អាប្រាហាម លិនខន រដ្ឋបុរសរំដោះអាមេរិកចេញពីសង្គ្រាមស៊ីវិល (Abraham Lincon)
កាលពីអត្ថបទមុនគេបានដឹងរួចមកហើយអំពី ជីវិតតស៊ូរបស់លោក លិនខន ពេលនៅកុមារភាព និង ពេលលោកប្រឡងជាប់ក្លាយជាមេធាវីដោយមិនបានចូលរៀនសាលាច្បាប់។ លិនខន បានឡើងកាន់តំណែងជាប្រធានាធិបតីក្នុងពេលប្រទេសកំពុងមានសង្គ្រាមបង្ហូឈាម។ ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែរំដោះប្រទេសជាតិចេញពីសង្គ្រាមស៊ីវិលក្នុងអំឡុងឆ្នាំ ១៨៦១-១៨៦៥ នេះហើយទើបរដ្ឋសហព័ន្ធអាមេរិក សម្រេចយករូបលោកទៅបោះនៅលើក្រដាសប្រាក់ ៥ដុល្លារ ដែលអាចឲ្យពលរដ្ឋអាមេរិកទូទៅបានស្គាល់លោករហូតមកដល់បច្ចុប្បន្ន។
គេនៅចាំបានថា សង្គ្រាមស៊ីវិលដែលកើតនៅអាមេរិកពេលនោះ គឺមានដំណើរដើមទងចេញមកពីមតិពលរដ្ឋមួយចំនួនតូចនៅភាគីខាងជើង ចង់ឲ្យអាមេរិកលុបចោលនូវរបបទេសភាព និងមតិពលរដ្ឋមួយចំនួនធំនៅតំបន់ភាគខាងត្បូងប្រឆាំងមិនឲ្យលុបរបបទេសភាពនេះទេ។ ក្រោយមកការប្រទាញនេះបានឈានរហូតក្លាយជាសង្គ្រាមស៊ីវិលទាមទារបំបែករដ្ឋ ក្នុងអំឡុងពេលដែលលិនខនទើបឡើងកាន់តំណែង។ សង្គ្រាមត្រូវផ្ដើមឡើងដោយរដ្ឋទាំង២៣ នៅតំបន់ភាគខាងត្បូង មានប្រជាជន ២២លាននាក់ ប្រយុទ្ធតទល់ជាមួយរដ្ឋ ១១ នៅភាគខាងជើងដែលមានប្រជាជន ៩លាននាក់។
ក្រោយច្បាំងគ្នា ៤ឆ្នាំ ក្នុងសមរភូមិនីមួយៗ គេសង្កេតឃើញមានមនុស្សស្លាប់ច្រើនហួសពីការរំពឹងទុក ដោយសមរភូមិខ្លះស្លាប់ដល់ទៅ ៤៥,០០០នាក់ ជាហេតុធ្វើប្រវត្តិវិទូអាមេរិកចារព្រឹត្តិការណ៍នេះគឺជា វិបត្តិដ៍ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកខ្លួនឯង។
ឆ្លងកាត់សង្គ្រាមបង្ហូរឈាមជនជាតិឯង ទីបំផុតនៅថ្ងៃទី ៩ មេសា ឆ្នាំ ១៨៦៥ សង្គ្រាមដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់ប្រធានាធិបតី អាប្រាហាម លិនខន បានទទួលជ័យជំនះមិនគួរឲ្យជឿ លើកងទ័ពភាគខាងត្បូង ដែលមានទាំងកម្លាំងខ្លាំងជាងខ្លួន។ ក្នុងខណៈដែលសម្លេងកំពុងស្រែកហ៊ោសប្បាយនឹងជ័យជម្នះ មេទ័ពភាគជើងរបស់អាប្រាហាម លិនខន គឺលោក ហ្គ្រែន (Ulysses S.Grant) បានស្រែកប្រាប់ទៅក្រុមទាហ៊ានរបស់ខ្លួនថា «ក្រុមចាញ់សង្គ្រាម ក៍ជាជនរួមជាតិរបស់យើងដែរ» សម្ដីនេះបានធ្វើគេចារសម្ដីរបស់លោកទុកក្នុងសន្លឹកប្រវត្តិសាស្ត្រអាមេរិករហូតដល់សព្វថ្ងៃ ។ ចាប់តាំងពីពេលនោះមកទឹកដីនិងប្រជាជាតិអាមេរិកត្រូវបានបង្រួបបង្រួមវិញ របបទេសភាពត្រូវបានសភាបោះឆ្នោតលុបបំបាត់ចោលទាំងស្រុង សង្គមប្រជាធិបតេយ្យអាមេរិកក៍បានផ្ដើមស្គាល់នូវការរីកចម្រើនផងដែរ។
លោកអាប្រាហាម លិនខន បានថ្លែងសន្ទរកថាជាច្រើនពាក់ព័ន្ធនឹងជនជាតិអាមេរិក ក្នុងនោះមានសម្ដីមួយចំនួនត្រូវបានគេកត់ត្រាទុក ធ្វើជាដំបូន្មានអប់រំដល់អ្នកជំនាន់ក្រោយផងដែរ ក្នុងនោះមាន៖
-បើមេយមបាលនៅឋាននរក ទទួលភារកិច្ចធ្ងន់ធ្ងរដូចរូបខ្ញុំសព្វថ្ងៃនេះ ខ្ញុំពិតជាមានការអាណិតអាសូរដល់គាត់ណាស់។
-បើសិនទ្រព្យរបស់យើងត្រូវបំផ្លាញ យើងត្រូវតែកសាង និងស្ដារឡើងវិញ។ ក្នុងឋានៈយើងជាពលរដ្ឋនៃប្រទេសសេរី តើយើងត្រូវរស់នៅដោយសេចក្ដីសុខ ឬមួយត្រូវធ្វើអត្តឃាត?
-ជារឿងដ៍ពិបាកបំផុតសម្រាប់អ្នកដែលចង់ធ្វើជាប្រធានាធិបតី ព្រោះតំណែងនេះមិនមែនរត់មកដោយឯកឯងឡើយ។
-ប្រជាធិបតេយ្យមិនមែនមានន័យថា យើងស្មើភាពជាមួយគេទេ តែគេស្មើភាពជាមួយយើង។
-បើគ្រប់គ្នាមិនជួយចូកជួយចែវនាវាដ៍ជំនាស់របស់ជាតិដែលកំពុងធ្វើដំណើរនេះទេ គឺគ្មាននរណាអាចបើកបរវាទៅកាន់ផ្លូវថ្មីបានឡើយ។
-ប្រសិនបើអ្នកចង់ដឹងពីសមត្ថភាពនរណាម្នាក់ ចូរផ្ដល់អំណាចឲ្យគេចុះ។
-ខ្ញុំមិនចាំបាច់ចង់ដឹងថាជីតារបស់គេជានរណានោះទេ តែខ្ញុំចង់ដឹងថា តើចៅរបស់គេនឹងទៅជាយ៉ាងណា?
- ផ្ទះណាបាក់បែកផ្ទៃក្នុងគេមិនអាចរស់នៅបានឡើយ។
ទាំងនេះគឺជាប្រវត្តិសង្ខេបរបស់លោក លិនខន៖
កើថ្ងៃទី ២ កុម្ភះ ឆ្នាំ ១៨០៩ នៅតំបន់ Hardin រដ្ឋ Kentucky។
ឆ្នាំ ១៨៣៤ ប្រឡងជាប់ជាមេធាវីដោយមិនបានចូលសាលាច្បាប់ និងបានជាប់ឆ្នោតជាសមាជិកសភានៅរដ្ឋ Illinois។
ឆ្នាំ ១៨៤៦ ជាប់ឆ្នោតជាសភាជាន់ទាបអាមេរិក។
ឆ្នាំ ១៨៥៨ ប្រកាសថាចាប់ផ្ដើមកំណែទម្រង់របបទេសភាព។
ឆ្នាំ ១៨៦០ ជាប់ឆ្នោតជាប្រធានាធិបតី។
ឆ្នាំ ១៨៦៤ ជាប់ឆោ្នតប្រធានាធិបតីម្ដងទៀត។
ថ្ងៃ ១៤ មេសា ឆ្នាំ ១៨៦៥ លោក លិន ខន ត្រូវឃាតករឈ្មោះ ចន វិលបូត (Jhon Wilkes Booth) ដែលជាពលរដ្ឋចាញ់សង្គ្រាមនៅភាគខាងត្បូងបាញ់សម្លាប់ខណៈកំពុងមើលការសម្ដែងនៅក្នុងរោងល្ខោន។ មួយថ្ងៃក្រោយមកលោកបានទទួលមរណៈភាពនៅក្រុងវ៉ាស៊ីតោន ។ ការស្លាប់របស់លោក លិនខន បានកក្រើកពេញសហរដ្ឋអាមេរិក ព្រោះការពលីដ៍មានឥតន័យនេះដើម្បីជាតិរបស់លោក ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment