ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

មនុស្សពូកែគឺជាមនុស្សដែលចិញ្ចឹមឪពុកម្ដាយបាន

No comments

ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថា

អ្វីដែលពិបាកជាងការប្រឡងចូលមហាវិទ្យាល័យល្អៗ
គឺការរកបានការងារល្អៗ
អ្វីដែលពិបាកជាងការរកប្ដីល្អ គឺការរកបានមុខរបរល្អ

អាយុកាន់តែច្រើន ប្អូននឹងឆ្ងល់ថា
ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើង
ព្រោះប្រាក់ខែយើង ៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ

ប្អូននឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុកម្ដាយអាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុកម្ដាយវិញបាន

ប្អូននឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើន
ថ្ងៃសម្រាកក៏មិនបានសម្រាក
ដល់យប់ងងឹតក៏មិនទាន់បានហូបបាយ...
ប្អូននឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា

ថ្ងៃមួយប្អូននឹងយល់ថា ជីវិតពេលរៀន
គឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយ
ព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន

ថ្ងៃមួយប្អូននឹងយល់ថា
តម្លៃជីវិតមិនមែនអាស្រ័យលើទូរសព្ទថ្មីៗ ឬកាបូបប្រ៊េនថ្លៃៗទេ ប៉ុន្តែគឺអាស្រ័យលើទំនួលខុសត្រូវ និងការចេះភ្ញាក់រឭករបស់មនុស្ស

នៅថ្ងៃឪពុកម្ដាយស្លាប់... ថ្ងៃនោះហើយគឺជាថ្ងៃដែលលោកនេះ គ្មានអ្នកណាដែលស្រលាញ់ប្អូនស្មើជីវិតទៀតឡើយ!!

កាលពីមុន ប្អូនអាចយំចង់បានសង្សារ
ប៉ុន្តែថ្ងៃមួយប្អូននឹងស្រែកយំរកតែឪពុកម្ដាយ ដែលគ្មានថ្ងៃត្រលប់មករកប្អូនវិញបាន

ថ្ងៃនេះ អត្ថបទនេះ ប្អូនអានហើយ អាចនឹងមិនទាន់យល់
ប៉ុន្តែថ្ងៃណាមួយប្អូននឹងយល់ច្បាស់

#មនុស្សពូកែគឺជាមនុស្សដែលចិញ្ចឹមឪពុកម្ដាយបាន

#រសជីវិត

No comments :