ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ភាពស្របច្បាប់នៃការ «កាត់កាលកូន»

No comments



ជាទូទៅនៅពេលនិយាយអំពី«ការកាត់កាលកូន» គេតែងសំដៅដល់ការមិនចង់ទទួលខុសត្រូវពីសំណាក់ឪពុកម្ដាយ ចំពោះទង្វើអសកម្មរបស់កូន ឬមិនចង់ឲ្យកូននោះទទួលបានផលប្រយោជន៍អ្វីមួយពីគ្រួសារ​។ សម្រាប់ក្នុងន័យច្បាប់នៃក្រមរដ្ឋប្បវេណ្ណីបច្ចុប្បន្នវិញ«ការកាត់ការកូន»គឺចង់សំដៅតែទៅលើកូនសុំ(កូនចិញ្ចឹម)តែប៉ុណ្ណោះ។ ​

ដូច្នេះការកាត់កាលកូន គឺជាផ្ដាច់នូវទំនងទំនងញាតិរវាងឪពុកម្ដាយចិញ្ចឹម នឹងកូនចិញ្ចឹមស្របតាមសេចក្ដីសម្រេចរបស់តុលាការ​​។ មិនតែប៉ុណ្ណោះក្នុងនោះកូនសុំ ក៏អាចកាត់កាលឪពុកម្ដាយចិញ្ចឹមរបស់ខ្លួនវិញបានផងដែរ។

ក្នុងករណីប្រសិនបើកូន ប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរក្នុងសង្គម ហើយឪពុកម្ដាយប្រកាសកាត់កាលលែងទទួលស្គាល់ជាដើម តើការធ្វើដូចនេះនាំឲ្យមានអនុភាពអនុវត្តតាមផ្លូវច្បាប់ទេ?

ដូចដែលបានបញ្ជាក់ពីខាងដើមរួចមកហើយថាការកាត់កាលគឺធ្វើឡើងតាមផ្លូវតុលាការដោយសមានសេចក្ដីសម្រេចត្រឹមត្រូវច្បាស់លាស់មិនអាចប្រកាស តែឯកឯង ឬចុះផ្សាយតាមសារព័ត៌មាននោះទេ ទោះបីជាកូននោះធ្វើអំពើល្មើសយ៉ាងណាក្ដី។ 

តើឪពុកម្ដាយ នឹងទទួលខុសត្រូវចំពោះអំពើដែលកូនបានប្រព្រឹត្តទេ?

ក្នុងករណីកូនមិនទាន់គ្រប់អាយុ ១៨ឆ្នាំ នោះមានន័យថាឪពុកម្ដាយគឺជាអ្នកទទួលខុសត្រូវចំពោះអំពើរបស់កូន។ តែប្រសិនបើកូនមានអាយុលើស ១៨ឆ្នាំហើយ កូននោះគឺជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។ 

តើធ្វើអ្វីខ្លះដើម្បី «កាត់កាលកូន»?

ការកាត់កាលកូនសុំ ឬកូនចិញ្ចឹមត្រូវផ្អែកតាមនីតិវិធីរបស់តុលាការ ស្ដែងចេញតាមរូបភាព២៖ ទី ១តាមរយៈពាក្យសុំកាត់កាល និងទី២ តាមរយៈពាក្យបណ្ដឹងកាត់កាល។ តែក្នុងករណីបើកូននោះជាអនីតិជន គឺមានន័យថាមិនទាន់គ្រប់អាយុ ១៨ឆ្នាំទេ ឪពុកម្ដាយមិនអាចកាត់កាលកូនបានឡើយ។ ទោះបីយ៉ាងណាការបញ្ជាក់ពីខាងលើគឺសំដៅដល់ការកាត់ផ្ដាច់ទំនាក់ទំនងរវាងតែឪពុកម្ដាយចិញ្ចឹម និងកូនចិញ្ចឹមប៉ុណ្ណោះ ដោយកូនបង្កើតច្បាប់មិនអនុញ្ញាតឲ្យកាត់កាលឡើយ៕

No comments :