អ្វីទៅជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ?
មូលនិធីរូបិយវត្ថុអន្តរជាតិ(International Monetary Fund) គឺជាស្ថាប័នមួយដែលជាតកាលីករជួយជំរុញសក្ដានុពលកិច្ចសហប្រតិបត្តិការ គ្រប់គ្រងតាមដានស្ថិរភាពហិរញ្ញវត្ថុ ធានាសុវត្ថិភាពចរាចរណ៍សាច់ប្រាក់ សម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ការងារ និងកំណើនសេដ្ឋកិច្ចប្របកដោយនិរន្តរភាពនៅទូទាំងពិភពលោក។ អង្គការអន្តរជាតិមួយនេះចាប់បដិសន្ធិឡើងដំបូងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៤៤ នាសន្និសិទ Bretton Woods Conference និងបង្កើតជាផ្លូវការនៅឆ្នាំ ១៩៤៥ ក្នុងគោលដៅស្ដាឡើងវិញនូវប្រព័ន្ធនៃការទូទាត់សាច់ប្រាក់អន្តរជាតិក្រោយបញ្ជប់សង្គ្រាមលោកលើកទី ២ ដោយមានប្រទេសចំនួន ២៩ ជាសហស្ថាបនិក។ បច្ចុប្បន្ន IMF មានទីស្នាក់ការធំនៅទីក្រុងវ៉ាស៊ីតោនសហរដ្ឋអាមេរិក បច្ចុប្បន្នមានសមាជិកសរុប ១៨៥ប្រទេស។ ក្នុងឆ្នាំ ២០១០ អង្គការ IMF មានមូលនិធិរបស់ខ្លួនជាង ៨ពាន់លានដុល្លារ ដើម្បីគ្រប់គ្រងអត្រានៃការប្ដូរប្រាក់លើសាកលលោក។ ភាសារផ្លូវការសម្រាប់ប្រើក្នុងអង្គការនេះមាន៖ អារ៉ាប់ ,ចិន, អង់គ្លេស, បារាំង, រុស្ស៊ី, អេស្ប៉ាញ,។
រចនាសម្ព័ន្ឌ
នាយកគ្រប់គ្រងគឺលោកស្រី Christine lagarde។ កិច្ចប្រជុំតែងតែរៀបចំ ១ឆ្នាំម្ដង ដោយមានការចូលរួមពីតំណាងភាគីរដ្ឋនីមួយៗ ក្រោមអធិបតីភាពក្រុមប្រឹក្សាគណៈអភិបាល និងនាយកប្រតិបត្តិ។ ក្នុងកិច្ចប្រជុំនោះគេអាចលើកឡើងអំពី ការបង្កើនកូតាផ្ដល់ហិរញ្ញប្បទានដល់ប្រទេសណាមួយ ឬដកសមាជិកភាព វិសោធនកម្មមាត្រា នៃកិច្ចព្រមព្រៀង សេចក្ដីសម្រេចទាំងអស់នេះគឺអនុវត្តដោយបោះឆ្នោតសម្លេងភាគច្រើនដាច់ខាត។ ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវលើការសម្រេចនេះ ក្នុងនោះមានគណៈកម្មាមូលនិធិរូបិយវត្ថុ និងហិរញ្ញវត្ថុអន្ដរជាតិមានសមាជិក 24 នាក់ និងគណៈកម្មការអភិវឌ្ឃ ២៥នាក់ ។
មូលនិធិរូបិយវត្តុអន្តរជាតិ ត្រូវបានដឹកនាំដោយនាយកគ្រប់គ្រងដែលជាប្រធាននៃក្រុមប្រឹក្សាប្រតិបត្តិ។ បន្ទាប់មកមានអនុប្រធានស្ដីទីម្នាក់ និង ៣នាក់ទៀតជានាយករង។
តួនាទី
មូលនិធីនេះ IMF នឹងធ្វើសកម្មភាពរក្សា និងវិភាគតាមដានសេដ្ឋកិច្ចប្រទេសដែលជាសមាជិករបស់ខ្លួន តាមរយៈការផ្ដល់ដំបូន្មានពាក់ព័ន្ធគោលនយោបាយ ឬផ្ដល់ហិរញ្ញប្បទាន ដល់សមាជិក ធ្វើការងារជាមួយប្រទេសទាំងនោះដើម្បីជួយពួកគេសម្រេចបាននូវសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ IMF ក៏នឹងផ្ដល់ជំនួយដល់ប្រទេសជាសមាជិកប្រសិនបើជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងទំហំទឹកប្រាក់មួយសមរម្យ។ IMF អាចនឹងផ្ដល់ប្រាក់កម្ចីដល់សមាជិកក្នុងករណីមានកង្វះខាតទុន សម្រាប់ជួយកំណើនសេដ្ឋកិច្ច ហើយប្រទេសសមាជិកត្រូវមានគោលនយោបាយច្បាស់លាស់ណាមួយដើម្បីបង្ហាញIMFវិញ។
លក្ខខណ្ឌនៃកម្ចី Conditionality of loans
លក្ខខណ្ឌរបស់មូនិធិហិរញ្ញវត្តុអន្តរជាតិ តម្រូវឲ្យមានការផ្តាស់ប្តូរ និងគ្រប់គ្រងធនធានហិរញ្ញវត្ថុ។ IMF មិនបានធ្វើការទាមទារឲ្យមានវត្ថុបញ្ចាំពីបណ្តាប្រទេសសម្រាប់ប្រាក់កម្ចីទេ ប៉ុន្តែក៏ទាមទារឲ្យរដ្ឋាភិបាលស្វែងរកជំនួយដើម្បី ធានាឲ្យមានតុល្យភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនដែរ និងធ្វើកំណែទម្រង់គោលនយោបាយស្របទៅតាមទស្សនវិស្ស័យ IMF។ ប្រសិនបើលក្ខខណ្ឌមិនបានបំពេញគ្រប់គ្រាន់នោះទេ នោះរដ្ឋាភិបាលមិនអាចខ្ចីប្រាក់បានឡើយ។ ដំណើរការនៃលក្ខខណ្ឌនេះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ 1952 ដោយមានការសម្រេចចិត្តពីក្រុមប្រឹក្សាប្រតិបត្តិ និងក្រោយមកបានដាក់បញ្ចូលទៅក្នុងមាត្រានៃកិច្ចព្រមព្រៀងអង្គការនេះតែម្ដង។ ការបង្កើតលក្ខខណ្ឌនេះឡើងគឺដើម្បីធានាបានថាក្រោយពេលខ្ចីប្រាក់រួចរដ្ឋាភិបាលអាចសងត្រលប់ទៅIMF នៅពេលដែលសេដ្ឋកិច្ចប្រទេសទាំងនោះបានលូតលាស់។
ការស្នើសុំចូលជាសមាជិកភាព
ក្រោយសង្គ្រាមលោកលើកទី ២ ប្រទេសដែលទើបរួចពីគ្រោះមហន្តរាយទាំងនោះ បានស្វះស្វែងរកអង្គការអន្តរជាតិជាច្រើនដើម្បីធ្វើជាខ្នងបង្អែកនៃសេដ្ឋកិច្ច។ ការសុំចូលជាសមាជិកតម្រូវឲ្យមានការបង់ប្រាក់ទៅតាមកាលកំណត់នៃកំណើនសេដ្ឋកិច្ច ត្រូវគោរពគោលការណ៍ក្រមសីលធម៌IMF បើកចំហរទីផ្សាររូបីយប័ណ្ណ និងចុងក្រោយចុះកិច្ចព្រមព្រៀងពិសេសដើម្បីរដ្ឋាភិបាលនៃប្រទេសសាមី ផ្ដល់ព័ត៌មានៃសេដ្ឋកិច្ចរបស់ខ្លួនមកកាន់ IMF។ លក្ខខណ្ឌបែបនព ប្រទេសមួយចំនួនពិបាកនឹងទទួលយក ដោយសារ ពួកគេមិនអនុញ្ញាតឲ្យIMF តាមដានឃ្លាំមើលសេដ្ឋកិច្ចឡើយ។
អត្ថប្រយោជន៍
ប្រទេសដែលជាសមាជិកភាពនឹងទទួលបានព័ត៌មានស្ដីពីគោលនយោបាយសេដ្ឋកិច្ចនៃបណ្ដាប្រទសផ្សេងទៀតដែលជាសមាជិកដូចគ្នា មានឪកាសច្រើនក្នុងការអភិវឌ្ឃសេដ្ឋកិច្ចជាតិ ផ្ដល់ជំនួយបច្ចេកទេស កិច្ចការសារពើពន្ធ គាំទ្រផ្នែកហិរញ្ញវត្ថុ មិនលំបាកក្នុងការទូទាត់សាច់ប្រាក់អន្តរជាតិ ទាក់ទាញពាណិជ្ជកម្មវិនិយោគ។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment