មកដឹងពី ភ្នំខ្នងផ្សារ ដែលកំពុងល្បី
[Trekking ភ្នំខ្នងផ្សារ ខ្នងក្រពើ]
អ្នកស្រលាញ់ការដើរព្រៃ ឬដើរលេងបែបផ្សងព្រេង បែបធម្មជាតិពិតជាមិនខកបំណងជាមួយកន្លែងនេះទេ! ទាំងការធ្វើដំណើរ ទាំងទេសភាព ទាំងទីតាំងភូមិសាស្រ្តសុទ្ធតែពិសេស អ្នកណាក៏លាន់មាត់ថា wow..😱 ពេលបានទៅដល់! តោះ Admin នឹងរៀបរាប់ខ្លីៗទាក់ទងនឹងដំណើរកំសាន្តលើកនេះ ឱ្យអ្នកទាំងអស់គ្នាបានដឹង:
- ទីតាំងនៅឯណា?
"ខ្នងផ្សា" ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្ត៖ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ស្ថិតនៅជួរភ្នំក្រវ៉ាញ ។ ខ្នងផ្សា ជាតំបន់ដែលសំបូរទៅដោយព្រៃ រុក្ខជាតិប្លែកៗកម្របានឃើញ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ តែកុំភ័យគ្មានខ្លា ឬដំរីទេ ។
ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងត្រូវជិះគោយន្តសហគមន៍ ដែលចំណាយពេលជ ១ម៉ោង ។
ជិះគោយន្តគយគន់ទេសភាពក្នុងព្រៃខៀវខ្ចី មានទាំងព្រៃឬស្សី និងព្រៃរបោះ ដែលយើងកម្របានឃើញ អ្នកខ្លះធ្លាប់តែហិតផ្សែង ក្លិនម្ហូប តែមកដល់ទីនេះគឺបានហិតក្លិនដើមឈើផ្ទាល់តែម្ដង Admin និយាយមែននៅទីនោះ គឺមានក្លិនដើមឈើ ។
ក្រោយពីទៅដល់ជើងភ្នំយើងត្រូវយកអាហារ-ទឹក រួមនឹងសម្ភារៈតាមខ្លួន (សហគមន៍ជួយស្អាយ) ដោយត្រូវចុះពីគោយន្តដេីរដោយថ្មេីរជេីងឡេីងភ្នំ។
- យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក.... ។ សម្រាប់ទឹកញាំ នៅខែនេះជារដូវវស្សា ចឹងមិនចោទជាបញ្ហាទេ ដោយនៅលេីនោះមានទឹកថ្លក់ ឬទឹកអូតូចៗ ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញុាំ ។
យើងអាចនឹងមានបញ្ហាដោយផ្ដើម ឈឺសន្លាក់ជើងខ្លះ ប្រសិនបើអ្នកមិនធ្លាប់ Adventure ព្រោះផ្លូវឡើងភ្នំមានសភាពចោទខ្លះដែរ មានដុំថ្ម តែមិនចោទខ្លាំងបង្ករឲ្យមានគ្រោះថ្នាក់ទេ Admin ពេលឡើងភ្នំបានមែកឬស្សីមួយគ្រាន់តោង ។
ក្នុងខែនេះអាចភ្លៀងនៅពាក់កណ្ដាលភ្នំ ។ ភ្លៀងអាចជួយយើងឲ្យមានកម្លាំង មិនឲ្យហប់ខ្យល់ តែយើងត្រូវមានថង់កៅស៊ូការពារសម្ភារ: និងខ្លួនផង កុំឲ្យផ្ដាស់សាយ។ Admin ពេលឡើងតាមផ្លូវសើមជោគគ្មានសល់កន្លែងទេ សូម្បី 😎លីអូ ហិហិ...។
យើងអាចចំណាយពេលដើរ ២ម៉ោង ឬលេីសពីនេះ អាស្រ័យលើស្ថានភាពកម្លាំង ដើរផង អង្កុយផង ស៊ីផង ជជែកគ្នាតាមផ្លូវទៀត ។
ក្រោយងូតទឹកហើយល្ងាច យើងអាចឡើងទៅមើលថ្ងៃលិចនៅកំពូលភ្នំដែលចម្ងាយ 200M ពីកន្លែងបោះតង់ ។
យប់ឡើងលេងហ្គេមជាក្រុម ញ៉ាំអាហារពេលល្ងាច បង្កាត់ភ្នក់ភ្លើង និង គេងមើលផ្កាយនិងស្ដាប់សំលេងសត្វយំជុំគ្នា!
ការសម្រាកនៅលេីកំពូលភ្នំ
យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូលប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ ។ បើ Admin វិញរួញប្លោកតែម្ដង អាពេលជិតភ្លឺហ្នឹង ហិហិ ។
🤣អេមណាស់ ! ចប់មួយថ្ងៃបាត់!
-----
- ថ្ងៃបន្ទាប់ងើបពីព្រឹក ដើរទៅកំពូលភ្នំខ្នងផ្សារដើម្បីចាំមើលថ្ងៃរះ ដែលទីនោះគឺអាចមើលឃើញទេសភាពជុំវិញ 360 ដឺក្រេ! ដើរកាត់ព្រៃ កាត់ភ្នំដើម្បីតែទៅមើលថ្ងៃរះ ទីនោះមិនត្រឹមតែបានមើលទេសភាព 360 ដឺក្រេទេ តែមានអ្វីជាច្រើនទៀតដែលយើងនឹងបានឃើញ ក៏ដូចជាទទួលបទពិសោធន៍ ស្ទឹងពពកនៅជុំវិញខ្លួនយើង (ប្រៀបដូចយើងនៅលើកោះដែលហ៊ុំព័ទ្ធដោយពពកអញ្ចឹង)។
-
ការដើរចេញពីព្រៃ ចូលវាលស្មៅ ឡើងភ្នំ កាត់អ័ព្ទ ដើរតាមជំរាលភ្នំ ។សាកបិទភ្នែកហើយស្រមៃមើលមើល ថាវាដូចក្នុងរឿង Hollywood ប៉ុណ្ណា? គឺថាស្រស់ស្រូបអាហារពេលព្រឹក បែប អភិជន លើពពក មានទាំងអាហារ អឺរ៉ុប (នំប័ុង) និងបែបអាស៊ី (បាយ+មីកំប៉ុង) និងកាហ្វេ ! Wow...cool និយាយទៅក៏មិនអស់ដែរ ...😋
- --------
ដំណើរកំសាន្ដនេះ បានផ្តល់ទាំងភាពសប្បាយរីករាយដល់អ្នកចូលរួម ទាំងការជួយដល់សហគមន៍ និងលើកស្ទួយទេសចរណ៍ក្នុងស្រុក ដោយភ្ជាប់ជាមួយការថែរក្សាបរិស្ថាន
Cr : Admin ឃី ពិសី - Khy Pisey
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment