ស្វែងយល់ពី៖ អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រ ក្នុងវិស័យអាជីវកម្ម
អាជ្ញាប័ណ្ណ គឺជាសិទ្ធិអនុញ្ញាពីក្រសួងផ្សេងៗ សម្រាប់បើកក្រុមហ៊ុនស្ថាប័ន ឬដើម្បីធ្វើសកម្មភាពអាជីវកម្ម ។ ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនស្ថាបនិក ត្រូវស្វែងយល់ដោយខ្លួនឯងថាតើអាជីវកម្មរបស់ខ្លួនមានការជាប់ពាក់ព័ន្ធនឹងក្រសួងណាខ្លះ ពីព្រោះខាងរដ្ឋមិនផ្ដល់ដំណឹងមកអ្នកឱ្យទៅសុំអាជ្ញាប័ណ្ណឡើយ ។
ឧ. បើខ្លួនចង់បើកក្រុមហ៊ុននាំចូល ចែកចាយ និងលក់ថ្នាំពេទ្យ ម្ចាស់អាជីវកម្មត្រូវទៅធ្វើលិខិតស្នាមដើម្បីស្នើសុំអាជ្ញាប័ណ្ណពី ៖ ក្រសួងពាណិជ្ជកម្ម ,ក្រសួងសុខាភិបាល ,សុំប័ណ្ណប៉ាតង់ពីអគ្គនាយកដ្ឋានពន្ធដារ...ល..ជាដើម ។
ពេលខ្លះដើម្បីអាចដំណើរការក្រុមហ៊ុនមួយបាន អ្នកអាចនឹងតម្រូវឱ្យមានអាជ្ញាប័ណ្ណលើសពីមួយ មានន័យថាមានក្រសួងច្រើនដែលអ្នកត្រូវទាក់ទងដើម្បីធ្វើលិខិតស្នើសុំអាជ្ញាប័ណ្ណ ។
ចំពោះតម្លៃនៃការសុំអាជ្ញាប័ណ្ណគឺអាស្រ័យទៅលើប្រភេទនៃអាជ្ញាប័ណ្ណ តាមការកំណត់របស់ក្រសួងនីមួយៗ ។ ជាទូទៅអាជ្ញាប័ណ្ណ គឺសុពលភាពរបស់វា ។បើក្នុងកាលបរិច្ឆេទ ក្រសួងកំណត់ថាមួយឆ្នាំ ដូច្នេះមានន័យថាឆ្នាំក្រោយអ្នកត្រូវទៅបន្តអាជ្ញាប័ណ្ណនោះជាថ្មីម្ដងទៀត ។ ហើយប្រសិនបើមិនមានអាជ្ញាប័ណ្ណអាជីវកម្ម ឬក្រុមហ៊ុនស្ថាប័ន នឹងរងការពិន័យ ប្រឈមនឹងបញ្ហាផ្សេងៗ អាចឈានដល់ការបិទទ្វាផងក៏មាន ។
វិញ្ញាបនបត្រអាជីវកម្ម
វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបានផលិត ឬ បានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូល នៃឯកសារ នាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ នៅនាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម។ នីតិវិធីនៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ អាចរកបាននៅក្នុងប្រកាសលេខ១១២ MOC/SM 2013 ស្តីពីការកែប្រែនីតិវិធី ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment