ស្វែងយល់ពីដំណើរការសេដ្ឋកិច្ច-ការវិនិយោគនៅកម្ពុជា
ប្រទេសកម្ពុជា បើកអោយមានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឡើងវិញនៅទសវត្សរ៍ឆ្នាំ១៩៨០ និងបើកអោយមានការវិនិយោគពីបរទេសនៅឆ្នាំ១៩៩៤។ ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៤។ ដៃគូនៃកិច្ចព្រមព្រៀងពានិជ្ជកម្មទ្វេភាគីរបស់ប្រទេសកម្ពុជា រួមមាន ចិន ឡាវ ស្វីស ហ្វីលីពីន បង់ក្លាដេស អាឡឺម៉ង់ ម៉ាឡេស៊ី អង់គ្លេស ថៃ ឥណ្ឌូនេស៊ី សិង្ហបូរីវៀតណាម ឥណ្ឌា យូហ្កាន់ដា ជប៉ុន កូរ៉េខាងជើង និងកូរ៉េខាងត្បូង។1
សេដ្ឋកិច្ច
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ជីឌីភី) បានកើនឡើង១៩.៨ ភាគរយ ពី ៥៦,៦១៦.៨ ពាន់លានរៀល នៅឆ្នាំ ២០១២ ដល់ ៦៧,៨៥១.០៣ ពាន់លានរៀល នៅឆ្នាំ២០១៤។2 ប្រទេសកម្ពុជា មានល្បឿនកំណើនសេដ្ឋកិច្ចខ្លាំងបំផុតក្នុងចំណោមសេដ្ឋកិច្ចប្រចាំប្រតំបន់ នាទសវត្សន៍ចុងក្រោយនេះ។ ទោះបីជា អត្រាកំណើននៅពាក់កណ្តាលឆ្នាំ ២០១៥ មានលក្ខណៈយឺតជាង អ្វីដែលធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍ទុកជាមុនក៏ដោយធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងមានកំណើន ៧ ភាគរយ ក្នុងឆ្នាំ ២០១៥។ កំណើននេះគឺដោយសារថ្លៃប្រេងដែលចុះថោក និងអតិផរណាទាបជាងមុន ដែលបង្កើតឱ្យមានទន្សៈវិស័យកាន់តែល្អប្រសើរ សម្រាប់ការនំាចេញ និងទេសចរណ៍ និងការរំពឹងទុកខ្ពស់ជាងឆ្នាំមុនសម្រាប់វិស័យកសិកម្ម។3
វេទិការសេដ្ឋកិច្ចពិភពលោក បានដាក់ចំណាត់ប្រទេសកម្ពុជា ឱ្យជាប់លេខ ៩០ ក្នុងចំណោម ១៤០ ប្រទេស (ពីចំណាត់ថ្នាក់លេខ ៩៥ នៅឆ្នាំ ២០១៤) នៅក្នុងឧបសម្ព័ន្ធ ភាពប្រកួតប្រជែងជាសកលរបស់ខ្លួនពីឆ្នាំ ២០១៥ ដល់ ២០១៦4 ជាមួយនឹង ប្រទេសមីយ៉ាន់ម៉ា ជាប្រទេសអាស៊ានតែមួយគត់ដែលមានចំណាត់ថ្នាក់ទាបជាគេ។5 នៅក្នុងការសិក្សារបស់វេទិការសេដ្ឋកិច្ចពិភពលោក ប្រទេសកម្ពុជា ទទួលបានពិន្ទុទាបជាងគេបំផុត ក្នុង “វិស័យអប់រំជាន់ខ្ពស់” និង ការបណ្តុះបណ្តាល” និង “ការច្នៃប្រឌិតថ្មី” និងទទួលបានពិន្ទុខ្ពស់បំផុតគឺក្នុង “វិស័យសុខាភិបាល” “ការអប់រំថ្នាក់បឋមសិក្សា” និង “បរិយាកាសម៉ាក្រូសេដ្ឋកិច្ច”។
ពាណិជ្ជកម្ម
ប្រទេសកម្ពុជា មានគណនីចរន្ត ចំនួន ១.១៦ ពាន់លាន ដុល្លាសហរដ្ឋអាមេរិច នៅឆ្នាំ ២០១៣ ។6 នេះបង្ហាញថា ការនាំចូលរបស់ប្រទេសកម្ពុជាមានបរិមាណច្រើនជាងការនាំចេញ ។
អនុលោមតាមបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានធ្វើការត្រួតពិនិត្យគោលនយោបាយ និងសកម្មភាពពាណិជ្ជកម្មរបស់ខ្លួនដំបូងនាខែវិច្ឆិកា ឆ្នាំ២០១១ ហើយគ្រោងធ្វើការត្រួតពិនិត្យលើកក្រោយនៅឆ្នាំ២០១៧។7 បច្ចុប្បន្ន កម្ពុជាកំពុងតែសើរើច្បាប់ និងបទបញ្ញត្តិដែលទាក់ទងនឹងវិនិយោគ ដើម្បីត្រៀមខ្លួនអោយស្របតាមការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (អេអ៊ីស៊ី) ឆ្នាំ ២០១៥8 ព្រមទាំងគ្រោងធ្វើការណែនាំអំពីច្បាប់ពានិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នៅចុងឆ្នាំ ២០១៥ មុននឹងការចាប់ផ្តើមរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។9
យុទ្ធសាស្រ្តសមាហរណកម្មពានិជ្ជកម្មរបស់កម្ពុជា ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ និងផែនទីផ្លាស់ ប្តូរពានិជ្ជកម្មឆ្នាំ ២០១៣ ដល់ ២០១៨ ចង្អុលបង្ហាញអំពីឧស្សាហកម្ម ផលិតផល និង វិស័យ នានា ដែលរាជរដ្ឋាភិបាលគ្រោងនឹងសម្របខ្លួនទៅក្នុងទីផ្សាសកល និងចិញ្ចឹមចិត្តទុក យ៉ាងខ្លាំង បំផុត ។10
ការវិនិយោគ
ប្រទេស កម្ពុជា មានរបបវិនិយោគបរទេសសេរី និងបើកទូលាយ ដែលមានក្របខ័ណ្ឌច្បាប់និងគោលនយោបាយដែលជួយដល់វិនិយោគិន។ ច្បាប់ស្ដីពីវិនិយោគឆ្នាំ១៩៩៤ កំណត់ដំណើរការផ្លូវការសម្រាប់ និងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងបរទេសឲ្យ ចូលរួមក្នុង គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) (តំណភ្ជាប់ទៅនឹងក្របខ័ណ្ឌ ច្បាប់សម្រាប់ QIP ក្នុងទំព័រច្បាប់វិនិយោគ) នៅកម្ពុជា។11 QIP អាចទទួលបានការអនុគ្រោះពន្ធ និងដំណើរការរដ្ឋបាលងាយស្រួល និងលឿនជាងមុនពីរដ្ឋាភិបាល ។
ការដាក់កម្រិតផ្លូវការលើវិនិយោគិនបរទេសមានតែការហាមឃាត់ទាក់ទងនឹងកម្មសិទ្ធិដីធ្លី ការទទួលជនបរទេសចូលធ្វើការ និងការដាក់កម្រិតលើឥទ្ធិពលបរទេសទៅតាមវិស័យ។12 តាមច្បាប់ភូមិបាលឆ្នាំ២០០១ វិនិយោគិនបរទេស អាចកាន់កាប់ដីបានតាមរយៈសម្បទានដីសេដ្ឋកិច្ច។
ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ទឹកប្រាក់ ២៨.១៤ លានដុល្លារបានហូរចូល ព្រះរាជាណាចក្រ កម្ពុជា ក្រោមទម្រង់ជាវិនិយោគផ្ទាល់របស់បរទេស និងទ្រព្យសកម្មជាប់លាប់។13 តាំងពីឆ្នាំ២០០៧មក វិនិយោគផ្ទាល់របស់បរទេសសរុបបានកើនឡើងហួសជំនួយអភិវឌ្ឍន៍ពីរដ្ឋាភិបាលបរទេស។14 វិនិយោគផ្ទាល់ជាង២/៣ បានមកពីប្រទេសចំនួនបួន៖ ចិន ចក្រភពអង់គ្លេស វៀតណាម និង ម៉ាឡេស៊ី ។ ក្នុងឆ្នាំ ២០០៥ ប្រទេស កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសជាផ្លូវការ។ ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទទួលប្រយោជន៍ពី QIP ។ ត្រឹមខែ មករា ឆ្នាំ ២០១៥ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣០ (តំណភ្ជាប់ទៅ នឹងទិន្នន័យតំបន់សេដ្ឋកិច្ចពិសេស) ។ របាយការណ៍មួយរបស់ធនាគារពិភពលោក បានលើកឡើងពីគោលនយោបាយអំពីតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ថាជាជោគជ័យមួយ ដោយបានបង្កើតការងារប្រមាណជា ៦៨,០០០ តាមរយៈការវិនិយោគបរទេស ជាជាងការ ចំណាយរបស់រដ្ឋាភិបាល ។15
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment