ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អ្នកច្បាប់ប្រាប់ពីតម្លៃពន្ធ លើពាក្យបណ្ដឹង កុំឲ្យចាញ់កលមន្ត្រីខិលខូច

No comments



ដោយមានសំណួរចោទសួរពាក់ព័ន្ធនឹងតម្លៃពន្ធលើពាក្យបណ្ដឹង ពីអ្នកអានជាច្រើន ដូច្នេះក្នុងនាទី «រត់ឲ្យទាន់ច្បាប់» របស់សារព័ត៌មានតោះអាន នឹងយករូបមន្តៗ នៃការគណនាពន្ធលើបណ្ដឹង ពីក្រសូងយុត្តិធម៌ មកបង្ហាញ ដោយមានការចូលរួមបកស្រាយពីលោក មេធាវី អ៊ន ហ៊ីង សាស្ត្រាចារ្យនៅសាលាច្បាប់។

ជាទូទៅពលរដ្ឋខ្មែរមួយចំនួនតែងតែត្រូវបានមន្ត្រីខិលខូលមួយចំនួនបានទាមទារលុយបន្ថែមនៅពេលពួកគេទៅដាក់ពាក្យបណ្ដឹង មិនថាទាំងនៅ តុលាការ ឬស្ថាប័នមានសមត្ថកិច្ច នោះទេ។ ភាគច្រើនគេហៅលុយដែលបានមកទាំងនេះថាជាលុយ «កុមីស្យុង(Commission) » និយាយឲ្យស្រួលយល់គឺ «លុយក្រោមតុ»។

ជាការពិតនៅពេលដាក់ពាក្យបណ្ដឹងរដ្ឋពិតជាតម្រូវឲ្យបង់ពន្ធមែន តែមិនមែនជាពន្ធដែលចេញមកពីការកំណត់ដោយមាត់ទទេនោះឡើយ ពន្ធនោះគឺមានកំណត់ច្បាស់លាស់ ហើយពលរដ្ឋខ្មែរដែលខ្វះចំណេះដឹងអាចនឹងត្រូវចាញ់កលជាមិនខាន។

ត្រង់ចំណុចនេះដែរលោក មេធាវី អ៊ន ហ៊ីង បញ្ជាក់ថា «អត្រាពន្ធត្រូវគិតទៅលើកម្មវត្ថុនៃពាក្យបណ្ដឹង​ ដែលគេប្ដឹងទាមទារពីនរណាម្នាក់»

ឧ. នារី ក ដាក់ពាក្យប្ដឹងបុរស ខ ពីបទឆបោក ដោយទាមទារសំណងជំងឺផ្លូវចិត្តចំនួន ១០០,០០០ (១០លាន)រៀល ដូច្នេះពន្ធដែលត្រូវបង់លើពាក្យបណ្ដឹងគឺ ១០០,៧០០ (១០ម៉ឺន ៧ពាន់)រៀល។

ដើម្បីជាការជ្រាបច្បាស់លោកអ្នកនាងអាចមើលនៅក្នុងរូបភាពដែលមានភ្ចាប់នៅខាងលើបាន ដោយតម្លៃពន្ធទាំងនេះគេអាចគណនាតាមរូបមន្តដែលក្រសួងយុត្តិធម៌ និងអង្គការជប៉ុន JICA បានផ្ដល់ឲ្យអនុវត្តន៍បច្ចុប្បន្ន (មានក្នុងរូបភាព) ឬ ចុចត្រង់នេះដើម្បីទាញយកព័ត៌មានលំអិតពីអត្រាពន្ធលើបណ្ដឹង។

សរុបជារួមមកពន្ធលើបណ្ដឹងត្រូវបានប្រពន្ធយុត្តិធម៌កម្ពុជាគិតទៅតាមសមាមាត្រកម្មវត្ថុដែលពាក្យបណ្ដឹងនោះទាមទារ ដូច្នេះពលរដ្ឋខ្មែរគួរតែយល់ដឹងអំពីបញ្ហានេះ៕



No comments :