ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

គតិអប់រំអំពីជីវិត

No comments



ពីមួយវិនាទី ទៅមួយម៉ោង ហើយពីមួយម៉ោង ទៅ១ឆ្នាំ  ដំណើរជីវិតមនុស្សតែងមានការ ផ្លាស់ប្ដូរជានិច្ច គឺប្ដូរទាំងផ្នែក សុខភាព និងសេរីរាង្គកាយ។  លើសពីនេះ  ទស្សនៈ នឹង ការយល់ ដឹង របស់គេ អំពីជិវិត  ក៏មានការ ផ្លាស់ប្ដូរច្រើនដែរ ព្រោះសក់ របស់គេ ចាប់ប្រែពណ៌ ភ្នែកក៏ស្រវាំង ត្រូវការវ៉ែនតា ត្រចៀកក៏ហ៊ឹង ត្រូវការជំនួយ ជើងក៏ត្រូវ ការឈើច្រត់ ធ្មេញក៏ត្រូវ ជួសជុល ។ ទោះបីយ៉ាងនេះក្ដី មនុស្សម្នាក់ៗ ខំស្រវា បន្តដំណើរខ្លួន ទៅមុខទៀត ទាំងត្រដរ ទោះជាពិបាកយ៉ាងណាក៏ដោយ ក៏មនុស្ស ត្រូវតែខំត្រដររស់ ទោះមួយនាទី ឬ មួយដង្ហើមទៀតក្ដី ព្រោះ ជីវិត នេះសំខាន់ ហើយមានតម្លៃណាស់។ ដំណឹង អកុសល ជាច្រើន ចេះតែឮ ជាបន្ដបន្ទាប់... បន្ដិច ឮថាអ្នកនេះ ចូលពេទ្យ, អ្នកនោះកើតទឹកនោមផ្អែម  ហើយម្នាក់ទៀត គាំង បេះដូង ... ជីវិតនេះ គួរឲ្យតក់ស្លុត មែន! មនុស្សវ័យ ស្របាល គ្នានេះខ្លះបាន ចែកឋាន ទៅមុនហើយ។ តើជីវិតនេះជាអ្វីទៅ?... បើជីវិតត្រូវស្លាប់ដូចនេះ តើរស់ដើម្បីអ្វី?... តើទ្រព្យ សម្បត្តិ ចំណេះ របស់ខ្ញុំដែលខំ សន្សំមក ជាយូរឆ្នាំ ហើយនេះ ត្រូវយក ទៅឯណា? តើអ្នកណា អាចបញ្ជូន វត្ថុទាំងនេះ ទៅឱ្យខ្ញុំបានខ្លះទេ នៅពេល ដែលខ្ញុំ ចែកឋាន ទៅ? ដូច្នេះក្នុងពេលមានដង្ហើម ការរកក្ដីសុខសម្រាប់ខ្លួនក្នុងជីវិតមួយសមរម្យ ដោយមិនបំផ្លាញសុភមង្គលអ្នកដទៃ គឺជាអ្វីដែលខ្ញុំប្រាថ្នា ក្រោយពេលចូលនិវត្តន៍៕







No comments :