ស្វែងយល់ពីដំណើរដើមទងនៃចលនាបដិវត្តពណ៌
មុនដំបូងរលកនៃការតវ៉ា ឬហៅថា បដិវត្តពណ៌ បានកើតឡើង ដោយក្រុមអ្នកគាំទ្រស្រឡាញ់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសទុយនេស៊ី បន្ទាប់មកបានប្រមូលផ្ដុំកេណ្ឌកម្លាំងបន្តិចម្ដងៗ ហើយងើបឡើងបះបោរ ក្លាយជាចលនាធ្វើឲ្យមានភាពវឹកវរពេញតំបន់មជ្ឈឹមបូព៌ា រាលដាលទៅដល់អាហ្វ្រិកខាងជើង ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១។
បដិវត្តពណ៌ គឺជាចលនាមហាជនមួយ ហើយជាទូទៅតែងតែដឹកនាំដោយក្រុមយុវជន ដែលមាននិន្នាការថ្មី និងចង់ផ្លាស់ប្តូររបបដឹកនាំ ដោយសារពួកគេយល់ថារដ្ឋាភិបាលបច្ចុប្បន្នមានការកៀបសង្កត់ និងមានរបៀបដឹកនាំផ្តាច់ការ ឬអំពើពុករលួយ បង្ករឱ្យមានអយុត្តិធម៌សង្គម ជាដើម...។

ប្រវត្តិដើមដំបូងនៃអង្គហេតុបដិវត្តពណ៌នេះ គឺកើតឡើង នៅកណ្ដាលរាជធានីប្រទេសទុយនេស៊ី ដោយមានយុវជនម្នាក់ឈ្មោះ មហាមេត ប៊ូស៊ីស៊ី (Mohamed Bouazizi,) បានដុតសម្លាប់ខ្លួនឯង ដោយសារតែអ្នកយាមផ្សារមិនឱ្យលោកលក់បន្លែ ។
ក្នុងវ័យ ២៦ឆ្នាំ យុវជនរូបនេះ ស្ថិតក្នុងដំណើរជីវិតមួយដែលលោកបានរៀនចប់ហើយ តែមិនមានការងារធ្វើនោះទេ ទើបដាច់ចិត្តមកលក់បន្លែតាមដងផ្លូវ ។ យុវជនទុយនេស៊ីរូបនេះយល់ថា "បើទោះបីមិនមានការជ្រោមជ្រែងពីរដ្ឋអំណាចក្ដី តែហេតុអ្វីបែជាពួកអាជ្ញាធរថែមទាំងមករារាំងមិនឲ្យលោកលក់បន្លែតាមចឹញ្ចើមផ្លូវទៀត ? បន្លែនិងសម្ភារៈរបស់ មហាមេត ត្រូវបានអាជ្ញាធររឹបអូស ទោះបីជាយុវជនរូបនេះព្យាយាមតវ៉ាយ៉ាងណាក៍មិនបានលទ្ធផលដែរ ។
នៅទីបំផុតទៅដោយអស់សង្ឃឹមក្នុងជីវិត ម្យ៉ាងព្រោះរៀនចប់ហើយ តែបែជាគ្មានការងារធ្វើ ឯជីវភាពក៏លំបាក សូម្បីតែការប្រកបរបររកស៊ីតាមចញ្ចើមក៏ជួបឧបសក្គទៀត ទើបចុងក្រោយយុវជនរូបនេះបានសម្រេចចិត្តដុតសម្លាប់ខ្លួនឯងនៅកណ្ដាលវ៉ូងមហាជនតែម្ដងទៅ។
ការសម្ដែងក្ដីអាណិតអាសូ និងក្ដីឈឺចាប់ព្រោះការស្លាប់មហាមេត បានដុតកំហឹងពលរដ្ឋទុយនេស៊ីជាបន្តបន្ទាប់ដែលភាគច្រើនជាយុវជន ។ មិនយូរប៉ុន្មានបាតុកម្មមួយបានកើតឡើងនៅទីកន្លែងដែលយុវជនរូបនេះបានស្លាប់ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនេះ ហៅចលនានេះថាជា “បដិវត្តន៍ផ្កាម្លិះ” (“Jasmine Revolution”) ។

ដើម្បីបញ្ចប់នូវភាពចលាចលនេះ រដ្ឋាភិបាលទុយនេស៊ីបានព្យាយាមប្រើកម្លាំងបង្ក្រាបដោយហិង្សាប្រឆាំងនឹងបាតុករនៅតាមដងផ្លូវ ដើម្បីស្រោចស្រង់នូវស្ថានភាពនយោបាយ និងសេដ្ឋកិច្ចមកវិញ។ ក្នុងពេលនោះកងកម្លាំងសន្តិសុខត្រូវបានគេពង្រាយនៅពាសពេញប្រទេស ។ តែជាការគួរឲ្យសោកស្ដាយស្ថានការណ៍ហាក់បីដូចជាកែលែងបានទៅហើយ ស្ថាប័នរដ្ឋធំៗ ត្រូវក្រុមបាតុករគ្រប់គ្រង ចំណែកកងទ័ពលែងស្ដាប់បញ្ជាក្នុងការបាញ់សម្លាញ់បាតុករ ដោយខ្លាចបាត់ផ្លូវក្រោយមិនយូប៉ុន្មានលោក ហ្សិន អាល់ប៊ិដិន ប៊ែន អាលី ( Zine al-Abidine Ben Ali) ប្រធានាធិបតី នៃប្រទេសទុយនេស៊ី បានរត់ភៀសខ្លួនចេញប្រទេសនៅដើមខែមករា ឆ្នាំ២០១១ ។
ក្រោយបណ្ដេញមេដឹកនាំដែលក្រុមបាតុករយល់ថាជាជនផ្ដាច់ការរួចមក នៅខែតុលា ឆ្នាំ២០១១ ទុយនេស៊ី បានចូលរួមការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាថ្មីមួយ ដែលមានភារកិច្ចធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី ដោយសេរីនិងត្រឹមត្រូវជាងរបបដឹកនាំចាស់ ។

ទោះជាយ៉ាងណាក៏ដោយ ចលនានៃបដិវត្តផ្កាម្លិះ មិនបានចប់ត្រឹមប្រទេសទុយនេស៊ីនេះឡើយ គឺនៅចុងខែមករា ឆ្នាំ២០១១ ចលនាបដិវត្តពណ៌ បានរីករាលដាលដល់ប្រទេសអេហ្ស៊ីបទៀត ជាហេតុធ្វើឲ្យរដ្ឋាភិបាលអេហ្ស៊ីបឯណោះវិញ បានព្យាយាមណាស់ដែរ ក្នុងការទប់ស្កាត់ហ្វូងបាតុករ ប៉ុន្តែមិនទទួលបានលទ្ធផលជោគជ័យនោះឡើយ ។
បន្ទាប់ពីបាតុកម្មជាច្រើនថ្ងៃការប៉ះទង្គិចទ្រង់ទ្រាយធំមួយរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ បានកើតឡើងនៅទូទាំងប្រទេស បណ្ដាលឱ្យមានស្លាប់ និងរបួសជាច្រើន។
បន្ទាប់ពីបាតុកម្មជាច្រើនថ្ងៃការប៉ះទង្គិចទ្រង់ទ្រាយធំមួយរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ បានកើតឡើងនៅទូទាំងប្រទេស បណ្ដាលឱ្យមានស្លាប់ និងរបួសជាច្រើន។
មិនយូរប៉ុន្មាន ពោលនៅដើមខែកុម្ភៈ ឆ្នាំ២០១១ កងកម្លាំងនៃប្រទេសអេហ្ស៊ីបទាំងអស់ បានប្រកាសថា “ខ្លួននឹងមិនប្រើកម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ាទៀតនោះទេ” ដែលប្រការនេះ មានន័យថា លោក ហូស្នី មូបារ៉ាក់ (Ḥosnī Mubārak)ដែលជាប្រធានាធិបតីអេហ្ស៊ីប បានបាត់បង់ការគាំទ្រពីយោធា ជាហេតុធ្វើឲ្យលោកចុះចេញពីតំណែងដោយខ្លួនឯងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ បន្ទាប់ពីលោកបានកាន់តំណែងនេះជិត ៣០ឆ្នាំ ។ អំណាចនៃការគ្រប់គ្រងប្រទេស ត្រូវបានប្រគល់ឲ្យក្រុមប្រឹក្សានៃរដ្ឋមន្ត្រីយោធាជន់ខ្ពស់ក្នុងប្រទេស ដើម្បីមើលការខុសត្រូវជំនួសវិញ ។ ប៉ុន្តែអំពើហិង្សា មិនត្រូវបានបញ្ចប់ត្រឹមនេះនោះឡើយ គឺនៅតែបន្តរាលដាល រហូតដល់ដើមឆ្នាំ២០១២។
របៀបនៃការធ្វើបដិវត្ត ក៏បានផ្ទុះឡើងក្នុងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសស៊ែប៊ី អ៊ុយក្រែន លីប៊ី និងស៊ីរី យ៉េមែន បារ៉ែនជាបន្តបន្ទាប់ទៀត។
ជារួមគេអាចសន្និដ្ឋានថាចលនាបដិវត្តពណ៌នៅក្នុងប្រទេសទាំងពីរខាងលើ ហាក់ដូចជាកត្តាមួយ ជួយជំរុញយ៉ាងឆាប់រហ័សដល់ក្រុមអ្នកតវ៉ានៅប្រទេសបណ្ដាប្រទេសផ្សេងៗទៀតឱ្យយកគំរូតាម ។ ចលនាបដិវត្តពណ៌ទាំងនោះ បានកើតឡើងដោយសារតែជម្លោះរវាងនៃអ្នកកាន់អំណាចរដ្ឋាភិបាល និងក្រុមអ្នកតស៊ូដែលជាពលរដ្ឋ ។
ងាកមកមើលកម្ពុជាវិញ កាលពីខែសីហា ឆ្នាំ២០១៥ ក៏ធ្លាប់មាននិស្សិតម្នាក់បានប្រកាសតាមបណ្តាញសង្គមfacebookថានឹងផ្លាស់ប្តូររបបដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន តាមរយៈការធ្វើបដិវត្តពណ៌ និងបានស្វែងរកអ្នកចូលរួមជាមួយលោក។ ក្រោយមក និស្សិតរូបនេះ ត្រូវចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ។
ជារឿងដែលពិបាកប្រកែកសម្រាប់រដ្ឋាភិបាលក្នុងការប្រុងប្រយត្ន័ ចំពោះស្ថានការណ៍បែបនេះ និងមិនមែនជារឿងអាក្រក់នោះទេ។ ក៏ប៉ុន្តែរដ្ឋាភិបាល ក៏ពុំគួរព្រឺឆ្អឹងខ្នង ហួសហេតុដោយមិនមើលពីរលកកំដៅនៃការមិនពេញចិត្តចំពោះសង្គមនោះឡើយ។
ការទប់ស្កាត់លើព្រឹត្តិការណ៍ណាមួយក្នុងរូបភាពជាការសំដែងមតិ និងការសំដែងឆន្ទៈមិនមែនជាវិធីបង្ការ ដែលមានប្រសិទ្ធិភាពពិតប្រាកដ សម្រាប់ទប់ឥទ្ធិពលបដិវត្តពណ៌នោះទេ ។ បើរដ្ឋាភិបាលភ័យខ្លាច ព្រួយបារម្ភពីការផ្តួលរំលំការដឹកនាំដោយប្រើប្រាស់បដិវត្តពណ៌ រដ្ឋាភិបាលគួរតែស្វែងរកចម្លើយពិតប្រាកដ និងជាក់ច្បាស់ណាមួយ ថាហេតុអ្វីបានជាពួកគេចង់ប្រើបដិវត្តពណ៌ដើម្បីផ្លាស់ប្ដូរសង្គម? តើឬសគល់របស់ចលនានេះ ស៊ីសង្វាក់នឹងបរិបទក្នុងប្រទេសកម្ពុជាដែរ ឬទេ? រដ្ឋាភិបាលគួរតែព្យាបាលបញ្ហាស្នូលដែលអាចបង្ករជាហាន័យភ័យជាមុនសិន នោះភាពសះស្បើយនឹងមានលក្ខណៈប្រសើរឡើង ហើយមានស្ថិរភាព ។

សរុបសេចក្ដីមកវិញ ការស្ទុះស្ទាបោសសំអាត ឬបង្ក្រាបភ្លាមៗ ដោយគ្រាន់តែអនុវត្តន៍ទៅតាមនិយមន័យរួម "បដិវត្តពណ៌" មួយមុខនោះ ដោយយកមាត្រានេះ មាត្រានោះ មកចោទប្រកាន់ គឺមិនគ្រប់គ្រាន់ទេ។ ហេតុដូច្នេះ រដ្ឋាភិបាលគួរគប្បីពិចារណាយកវិធីទន់ដោយស្វែងរកប្រភពនៃបញ្ហាដែលនាំឱ្យមានដំបៅនោះឡើង ប្រសើរជាជាងប្រើប្រព័ន្ធតុលាការដើម្បីបំបិតសម្លេងកងរំពងរបស់ពលរដ្ឋ ។ ជាងនេះទៅទៀត រដ្ឋាភិបាល ក៏ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺរ៉ាំរ៉ៃសង្គម ឲ្យបានជោគជ័យ ជៀសជាងការបង្ក្រាបបាតុកម្ម និងចលនាផ្សេងៗ ជាពិសេសការព្យាបាលរបួសតាមរយៈដំណោះស្រាយសង្គម និងគោលនយោបាយជាតិ គឺជាវិធីមានប្រសិទ្ធភាពបំផុតសម្រាប់ការទប់ទល់បដិវត្តពណ៌៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment