លឿងរាជជំនោរ
១-អាធ្រាតយប់ស្ងាត់សព្វសត្វនិន្ទ្រា
ឯមនុស្សគ្មានគ្នាឈរក្រោមម្លប់ផ្កា
ស្ដាប់ព្រាបទួញយំងំក្នុងចិន្តា
នាំទឹកនេត្រាហូរកាត់ផែនថ្ពាល់ ។
២-សញ្ជឹងទៅមុខពិតមានឧបសគ្គ
តែរៀមយល់ច្បាស់ពិបាកនឹងដល់
នាំដួងហរទ័យរែងគិតព្រួយខ្វល់
អំពុលសព្វសល់វាលវដ្ដសង្សារ ។
៣-ជំនោរត្រជាក់ធ្លាក់មកបន្ត
លឿងរាជស្រស់ល្អក៏រុះរោយផ្កា
មេឃខ្មៅងងឹតបិទបាំងសូរិយា
ស្រណោះអក្ខរាចាតាមវាយោ ។
១០ មេសា ២០
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment