ស្វែងយល់ពីវិស័យធនាគារ និងផ្សារមូលប័ត្រកម្ពុជា
វិ
ស័យធនាគារ
ធនាគារជាតិនៃកម្ពុជា គឺជាអធិការតែមួយគត់នៃវិស័យធនាគារនៅកម្ពុជា។ ក្នុងឆ្នាំ ២០១៣ ប្រព័ន្ធធនាគារកម្ពុជា មានធនាគារពាណិជ្ជកម្ម ៣៥ ធនាគារឯកទេស ៩ ការិយាល័យតំណាង ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៣៨ ភ្នាក់ងារផ្ដល់ឥណទាននៅតាមជនបទ ៣៣ ក្រុមហ៊ុនកម្ចីហិរញ្ញវត្ថុ ២ ការិយាល័យឥណទាន និង អ្នកដំណើរការតតិយភាគី ៣។16 បណ្ដាធនាគារពាណិជ្ជកម្មទាំង៣៥ ស្ថាប័ននាំមុខគេទៅតាមទ្រព្យសកម្ម ទំហំការទិញដូរឥណទាន និងការដាក់ប្រាក់គឺ ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា ធនាគារ កម្ពុជាសាធារណៈ និងធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់។ ធនាគារទាំងបួននេះបូកបញ្ចូលគ្នា មានទ្រព្យសកម្មលើសពាក់កណ្ដាលនៃទ្រព្យសកម្មសរុបក្នុងវិស័យធនាគារទាំងមូល។17
ទិន្នន័យទាក់ទងនឹងហិរញ្ញវត្ថុរបស់ធនាគារពិភពលោក ឆ្នាំ ២០១៤ លើកឡើងថា ប្រជាជន កម្ពុជា ភាគច្រើនពុំទាន់បានប្រើប្រាស់ស្ថាប័នធនាគារនៅឡើយទេសម្រាប់សេវាកម្មគណនីទៀងទាត់ និងនៅតែចង់ប្រើប្រាស់មធ្យោបាយខ្ចីប្រាក់ក្រៅប្រព័ន្ធ ផ្ទុយពីការខ្ចីប្រាក់ពីស្ថាប័ន។18
ភាគរយនៃមនុស្សអាយុពី១៥ ឆ្នាំឡើងទៅដែល .. | ២០១១ | ២០១៤ |
---|---|---|
មានគណនីនៅវិទ្យាស្ថានហិរញ្ញវត្ថុ | 4% | 13% |
ខ្ចីប្រាក់ពីវិទ្យាស្ថានហិរញ្ញវត្ថុ | 19% | 28% |
ខ្ចីប្រាក់ពីអ្នកឱ្យខ្ចីឯកជនក្រៅប្រព័ន្ធ | 13% | 18% |
ខ្ចីប្រាក់ពីគ្រួសារ ឬមិត្តភ័ក្រ | 39% | 36% |
មានប័ណឥណទាន | 0% | 3% |
មានប័ណ្ណឥណ្ណពន្ធ | 3% | 5% |
ផ្សារមូលប័ត្រ
ផ្សារមូលប័ត្រកម្ពុជា ត្រូវបានដាក់ដំណើរការនៅខែកក្កដា ឆ្នាំ ២០១១ ដើម្បីសម្រួលលំហូរនៃមូលធនវិនិយោគ និងបំណែងចែកមូលធន ទៅតាមយន្តការទីផ្សារមូលធន។
គណៈកម្មការមូលប័ត្រកម្ពុជា មានតួនាទីគ្រប់គ្រងវិស័យមូលប័ត្រនៅកម្ពុជា ចំណែកឯច្បាប់ស្តីពីមូលប័ត្រ រដ្ឋាភិបាលឆ្នាំ ២០០៨ និងច្បាប់ស្តីពីការចេញ និងការធ្វើពានិជ្ជកម្មមូលប័ត្រមិនមែនរដ្ឋាភិបាល ឆ្នាំ ២០០៧ នាំមុខប្រត្តិបត្តការផ្សារមូលប័ត្រកម្ពុជា។19
រហូតមកដល់ខែធ្នូ ឆ្នាំ ២០១៥ មានក្រុមហ៊ុនតែបីប៉ុណ្ណោះដែលបានចុះបញ្ជីនៅក្នុងផ្សារមូលប័ត្រកម្ពុជា បើរាប់ចាប់តាំងពីការបានចាប់ផ្តើម ប្រតិបត្តិការពានិជ្ជកម្មរបស់ផ្សារមូលប័ត្រកម្ពុជា។ ក្រុមហ៊ុនគឺ រដ្ឋាករទឹក (CSX៖ PPWSA) ដែលឡើងផ្សារមូលប័ត្រនៅខែមេសាឆ្នាំ ២០១២ រោងចក្រកាត់ ដេរសំលៀកបំពាក់ ឈ្មោះ ហ្រ្គែនថ្វីនអន្តរជាតិ (កម្ពុជា) ភីអិលស៊ី (CSX៖ GTI) នៅខែ មិថុនា ឆ្នាំ ២០១៤ និង អជ្ញាធរកំពង់ផែស្វ័យត្រភ្នំពេញ (CSX៖ PPAP) នៅខែធ្នូ ឆ្នាំ២០១៥។20
ក្រុមហ៊ុនរកកម្រៃជើងសារមូលប័ត្រដែលបានចុះបញ្ជីរ មួយក្នុងចំណោមបី ដែលបានចុះបញ្ជីរជា មួយនឹង គណៈកម្មការមូលប័ត្រកម្ពុជា គឺក្រុមហ៊ុន មូលប័ត្រសូណាត្រា បានពន្យាពេល ប្រតិបត្តិការរបស់ខ្លួន នៅខែ តុលា ២០១៥ ដែលធ្វើឲ្យមានការវិវឌ្ឍយឺតយ៉ាវ និងចំនួននៃការធ្វើពានិជ្ជកម្មនៅទាប ចំពោះផ្សាមូលប័ត្រកម្ពុជា។21
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment