ការធ្លាក់ចុះនៃសីលធម៌សង្គមនាំឱ្យជាតិអន្តរាយ
មុននឹងឈានទៅពិភាក្សាពីការធ្លាក់ចុះនៃសីលធម៌នៅកម្ពុជា នាពេលសព្វថ្ងៃនេះ គេគួរយល់ជាមុនសិន ថាតើអ្វីទៅជាសីលធម៌?
វចនានាក្រមខ្មែរ រៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា សីលធម៌ គឺជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ឬទម្លាប់នៃការប្រព្រឹត្តដែលប្រាសចាកអំពើអាក្រក់ ដោយប្រព្រឹត្តតែអំពើល្អ។
តាមន័យទូទៅ សីលធម៌ ដឹកនាំមនុស្សទៅរកផ្លូវល្អ ចៀសវាងផ្លូវអាក្រក់នៅក្នុងជីវិតរស់នៅ។ រីឯ មនុស្សដែលមានសីលធម៌ គឺជាមនុស្សដែលប្រព្រឹត្តតែអំពើល្អនៅក្នុងការងារ និងជីវិតរស់នៅ ទាំងសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គម។
សីលធម៌នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះគួរឲ្យបារម្ភ។ ថ្វីត្បិតតែពុំមានការសិក្សាណាមួយបង្ហាញឲ្យបានច្បាស់លាស់ អំពីការលើកឡើងនេះក៏ដោយ ក៏គេនៅតែអាចមើលឃើញពីការធ្លាក់ចុះនៃសីលធម៌ក្នុងសង្គមខ្មែរ តាមរយៈទំព័រសារព័ត៌មានជារៀងរាល់ថ្ងៃ។
ការជេប្រមាថ លាបពណ៌ , ការចោទប្រកាន់គ្នាដោយគ្មានបានពិចារពណា,ហិង្សាកាប់ចាក់ , ការរំលោភបំពាន...ព្រះសង្ឃធ្វើខុសធម្មវិន័យ, បានលេចឡើងលើទំព័រកាសែត និងលើបណ្ដាញទំនាក់ទំនងសង្គមជារឿយៗ និងកាន់តែច្រើនឡើងៗ។
ការជេប្រមាថ លាបពណ៌ , ការចោទប្រកាន់គ្នាដោយគ្មានបានពិចារពណា,ហិង្សាកាប់ចាក់ , ការរំលោភបំពាន...ព្រះសង្ឃធ្វើខុសធម្មវិន័យ, បានលេចឡើងលើទំព័រកាសែត និងលើបណ្ដាញទំនាក់ទំនងសង្គមជារឿយៗ និងកាន់តែច្រើនឡើងៗ។
មានពលរដ្ឋខ្លះថែមទាំងហ៊ានចោទប្រកាន់អ្នកនេះ ឬក្រុមនេះថាជាជនក្បត់សង្គមផងក៏មាន បើពួកគាត់ត្រឹមតែបង្ហាញទស្សនៈរបស់គាត់ប៉ុណ្ណោះ ។
ក្រៅពីនេះ ក៏មានផងដែរ អំពើលួចឆក់ប្លន់ កេងបន្លំ រហូតដល់លួចកិបកេងទ្រព្យសម្បត្តិរដ្ឋថែមទៀត។ ចំណែកការអួតអាង និងប្រើប្រាស់អំណាចពី សំណាក់មន្ដ្រីមានមុខមាត់ទៅលើអ្នកក្រីក្រទន់ខ្សោយ ក៏កើតឡើងជាញឹកញាប់ដែរ។ រឿងរ៉ាវ ទាំងអស់នេះ បង្ហាញ ឲ្យឃើញយ៉ាងច្បាស់ ពីការស្រុតចុះនៃសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរ ដែលទាមទារការយកចិត្តទុកដាក់ជាបន្ទាន់។
មានមូលហេតុមួយចំនួន ដែលធ្វើឲ្យសីលធម៌របស់មនុស្សខ្មែរ ធ្លាក់ចុះដុនដាបគួរឲ្យបារម្ភយ៉ាងដូច្នេះ។
មូលហេតុទី១៖ គឺដោយសារតែពលរដ្ឋខ្មែរលែងយល់ពីតម្លៃរបស់សីលធម៌។ សីលធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីកសាងសង្គមមួយប្រកបដោយសុខមាលភាព និងសន្តិភាព។ ជាការពិត ដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា មនុស្សត្រូវតែមានសីលធម៌ ត្រូវចេះគោរពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងចាំបាច់ណាស់ គឺត្រូវតែពិភាក្សាដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។
មានមូលហេតុមួយចំនួន ដែលធ្វើឲ្យសីលធម៌របស់មនុស្សខ្មែរ ធ្លាក់ចុះដុនដាបគួរឲ្យបារម្ភយ៉ាងដូច្នេះ។
មូលហេតុទី១៖ គឺដោយសារតែពលរដ្ឋខ្មែរលែងយល់ពីតម្លៃរបស់សីលធម៌។ សីលធម៌ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីកសាងសង្គមមួយប្រកបដោយសុខមាលភាព និងសន្តិភាព។ ជាការពិត ដើម្បីរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា មនុស្សត្រូវតែមានសីលធម៌ ត្រូវចេះគោរពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងចាំបាច់ណាស់ គឺត្រូវតែពិភាក្សាដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។
ប៉ុន្តែ នៅក្នុងសង្គមដែលមានការប្រកួតប្រជែងកាន់តែខ្លាំងដូចសព្វថ្ងៃ ពលរដ្ឋខ្មែរ លែងចេះស្ដាប់គ្នា លែងទុកចិត្តគ្នា លែងចេះជួយយកអាសារគ្នាទៀត។ ពលរដ្ឋខ្មែរ ហាក់ដូចជាមើលរំលង ឬលែងយល់ពីតម្លៃរបស់សីលធម៌ ដែលជាហេតុធ្វើឲ្យសីលធម៌នៅក្នុងសង្គមជួបភាពវឹកវរ ដូចសព្វថ្ងៃនេះ។
មូលហេតុទី២៖ គឺការហូរចូលយ៉ាងគំហុកនៃវប្បធម៌បរទេស។ យុវជនខ្មែរ ជាពិសេសសិល្បៈករ និយមចូលចិត្តចម្លងវប្បធម៌បរទេសមកអនុវត្ត ទាំងការនិយាយស្ដី ការស្លៀកពាក់តុបតែងខ្លួន និងកាយវិការ ព្រមទាំងការប្រព្រឹត្តអបាយមុខផ្សេងៗ។ ការទទួលយកឥទ្ធិពលពីវប្បធម៌បរទេសជ្រុលហួសហេតុមកអនុវត្តដូច្នេះ គឺពិបាកនឹងទទួលយកខ្លាំងណាស់ នៅក្នុងសង្គមកម្ពុជា។ ពិបាកទទួលយកព្រោះវាបានធ្វើឲ្យសីលធម៌ដ៏ល្អផូរផង់របស់ខ្មែរ ធ្លាក់ចុះជាលំដាប់ គួរឲ្យព្រួយបារម្ភ។
មូលហេតុទី៣៖ គឺការយកចិត្តទុកដាក់របស់អ្នកដឹកនាំនៅមានកម្រិត។ អ្នកវិភាគសង្គមមួយចំនួនបន្ទោសថា ដោយសារតែការយកចិត្តទុកដាក់របស់អ្នកដឹកនាំ នៅមានចំណុចខ្វះខាត ទើបបណ្ដាលឲ្យសីលធម៌ខ្មែរ មានការធ្លាក់ចុះយ៉ាងដូច្នេះ។ នៅក្នុងសង្គមខ្មែរ ដែលអ្នកដឹកនាំមានឥទ្ធិពលយ៉ាងច្រើនទៅលើប្រជាពលរដ្ឋរបស់ខ្លួន គេអាចលើកកម្ពស់សីលធម៌ តាមរយៈឆន្ទៈរបស់អ្នកដឹកនាំ។ បើអ្នកដឹកនាំនៅកម្ពុជា បង្ហាញឆន្ទៈច្រើនជាងនេះទៅទៀត គេប្រាកដជាអាចធ្វើឲ្យសីលធម៌នៅក្នុងសង្គមកម្ពុជាប្រសើរឡើង ជាក់ជាពុំខាន។
ជាការពិត ការលើកកម្ពស់តម្លៃសីលធម៌សង្គម គឺជាការងារដ៏ចាំបាច់មួយ ដែលគេមិនអាចមើលរំលងបានទេ នៅក្នុងស្ថានភាពសង្គមកម្ពុជាសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ ការស្រោចស្រង់សីលធម៌សង្គមដែលកំពុងធ្លាក់ចុះ មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថា សង្គមដែលមានសីលធម៌ គឺត្រូវការពលរដ្ឋដែលមានសីលធម៌។ ដូច្នេះ បើចង់ឲ្យសីលធម៌នៅក្នុងសង្គមកម្ពុជាប្រសើរឡើង គេចាំបាច់ត្រូវការពេលវេលា និងការចូលរួមពីគ្រប់បុគ្គលទាំងអស់ ។
មនុស្សមានអំណាច ជីវភាពខ្ពស់ និងមានសមត្ថភាពជ្រៅជ្រះមិនស្មើនឹងមនុស្សដែលមានសីលធម៌ល្អនោះឡើយ ។ ការវាយតម្លៃមនុស្ស ឬសង្គមមួយ ឬប្រទេសមួយថាល្អ ឬមិនល្អគេសម្លឹងទៅមើលវប្បធម៌នៃការរស់នៅរបស់មនុស្ស ឬសង្គមនោះជាមុន។ ចំនុចសំខាន់បំផុតនៃការរស់នៅរបស់មនុស្សគឺ សីលធម៌រស់នៅ។
កត្តាដែលបណ្តាឱ្យសីលធម៌សង្គមធ្លាក់ចុះមានដូចជា៖
កត្តាផ្ទាល់ខ្លួន
- ការប្រើប្រាស់សម្ភារៈទំនើបៗជ្រុល កាន់ទូរស័ព្ទច្រើនជាងកាន់សៀវភៅ
- បំភ្លេចជាតិសាសន៍វប្បធម៌ អរិយធម៌ខ្លូន ទទួលយកវប្បធម៌បរទេស
- មានចិត្តភ្លើតភ្លើន គ្មានការគោរពផ្ដល់តម្លៃ
កត្តាគ្រួសារ
- ឪពុកម្តាយ បងប្អូនខ្វះការអប់រំបន្ថែម
- ផ្តេកផ្តួលតាមសង្គម ចោទដាក់បន្ទុកលើអ្នកដទៃ
- កំរិតជីវភាពគ្រួសារ
- ជីវភាពខ្ពស់ហួសសីលធម៌៖ កូនមានលក្ខណៈអាង កាង ទំនើង..
កត្តាសហគមន៌
- សំបូរកន្លែងអានាធិបតេយ្យ ការអនុវត្តច្បាប់ធូរលុង
- គ្មានការគ្រប់គ្រងត្រឹមត្រូវ ម៉ត់ចត់ ទៅលើទង្វើរបស់មនុស្ស
- សំបូរល្បែងស៊ីសង ស្រី ស្រា គ្រប់ប្រភេទ កាប់ ចាក់ បាញ់ ប្លន់...
- ប្រព័ន្ធផ្សព្វផ្សាយ បង្ហាញតែការកំសាន្ត ផ្សព្វផ្សាយតែស្រាពង្វង់ស្មារតី
កត្តាសាលារៀន
- ការអប់រំមិនដិតដល់ គ្រូគ្មានឧត្តមគតិ និងមនសិកាជាតិ
- គ្រូគ្មានជំនាញឯកទេសត្រឹមត្រូវ គ្មានគរុកោសល្យ
- ក្រសួងខ្វះការយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំ
- មុខវិជ្ជាសីលធម៌ត្រូវបានគេផាត់ចេញ និងគិតថាមិនសំខាន់
កត្តាសង្គម
- អ្នកដឹកនាំអសមត្ថភាព
- អំពើពុករលួយ
- អ្នកដឹកនាំសាបព្រោះពាក្យអសីលធម៌ចំពោះមុខបញ្ញាវន្តពេលថ្លែងសន្ទរកថា
- គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ
- គ្មានគុណធម៌ ប្រើអំណាចជ្រុល
- ការផ្សព្វផ្សាយ ចាក់ផ្សាយគ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការ អនុញ្ញាតិឱ្យនាំចូលរូបភាពអាសអាភាស ការសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីធ័រណែត...៕
ដរាបណាមនុស្សកម្ពុជាវ័យចាស់ប្រព្រឹត្តនៅអំពើមិនល្អផ្សេងៗ តាមរយៈបុគ្គល ឬ តាមស្ថាប័នក្ដីសុទ្ធតែជាមេរៀន បទពិសោធ ចំណេះដឹង ដែលជាកត្តាផ្ដល់គំរូតិចឬច្រើនមកលើមនុស្សជំនាន់ក្រោយជាក់ជាពុំខាន។ ព្រោះមនុស្សជំនាន់ក្រោយត្រូវបានគ្របដណ្ដប់ទៅដោយសកម្មភាពមិនល្អនោះចៀសពុំរួច។
ដូច្នេះទាំងអស់គ្នាត្រូវតែចូលរួមអោយបានខ្លាំងដោយមិនត្រូវបោះបង់ពីសីលធម៌រស់នៅបានឡើយ។ ការបាត់សីលធម៌មានន័យថា មនុស្សឬសង្គមនោះ ពោរពេញទៅដោយ
ជម្លោះ ព្យាបាទ ហិង្សា សង្គ្រាមកាប់សម្លាប់គ្នា គ្មានសេចក្ដីសុខ សុភមង្គលសម្រាប់ខ្លួនឯង និងសង្គមជាតិឡើយ៕
cr:Khsearch,thmey ,Rfi
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment