលណាត្រូវបញ្ចេញកំហឹង ហើយពេលណាត្រូវប្រើប្រាស់វាដើម្បីជាប្រយោជន៍ដល់យើង ឬក្រុមរបស់យើង។
២). ក្រោកឡើងពីព្រលឹមរៀងរាល់ថ្ងៃ
ការក្រោកពីព្រលឹមមិនមែនជាការងាយស្រួលនោះទេ។ មនុស្សរឹងមាំ អាចក្រោកឡើងពីព្រលឹមបានដោយគ្មានភាពត្អួញត្អែរ តែឯមនុស្សទន់ខ្សោយបិទម៉ោងរោទ៍ ហើយដេកបន្ត។
៣).មិនខ្វល់នូវការគិត ឬការរិះគន់របស់អ្នកដទៃ
មនុស្សភាគច្រើនបាក់ទឹកចិត្ត ហើយខ្វល់ខ្វាយច្រើន នៅពេលគេមិនយល់ព្រម ឬគេរិះគន់អំពីខ្លួន ប៉ុន្តែមនុស្សដែលរឹងមាំមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ជឿលើអ្វីដែលខ្លួនមាន គឺមិនសូវខ្វល់អំពីការគិត ឬការរិះគន់របស់អ្នកដទៃនោះទេ ប្រសិនបើការរិះគន់នោះលើស ឬជ្រុលខ្លាំងពេក តែប្រសិនបើគេថ្លឹងថ្លែងមើលថាការរិះគន់នោះ សមហេតុផល គេនឹងយកមកពិចារណាបន្ថែម ។ អញ្ចឹងហើយបានជាវាជាការលំបាកមួយសម្រាប់មនុស្សដែលរៀនរស់នៅជាមួយវា។ ពេលខ្លះការគិត ឬការរិះគន់របស់អ្នកដទៃគឺត្រឹមត្រូវ ប៉ុន្តែមិនប្រាកដថាវាត្រឹមត្រូវទាំងអស់នោះទេ ។
៤).និយាយពាក្យថា "ទេ"
មានតែមនុស្សដែលរឹងមាំប៉ុណ្ណោះហ៊ាននិយាយពាក្យថាទេ ទៅកាន់មនុស្សណាម្នាក់ សូម្បីតែខ្លួនឯង មានន័យថាប្រសិនបើគេយល់ថាមិនចាំបាច់ ឬមិនសមរម្យគេនឹងបដិសេធរាល់ការអះអាងនោះភ្លាម សូម្បីតែការគិតដែលកើតចេញពីគំនិតខ្លួនឯងក៏មនុស្សរឹងមាំហ៊ានបដិសេធផងដែរ
។
៥). គ្រង់គ្រងពាក្យសម្ដីរបស់ខ្លួន
មានពាក្យស្លោកមួយបាននិយាយថា ពាក្យសម្ដី គឺនិយាយចេញពីអណ្ដាតដែលគ្មានឆ្អឹងប៉ុន្តែអាចសម្លាប់ដួងចិត្តរបស់មនុស្សបាន។ ការគ្រប់គ្រងពាក្យសម្ដី ត្រូវបានលើកឡើងដោយមនុស្សជាច្រើន ហើយវាពិតជាលំបាកក្នុងការណាស់ក្នុងការគ្រប់គ្រងថាតើត្រូវនិយាយយ៉ាងណាអោយត្រូវតាមកាលៈទេសៈ។ អញ្ចឹងហើយបានជាមនុស្សដែលនិយាយច្រើនរមែងខុសច្រើន រីឯអ្នកនិយាយតិច ខុសតិច។ ត្រង់ចំណុចនេះមិនមែនមានន័យថាឱ្យអ្នកសំងំមិននិយាយអ្វីនោះទេ តែត្រូវដឹងថាកាលៈទេសៈណាគួរនិយាយ ឬមិនគួរនិយាយ ជាពិសេសមុននិយាយត្រូវគិត ។
៦). សុំ នូវអ្វីដែលពួកគេចង់បានពីមនុស្សចម្លែក
ភាពភ័យខ្លាចបណ្ដាលអោយមនុស្សពិបាកក្នុងការសុំអ្វីដែលពួកគេចង់បាន ព្រោះខ្លាចគេបដិសេធ។ នេះជាមូលហេតុដែលធ្វើអោយសិស្សថ្មី ខ្លាចក្នុងការសួរគ្រូ ឬក៏មនុស្សម្នាក់ពិបាកក្នុងការនិយាយជាមួយអ្នកដទៃដែលពួកគេមិនទាន់ស្គាល់ច្បាស់។ ករណីកើតឡើងច្រើនជាមួយអ្នកលក់ អ្នកជំនួញ និងមនុស្សដែលចង់ស្វះស្វែងរកនូវចំណេះដឹងថ្មី ប៉ុន្តែភាពភ័យខ្លាចបានរាំងស្ទះពួកគេមិនអោយធ្វើវា។ ប៉ុន្តែមនុស្សរឹងមាំ ពុំដែលទុករឿងនេះជាឧបសក្គនោះទេ ពួកគេតែងតែហ៊ាននិយាយការពិត ហ៊ានសួរ ហ៊ានតស៊ូមតិ ដើម្បីអភិវឌ្ឍចំណេះដឹង ។
៧).និយាយភាសានៃសេចក្ដីស្រលាញ់
ដើម្បីអោយគ្រួសារមានសុភមង្គល ហើយបុគ្គលរីកចម្រើន យើងត្រូវចាប់ផ្ដើមដោយនិយាយភាសា ទាំង ៥យ៉ាងនៃសេចក្ដីស្រលាញ់ដែលនិពន្ធដោយ លោកលោក ហ្គារី ឆាបមែន (Gary Chapman) ។
ភាសាទីមួយ៖ ពាក្យសម្ដីវិជ្ជមាន ជាពាក្យសរសើរគ្នា លើកទឹកចិត្តគ្នាជាដើម
ភាសាទីពីរ៖ ការបម្រើគ្នា៖ មនុស្សយើងមានភាពអាត្មានិយមដែលស្វែងរកចង់អោយតែគេបម្រើ ប៉ុន្តែមិនចូលចិត្តបម្រើគេនោះទេ។ វាជាការលំបាកណាស់ក្នុងការបម្រើគ្នា ព្រោះលក្ខណៈមនុស្សខុសគ្នា ដែលយើងមិនអាចផ្គាប់ចិត្តគ្នាបានទាំងអស់នោះទេ ប៉ុន្តែការបម្រើគ្នាទៅវិញទៅមក ជាអ្វីដែលមានតែមនុស្សរឹងមាំខ្លាំងអាចធ្វើបាន។
ភាសាទីបី៖ អោយការដូរទៅកាន់គ្នា៖ តាមពិតការជួនការដូរទៅកាន់គ្នាទៅវិញទៅមកមិនលំបាកនោះទេ ជាពិសេសសម្រាប់អ្នកមានលុយ ប៉ុន្តែការដូរដែលចេញពីចេញគឺត្រូវការការប្ដេជ្ញាចិត្ត។ ការអោយការដូទៅកាន់គ្នា ធ្វើអោយមនុស្សមានអារម្មណ៍ពិសេសនៃសេចក្ដីស្រលាញ់។
ភាសាទីបួន៖ ការចំណាយពេលជាមួយគ្នា៖ នៅក្នុងសង្គមដែលរវល់ ដូចសព្វពិបាកក្នុងការស្វែងរកពេលវេលាល្អៗជាមួយគ្នា។ ប៉ុន្តែមនុស្សដែលរឹងមាំ គេឈ្លៀតពេលវេលាដែលរវល់របស់គេដើម្បីចំណាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់។
ភាសាទីប្រាំ៖ កាយវិការខ្វល់ខ្វាយពីគ្នា៖ ដូចជាការអោបគ្នា បង្រៀកស្មាគ្នា បង្ហាញពីដួងចិត្តខ្វល់ខ្វាយពីគ្នា គឺគ្រប់គ្នាអាចធ្វើបាន ប៉ុន្តែការធ្វើដែលចេញពីចិត្តមិនមែនងាយស្រួលនោះទេ។
៨).ហ៊ាននិយាយពាក្យថាសុំទោស ហើយសូមនឹងពាក្យជួយខ្ញុំ
យើងធ្វើការសិក្សាដោយយកមនុស្ស ១០ នាក់មកពិសោធន៍ បង្ហាញអោយឃើញថា នៅពេលជួបស្ថានការណ៍មួយដែលខ្លួនធ្វើខុស គឺពិបាកណាស់ក្នុងការនិយាយពាក្យសុំទោស ។ បើយោងតាមទស្សនៈវិទ្យាបានបង្ហាញពីមូលហេតុដែលធ្វើអោយយើងពិបាកនិយាយ នោះគឺដោយសាការនិយាយពាក្យសុំទោស ធ្វើអោយខ្លួនគាត់មានអារម្មណ៍ថាអន់ មានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានតម្លៃ ប៉ុន្តែសេចក្ដីពិតនោះគឺផ្ទុយទៅវិញ បើយើងនិយាយពាក្យទាំងនេះ មនុស្សគេនឹងកាន់តែស្រលាញ់យើង ហើយយកចិត្តទុកដាក់នឹងយើងខ្លាំងជាងមុនទៅទៀត។
dooolife
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment