ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ពាក្យ ៣ ឃ្លាដែលមនុស្សពិបាកនិយាយ តែមានន័យបំផុត

No comments



ឃ្លាទី​១៖ “ខ្ញុំខុសហើយ!! សូមលើកលែងទោសអោយខ្ញុំផង”
នៅពេលមនុស្សម្នាក់ធ្វើខុស គឺពិបាកណាស់ក្នុងការនិយាយពាក្យសុំទោស ជាពិសេសនៅពេលដែលវាទាក់ទងនិងភាពអាម៉ាស់ ។ បើយោងតាមទស្សនៈវិជ្ជាបានបង្ហាញពីមូលហេតុដែលធ្វើអោយយើងពិបាកនិយាយ នោះគឺដោយសាការនិយាយពាក្យសុំទោស ធ្វើអោយខ្លួនគាត់មានអារម្មណ៍ថាអន់ មានអារម្មណ៍ថាខ្លួនជាមនុស្សគ្មានតម្លៃ និងមានអារម្មណ៍អាម៉ាស ប៉ុន្តែសេចក្ដីពិតនោះគឺផ្ទុយទៅវិញ បើយើងនិយាយពាក្យទាំងនេះបាន មនុស្សគេនឹងកាន់តែស្រលាញ់យើង ហើយយកចិត្តទុកដាក់នឹងយើងខ្លាំងជាងមុនទៅទៀត។

ឃ្លាទី​២៖ “សូមជួយខ្ញុំផង”

នេះមិនមែនជាឃ្លាដែលស្វែងរកជំនួយធម្មតានោះទេ ប៉ុន្តែជាឃ្លាដែលបង្ហាញអំពីខ្លួនជួបការលំបាក មិនអាចដោះស្រាយបាននោះទេ ដូច្នេះសូមអ្នកជួយខ្ញុំផង។ យើងពិបាកស្វែងរកឃើញ នៅពេលដែលមនុស្សម្នាក់ហ៊ាននិយាយពាក្យទាំងនេះខ្លាំងណាស់។ ប៉ុន្តែបើយោងតាមការអង្កេត និងការសិក្សារបស់ខ្ញុំ បានបង្ហាញថា ការនិយាយពាក្យឃ្លាទាំងនេះធ្វើមនុស្សម្នាក់ទៀត ចង់ជួយអ្នកវិញ ព្រោះដោយសារការបន្ទាបខ្លួន និងចិត្តអាណិតអាសូរ។

ឃ្លាទី​៣៖ “ពាក្យអរគុណ ពាក្យសរសើរ និងពាក្យស្រលាញ់ដល់ឪពុកម្ដាយ”
ឪពុកម្ដាយជាអ្នកមានគុណ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបាននិយាយពាក្យទាំងនេះជាប្រចាំ។ មនុស្សតិចតួចបានធ្វើ មិនមែនមានន័យថាមនុស្សភាគច្រើនមិនស្រលាញ់ ឪពុកម្ដាយរបស់ខ្លួន គ្រាន់តែពួកគេមានភ័យខ្លាច បូករួមទាំងភាពអៀនខ្មាស់ផង។ បើតាមការសិក្សារបស់លោក ហ្គារី ឆាបមែន បាននិយាយថា ប្រសិនបើយើងអាចនិយាយពាក្យទាំងនេះបានច្រើន ជម្លោះក្នុងគ្រួសារក៏និងកាត់បន្ថយបានដែរ ហើយគ្រួសារនិងកាន់តែមានសុភមង្គលជាមិនខាន។

dooolife

No comments :