ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

សេចក្ដីណែនាំ "ការរៀបចំរបាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ"

No comments



សំណេរ ឬ ជំនាញក្នុងការសរសេរ វាជាប់ទាក់ទិនមិនត្រឹមតែចំពោះការដឹកនាំការសរសេរ នោះទេ ប៉ុន្តែវាមានទំនាក់ទំនងទៅនិងការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ និង ក្បួនខ្នាតវេយ្យាករណ៍ផងដែរ។ ភាសា រាប់ចូលទាំងក្នុងការសរសេរនេះ គឺជាការឆ្លុះបញ្ចាំងតាម រយៈទម្រង់ និង បែបបទភាសានៃអ្នកនិយាយ។ វាជាការសំខាន់ណាស់ថា ដើម្បីអោយការ សរសេរមានលក្ខណៈគួរអោយចាប់អារម្មណ៍ មានខ្លឹមសារគ្រប់គ្រាន់ គេត្រូវមើលលើការរៀបចំ គម្រោងគំនិតរបស់អ្នកសរសេរ។ ពាក្យពេចន៍ ឃ្លាប្រយោគ ត្រូវតែច្បាស់លាស់ សមស្របទៅ តាមបរិបទ និង ប្រធានបទ, មានតថភាព និង រៀបចំតាមលំដាប់នៃភាពសំខាន់របស់ខ្លឹមសារ។

        ការណែនាំ គម្រូលំហាត់ និង ការរៀបចំបែបបទសរសេរនៅក្នុងសៀវភៅនេះ គឺជាជំនួយ មួយក្នុងកម្រិតដំបូង ដែលនឹងជម្រុញអ្នកអោយក្លាយទៅជាអ្នកស្រាវជ្រាវ និង សរសេរអត្ថបទ កាន់តែមានភាពប្រសើរឡើង។ មួយវិញទៀត, វានឹងក្លាយជាមូលដ្ឋានមួយសម្រាប់អភិវឌ្ឍ ជំនាញក្នុងការសរសេរ ដើម្បីបង្កើតកម្រិតយល់ដឹងក្នុងការសិក្សា និង ស្រាវជ្រាវ។ គេមិនអាច ប្រកែកបានទេថា ការសិក្សាគឺគ្មានដែនកំណត់ឡើយ។ វាគ្មានទីបញ្ចប់ទេសម្រាប់អ្នកសិក្សា ក្នុង ការស្វែងរកព័ត៌មាន/ទិន្នន័យ សម្រាប់សិក្សា បើសិនជាអ្នកសិក្សានោះទទួលបានគន្លឹះនានាដើម្បីសម្រេចអោយបានគោលដៅដែលគេចង់ដឹង និង សិក្សាស្រាវជ្រាវ។ គន្លឹះសំខាន់មួយក្នុង ចំនោមគន្លឹះសំខាន់ទាំងនោះគឺ ជំនាញក្នុងការស្រាវជ្រាវ។ សិស្ស/និស្សិត ដែលអាចសិក្សា ស្រាវជ្រាវដោយខ្លួនឯង ហើយអាចរាយការណ៍ត្រឡប់មកសាស្ត្រាចារ្យវិញ ហើយអាចធ្វើបាន ចំពោះអ្វីដែលគេបានសិក្សា/ស្រាវជ្រាវ គឺមានន័យថា គេកំពុងធ្វើដំណើរលើវិថីនៃការអភិវឌ្ឍ ខ្លួនគេផ្ទាល់ ហើយនោះគឺជាការអភិវឌ្ឍនៃប្រទេសកម្ពុជា។

No comments :