៦ ជំហានដើម្បីហ្វឹងហាត់ខ្លួនមុនពេលឡើងភ្នំ ឬAdventure ចូលព្រៃ
1-ត្រូវហាត់ប្រាណ ជាពិសេសដើរឱ្យបានច្រើនជំហ៊ាន ជារៀងរាល់ព្រឹក ឬល្ងាចតាមដែលអាចធ្វើទៅបាន ដោយហ្វឹកជើងឱ្យបានសមល្មម អាចសាំនឹងការដើរឆ្ងាយ ។
2-អនុវត្តការហាត់ដោយមិនខ្វល់ពីទីកន្លែង មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ ត្រូវរៀនធ្វើឱ្យខ្លួនសាំនឹងការដើរឡើងចុះ ។ អ្នកអាចធ្វើបានដោយការឡើងចុះជណ្ដើរឱ្យបានញឹកញាប់ ។ ព្យាយាមធ្វើពី១០-១៥នាទីជារៀងរាល់ថ្ងៃ ។
3-ធ្វើលំហាត់ និងម៉ាសានៅម្ដុំសាច់ដុំកំភួនជើង ក្រោយហាត់រួច ៥នាទី ដើម្បីឱ្យចរន្តឈាមរត់បានស្រួល ។
4-ស្ពាយកាបូបដែលមានដាក់វត្ថុធ្ងន់ៗ ដោយដើរទៅ ដើរមក ឱ្យបាន១៥នាទី ជារៀងរាល់ព្រឹក ។
5-ឈរជើងតែម្ខាងក្នុងរយៈពេល ៥-៦នាទី ទើបផ្លាស់ទៅជើងម្ខាងទៀត ។ ធ្វើបែបនេះ ៤-៥ដងក្នុងមួយព្រឹក ។
6-មុន ៣ថ្ងៃនៃដំណើរផ្សងព្រេងរបស់អ្នកចាប់ផ្ដើម អ្នកត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ហូបឱ្យបានឆ្អែត ឈប់ហាត់សម ឬហាត់ប្រាណអ្វីទាំងអស់ ជាពិសេសមិនត្រូវធ្វើឱ្យខ្លួនឯងហត់ឡើយ (គួរផ្អាកទទួលទានគ្រឿងស្រវឹងប្រសិនបើអាច) ។
--------
ជាចុងក្រោយសូមអ្នកកុំខ្លាច ហើយកុំសង្ស័យ វានឹងកើតឡើងចំពោះមនុស្សគ្រប់គ្នា អ្នកត្រូវដឹងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមដំណើរផ្សងព្រេងនេះ ? ដំណើរផ្សងព្រេងមិនមែនជាការទៅគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ តែវាជាការឆ្លុះបញ្ចាំងឱ្យអ្នកជំនះនូវឳបសក្គជីវិតខ្លួនឯង ។ត្រូវចាំថាទោះបីជាមានឧបសក្គយ៉ាងណាក៏ដោយដាច់ខាតអ្នកមិនត្រូវបោះបង់ឡើយ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment