សរាចរណែនាំ "នីតិវិធីបច្ចេកទេសរៀបចំគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ"
ចុចទីនេះដើម្បីទាញយកឯកសារ
គម្រោងថវិកាត្រូវរៀបចំឡើងក្រោមការទទួលខុសត្រូវរបស់មេឃុំ ចៅសង្កាត់និងដោយមានជំនួយការពីគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ហើយត្រូវបញ្ជូនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យនិងអនុម័ត។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុម័តគម្រោងថវិកានាកិច្ចប្រជុំជាសាធារណៈឲ្យបានមុនថ្ងៃទី ៣១ ខែ តុលា។ ហើយការអនុម័តនោះត្រូវធ្វើឡើងតាមផ្នែកនិងប្រភេទនិមួយៗនៃគម្រោងថវិកា។
មេឃុំ ចៅសង្កាត់ត្រូវធានាឲ្យមានការចូលរួមពីសាធារណជនមូលដ្ឋានក្នុងដំណើរការរៀបចំថវិកា តាមរយៈវិធានការទាំងឡាយដូចខាងក្រោមនេះ៖
– គម្រោងថវិកាត្រូវតែប្រកាសផ្សាយជាសាធារណៈ យ៉ាងតិច ២ សប្តាហ៍ មុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– គម្រោងថវិកាត្រូវតែប្រកាសផ្សាយជាសាធារណៈ យ៉ាងតិច ២ សប្តាហ៍ មុនពេលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
– អង្គប្រជុំរបស់គណៈកម្មាធិការកសាងផែនការ និងថវិកា ត្រូវបើកចំហដល់សាធារណជនដែលចាប់អារម្មណ៍លើការពិនិត្យគម្រោងថវិកានេះ
– ប្រជាពលរដ្ឋត្រូវតែបានផ្តល់កាលានុវត្តភាពក្នុងការចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលសម្រេចលើគម្រោងថវិកា
– ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបង្កើតនូវយន្តការផ្សេងៗ ដើម្បីជម្រុញឲ្យមានការចូលរួមពីសាធារណជន លើកិច្ចការមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបញ្ជូនគម្រោងថវិកាដែលបានអនុម័តរួចទៅអភិបាលខេត្ត ក្រុងឲ្យបានមុនថ្ងៃទី ៥ ខែ វិច្ឆិកា ដើម្បីបញ្ជាក់ទទួលស្គាល់។ គម្រោងថវិកានោះត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោមនេះ៖
– របាយការណ៍សង្ខេបស្តីពីមូលដ្ឋានក្នុងការរៀបចំចំណូល និង ចំណាយ ព្រមទាំងកម្រឹតចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំថវិកា
– របាយការណ៍ស្តីពីការអនុវត្តន៍ថវិកានៃឆ្នាំដំណើរការ
– តារាងសង្ខេបនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលបានបញ្ជាក់ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ប្រសិនបើមាន
– កំណត់ហេតុស្តីពី កិច្ចប្រជុំអនុម័តលើគម្រោងថវិការបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
– របាយការណ៍សង្ខេបស្តីពីមូលដ្ឋានក្នុងការរៀបចំចំណូល និង ចំណាយ ព្រមទាំងកម្រឹតចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំថវិកា
– របាយការណ៍ស្តីពីការអនុវត្តន៍ថវិកានៃឆ្នាំដំណើរការ
– តារាងសង្ខេបនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលបានបញ្ជាក់ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ប្រសិនបើមាន
– កំណត់ហេតុស្តីពី កិច្ចប្រជុំអនុម័តលើគម្រោងថវិការបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
អភិបាលខេត្ត ក្រុង ត្រូវពិនិត្យអនុលោមភាព (compliance controls) និងបញ្ជាក់ទទួលស្គាល់លើគម្រោងថវិកាឲ្យបានមុនថ្ងៃទី ៣០ ខែ វិច្ឆិកា។ ហើយការត្រួតពិនិត្យអនុលោមភាពត្រូវឆ្លើយតបទៅនឹងចំណុចដូចខាងក្រោមនេះ៖
១-ទម្រង់ថវិកា និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំថវិកា
២-តុល្បភាពថវិកា និង ការប្រើប្រាស់ចំណូលមូលធន
៣-ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់មូលនិធិឃុំ សង្កាត់ដែលទទួលបាន
៤-ការគ្រោងឥណទានថវិកាទៅតាមគោលការណ៍ចំណាយចាំបាច់
៥-តម្រូវការថវិកាវិនិយោគ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលបានបញ្ជាក់ច្បាស់លាស់ក្នុងផែនការរបស់ឃុំ សង្កាត់។
អភិបាលខេត្ត ក្រុងមិនមានសិទ្ធិកែប្រែ ឬជំទាស់ទៅនឹងជម្រើសនៃការចំណាយដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រៅពីពិនិត្យលើល័ក្ខខ័ណ្ឌទាំងឡាយដែលឆ្លើយតបទៅនឹងការត្រួតពិនិត្យអនុលោមភាព។ ហើយប្រសិនបើគម្រោងថវិកាត្រូវបានបំពេញតាមល័ក្ខខ័ណ្ឌនៃការត្រួតពិនិត្យអនុលោមភាព អភិបាលខេត្ត ក្រុង ត្រូវបញ្ជាក់ទទួលស្គាល់លើគម្រោងថវិកា និងចេញសេចក្តីជូនដំណឹងជាលាយល័ក្ខអក្សរជូនប្រធានក្រុមប្រឹក្សាឃុំ សង្កាត់។ សេចក្តីជូនដំណឹងត្រូវភា្ជប់ជាមួយឯកសារថវិកា ដែលមានហត្ថលេខាសង្ខេបរបស់អភិបាលខេត្ត ក្រុង និងបោះត្រាលើទំព័រនីមួយៗ។ ទន្ទឹមគ្នានេះ អភិបាលខេត្ត ក្រុងត្រូវចម្លងជូនសេចក្តីជូនដំណឹង ព្រមទាំងថវិកាដែលបានបញ្ជាក់ទទួលស្គាល់ទៅមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រតនាគារខេត្ត ក្រុង ។
ក្នុងករណីដែលអភិបាលខេត្ត ក្រុងមិនបញ្ជាក់ទទួលស្គាល់លើគម្រោងថវិកា អភិបាលខេត្ត ក្រុងត្រូវជូនដំណឹងជាបន្ទាន់ជាលាយល័ក្ខអក្សរដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ដោយបញ្ជាក់ពីមូលហេតុ ហើយណែនាំដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យអនុវត្តវិធានការកែតម្រូវ។ មេឃុំ ចៅសង្កាត់ត្រូវពិនិត្យកែសម្រួលគម្រោងថវិកាឡើងវិញតាមការណែនាំរបស់អភិបាលខេត្ត ក្រុង ហើយដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់អនុម័តក្នុងរង្វង់ ១៥ ថ្ងៃ បន្ទាប់ពីបានទទួលសេចក្តីជូនដំណឹងរបស់អភិបាលខេត្ត ក្រុង ។
បន្ទាប់ពីការពិភាក្សា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ញើគម្រោងថវិកាកែតម្រូវជូនអភិបាលខេត្ត ក្រុងបញ្ជាក់ទទួលស្គាល់។ ប្រសិនបើប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ខកខានមិនបានបញ្ជូនគម្រោងថវិកាដែលបានពិនិត្យឡើងវិញដល់អភិបាលខេត្ត ក្រុង ក្នុងរង្វង់មួយខែបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងខាងលើ ឬ គម្រោងថវិកាដែលបានពិនិត្យឡើងវិញនៅតែមិនទាន់ឆ្លើយតបទៅនឹងការត្រួតពិនិត្យអនុលោមភាព ពេលនោះអភិបាលខេត្ត ក្រុង មានសិទ្ធិចាត់វិធានការកែសម្រួលចាំបាច់មុនពេលបញ្ជាក់ទទួលស្គាល់លើគម្រោងថវិកា។ អភិបាលខេត្ត ក្រុង ត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ខ្លួនដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រតនាគារខេត្ត ក្រុង។
ក្នុងករណីមានការមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាឃុំ សង្កាត់ ជាមួយអភិបាលខេត្ត ក្រុង ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបញ្ជូនករណីនេះទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច។ សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកជាការសម្រេចចុងក្រោយ។
ក្នុងករណី អភិបាលខេត្ត ក្រុង មិនបានបញ្ជាក់ទទួលស្គាល់លើគម្រោងថវិកាមុនថ្ងៃទី ០១ ខែ មករា នៃឆ្នាំ មេឃុំ ចៅសង្កាត់ត្រូវបានអនុញ្ញាតឲ្យអនុវត្តជាបណ្តោះអាសន្នលើចំណាយប្រចាំខែក្នុងកម្រឹត ១/១២ នៃថវិកាដែលបានអនុម័តឆ្នាំមុន និងលើការប្រមូលចំណូលរបស់ឃុំ សង្កាត់តាមល័ក្ខខ័ណ្ឌដែលបានអនុម័ត ដូចឆ្នាំមុនដែរ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment