ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ស្រណោះគ្រាដែលកន្លង

No comments







១-ស្ដាប់ចម្រៀងតាសាមុត

ឱ្យចិន្តាស្លុតកាលគ្រាកន្លង

ដូចរឿងខ្ញុំធ្លាប់បានហែលឆ្លង

នាងចង់ឱ្យបងថ្នមកាយស្រី ។




២-សូរសៀងតាច្រៀងបង្ហើបថា

គ្រាមុននោះណាអូនលើសពេញវ័យ

ចំពោះរូបលោកទើបពេញវ័យថ្មី

នាងឱ្យបមបីតែលោកមិនហ៊ាន ។




៣-ឮចម្រៀងភ្លាមនាំឱ្យចិត្តខ្ញុំ

នឹកទ្រូងមូលក្លំរូបមុំប្រឹងផ្អៀង

ផ្ដួលប្រាណមកហើយថែមខ្សឹបគំរាម

បើមិននៅស្ងៀមច្បាស់ប្រាប់អ្នកផង ។




៤-នឹកគ្រាដែលហួសស្រណោះជាថ្មី

រៀមខ្លាចសម្ដីនាងស្រីផ្ដោះផ្ដង

អូនលូកដៃចូលឳបបងទាំងសង.......

ឳគ្រាកន្លងបងសែនស្រណោះ ។

----

ជាព្រឹត្តិការណ៍ពិតកាលពីជាង ១០ឆ្នាំមុន

កវីឆ្មាព្រៃ

១៤រោច ខែចេត្រ ២៥៦៣

No comments :