ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អ្វីទៅជារសជាតិនៃជីវិតដ៏ពេញលេញ ?

No comments


“ជីវិតដ៏ពេញលេញមួយ” គឺជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិទាំងអស់នៃព្រឹត្តិការណ៍ជីវិត ។ ពេលខ្លះវាពិបាកលេប យើងគ្រប់គ្នាពិតមិនចង់សាក មិនចង់ភ្លក្សនោះទេ ប៉ុន្តែនៅទីបំផុតយើងក៏ត្រូវតែទ្រាំលេបទាំងពិបាកជាទីបំផុតឱ្យទាល់តែបាន ។

គេចណាស់ តែងតែជួបណាស់ គេចយ៉ាងណាក៏មិនផុតនោះដែរ ។

ជីវិតជួបតែរឿរ៉ាវដដែលៗ ពេលខ្លះក៏ចាប់ផ្តើមយល់ថាខ្លួនឯងហត់នឿយជាខ្លាំង ចង់ឈប់ ចង់សម្រាកឱ្យបានយូរនៅទីនេះ លែងចង់ឈានជើងធ្វើដំណើរបន្តទៅមុខទៀតហើយ ។

សម្ពាធជីវិតពិតជាធ្ងន់ពិបាកនៅក្នុងការរែកពុនជាខ្លាំង ប៉ុន្តែបើយើងម្នាក់ៗយល់ថាវាពិបាកខ្លាំង ចុះហេតុអ្វីបានជាយើងមិនទម្លាក់អំរែកនោះចោលខ្លះទៅ? យើងក៏ដឹងដែរថាមានរឿងខ្លះសំខាន់សម្រាប់ជីវិតយើង ហើយរឿងមួយចំនួនទៀតក៏ពុំសូវជាសំខាន់នោះទេ ដូច្នេះយើងអាចទម្លាក់វាចោលខ្លះដើម្បីជីវិតនេះបន្តទៅមុខទៀតយ៉ាងរលូន ។

ធ្លាប់ឈឺចាប់ ធ្លាប់សើចសប្បាយ ធ្លាប់បាត់បង់ ធ្លាប់ត្រូវគេបោះបង់ ធ្លាប់ត្រូវគេសើចចំអក ធ្លាប់ត្រូវគេមើលងាយ ប៉ុន្តែពាក្យថាធ្លាប់ហ្នឹងហើយ ដែលជាបទពិសោធន៍ដើម្បីឱ្យយើងអាចបន្តរស់នៅរហូតមកដល់ថ្ងៃនេះ ។ ពាក្យចំនួន ៣ម៉ាត់ ដែលជីវិតគួរតែយកទៅតាមគឺ “ញញឹម សង្ឃឹម និង តស៊ូ” ៕

No comments :