ប្រវត្តិសង្ខេប៖ អតីតឥស្សរជននយោបាយកំណាចៗ នៅកម្ពុជា
១. លោក សម សារី កំណើតកើតជាក្នុងវង្សត្រកូលអភិជនមួយ ដែលមានឪពុកឈ្មោះ សម ញាណ ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប គាត់មានកូន ៥នាក់ ដែលមានលោក សម រង្ស៊ី ជាកូនទី ៥ ។ លោក សម សារី ជាបញ្ញវន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលមកបម្រើការងារក្នុងជួររាជរដ្ឋាភិបាល ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រមុខ ក្នុងទសវត្សរ៍ ១៩៥០ ។
នៅក្នុងជួររាជរដ្ឋាភិបាល គាត់ធ្លាប់ជាជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកហិរញ្ញវត្ថុ សេដ្ឋកិច្ច ផែនការ និងអប់រំជាតិ ។ មានលេចលឺដំណឹងថាក្រោយមកគាត់មានរឿងអាស្រូវពុករលួយមួយដ៏ខ្ទរខ្ទារ គឺរឿងគ្រាប់ម្រេច និងគ្រាប់គរ។ គាត់ក៏មានទំនាស់គ្នាយ៉ាងស្រួចស្រាវជាមួយ លោក សឺន សាន ទេសាភិបាលធនាគារជាតិកម្ពុជា អំពីរឿងដូរក្រដាសប្រាក់រៀលនៃជំនាន់នោះ ។
ក្រោយពីរដ្ឋាភិបាលបានកោះហៅលោក សម សារី មកធ្វើទូតនៅអង់គ្លេសឲ្យចូលស្រុកវិញ ឯកសារខ្លះបានបញ្ជាក់ថា ពេលនោះលោកក៏ចាប់ផ្តើមសរសេរលិខិតរិះគន់ សម្តេចព្រះនរោត្តម សីហនុ ដោយបានប្រមែប្រមូលបក្សពួកនៅក្នុងរាជរដ្ឋាភិបាល ព្រមទាំងបង្កើតកាសែតប្រឆាំងមួយ ដើម្បីរិះគន់របបដឹកនាំសង្គមរាស្រ្តនិយម និងបង្កើតគណបក្សនយោបាយមួយតទល់នឹងគណបក្សសង្គមរាស្រ្តនិយមរបស់ សម្តេចព្រះនរោត្តម សីហនុ ។ សកម្មភាពនេះត្រូវបានប្រជាជន និងរដ្ឋាភិបាលចាត់ទុកជាមេក្បត់ជាតិដ៏ធំនៅក្នុងប្រទេស ។
២. ប៉ុលពត កើតក្នុងឆ្នាំ ១៩២៥ នៅខេត្តកំពុងធំ ។ នៅភ្នំពេញប៉ុល ពត បានសិក្សានៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន ។ នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារូបកណ៏ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែរមិនបានមិនបានទទួលសញ្ញាបត្រទេ ។ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានខ្លាយទៅជាសមាជិកបក្សមុម្មុនីស្តបារាំង បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ១៩៤៩ ។
៣. អៀង សារី នៅអាយុ ២០ឆ្នាំ អៀង សារី បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ។ អៀង សារី បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំងនៅឆ្នាំ១៩៥០។ នៅឆ្នាំ១៩៥១ អៀង សារី បានរៀបការជាមួយអៀង ធីរិទ្ធិ ដែលកំពុងរៀននៅទីក្រុងប៉ារីសដែរ។ នៅប៉ារីស ក្រៅពីប៉ុល ពត និងអៀង ធីរិទ្ធិ អៀង សារី បានជួបជាមួយនឹងនិស្សិតខ្មែរផ្សេងទៀត ដូចជា ហ៊ូ យន់, សុន សេន, ខៀវ សំផន, រ័ត្ន សាមឿន, ជួន ម៉ុម និងតូច ភឿន ជាដើម ដែលក្រោយមកសុទ្ធតែបានក្លាយជាមន្រ្តីសំខាន់ៗរបស់ខ្មែរក្រហម ។
អៀង សារី បានវិលត្រឡប់ពីប្រទេសបារាំង នៅឆ្នាំ១៩៥៧ ។ នៅឆ្នាំ១៩៦៣ នៅពេល ប៉ុល ពត ជាប់ឆ្នោតជាលេខាបក្ស អៀង សារី បានក្លាយជាមេដឹកនាំលំដាប់ទីប ៣ ក្នុងបក្ស បន្ទាប់ពី ប៉ុល ពត និងនួន ជា។ អៀង សារី ស្លាប់នៅថ្ងៃទី ១៤ ខែមីនា ២០១៣ ។
៤. ខៀវ សំផន មានដើមកំណើត នៅខេត្តស្វាយរៀង។ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង នៅឆ្នាំ១៩៥៣ ហើយបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅឆ្នាំ១៩៥៨ ពីសកលវិទ្យាល័យ Panthéon-Sorbonne ទីក្រុងប៉ារីស។ ក្រោយវិលត្រឡប់ពីប្រទេសបារាំងវិញ ខៀវ សំផន បានធ្វើជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យច្បាប់ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ ខៀវ សំផន ត្រូវបានតែងតាំងជាប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
៥. លោកស្រី អៀង ធីរិទ្ធិ មានឈ្មោះដើម ខៀវ ធីរិទ្ធិ ជាប្អុនស្រីបង្កើតភរិយារបស់ប៉ុល ពត។ ក្រោយពីបានបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ខៀវ ធីរិទ្ធិ បានចេញទៅបន្តការសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសកលវិទ្យាល័យ Sorbonne ក្រុងប៉ារីស ប្រទេសបារាំង ។ អៀង ធីរិទ្ធិ គឺជាជនជាតិខ្មែរដំបូងបំផុត ដែលបានទទួលសញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស ។
ក្រោយពីបានវិលត្រឡប់ពីក្រុងប៉ារីស នៅឆ្នាំ១៩៥៧ អៀង ធីរិទ្ធិបានទៅធ្វើជាគ្រូបង្រៀនអង់គ្លេស នៅវិទ្យាល័យឯកជនក្នុងក្រុងភ្នំពេញ ហើយបានទៅរស់នៅផ្ទះជាមួយ ប៉ុល ពត និងខៀវ ប៉ុណ្ណារី ជាបងស្រី។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច អៀង ធីរិទ្ធិ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ គាត់ត្រូវតុលាការខ្មែរក្រហមកាត់ទោសជាប់ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍ និងទទួលមរណភាពថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៥ ៕
អត្ថបទ Bong Rith Kh

Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment