ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ជីវិតតស៊ូរបស់ អាប្រាហាមលិនខន ពីកម្មករស៊ីឈ្នួល ក្លាយជាប្រធានាធិបតីអាមេរិក

No comments





អាប្រាហាម លិនខន(Abraham Lincoln) គឺរដ្ឋបុរសអាមេរិក ដែលបានរំដោះប្រទេសនេះចេញពីសង្គ្រាមស៊ីវិលទាមទារបំបែករដ្ឋ បើកុំតែបានលោកម្ល៉េះអាមេរិកប្រហែលជាមិនរីកចម្រើន មានផ្ទៃដីធំក្លាយជាមហាអំណាចដូចបច្ចុប្បន្ន ដែរ។​ លោកត្រូវបានប្រជាជនអាមេរិកគោរពស្រឡាញ់រហូតត្រូវបានរដ្ឋសហព័ន្ធ យករូបលោក លិនខនទៅបោះពុម្ភជាក្រដាសប្រាក់ ៥ដុល្លារទៀតផង។

តែគួរឲ្យសោកស្ដាយ ក្រោយរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម (១៩៦១-១៩៦៥) លោកត្រូវបានគេលបធ្វើឃាតខណៈពេល កំពុងមើលល្ខោន។​ទោះបីយ៉ាងណាក្ដី រហូតមកដល់បច្ចុប្បន្នមានមនុស្សមិនច្រើនទេដែលបានដឹងពីប្រវត្តិទុក្ខលំបាក របស់លោកបានតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិក។​

អាប្រាហាមលិនខន កើតចេញពីត្រកូលជាងតម្បាញក្រីក្រម្នាក់ ដែលបានភៀសខ្លួនពីអង់គ្លេសទៅរស់នៅទ្វិបអាមេរិកក្នុងឆ្នាំ ១៦៣៧។ កុមារ លិនខន កើតនៅថ្ងៃទី ២ កុម្ភះ ឆ្នាំ ១៨០៩ ក្នុងកសិដ្ឋានមួយនាស្រុក ហារឌីន(Hardin) រដ្ឋខិនតាក់គី(Kentucky) ជាកូនទី ២ ក្នុងចំណោមបងប្អូនពីរនាក់ មានឪពុកឈ្មោះ ណែល ស៊ីហែង និងម្ដាយឈ្មោះ ថូម៉ាស លិនខន។ ឪពុករបស់កុមារលិនខនជាមនុស្សមិនប្រាកដប្រជា ទាំងការងារ និងទីលំនៅ ជាហេតុធ្វើឲ្យកុមារាអាយុ ៧ឆ្នាំម្នាក់នេះ មានភាពរស់នៅជាមួយយ៉ាងខ្លាំង។

នៅពេលលិនខន អាយុ ៨ឆ្នាំ គេក៏ត្រូវបង្ខំចិត្តកាន់ពូថៅ កាប់ឈើដើម្បីយកទៅធ្វើជា ក្ដារ លក់ចិញ្ចឹមក្រពះជាមួយឪពុក។ ក្រោយមកនៅខណៈដែលកុមារលីនខនអាយុ ៩ឆ្នាំ ម្ដាយរបស់គេក៏បានទទួលអនិច្ចកម្មទៅ ហើយឪពុកក៏បានសម្រេចចិត្តយកភរិយាថ្មីទៀត តែសំណាង ម្ដាយចុងរបស់គេគឺជាមនុស្សមានសណ្ដានចិត្តល្អ និងយកចិត្តទុកដាក់ដោយមិនប្រកាន់ថាកូនដើម ឬកូនចុងនោះទេ។

ក្នុងពេលជាមួយគ្នានោះ លិនខន បានចូលរៀននៅសាលាមួយក្នុងភូមិ គេទទួលបានចំណាត់ថ្នាក់ល្អណាស់ ដោយទទួលបានការសរសើរពីគ្រូទៀតផង។ តែគួរឲ្យសោកស្ដាយរៀនបាន ១១ ខែ លិនខន ត្រូវបង្ខំចិត្តត្រឡប់ទៅកាប់ឈើវិញព្រោះកត្តាជីវភាព តែគេក៏មិនបានភ្លេច ពីការអានសៀវភៅនោះទេ។ ក្រៅពីកាប់ឈើ លិនខន បានធ្វើការស៊ីឈ្នួល លើកទំនិញតាមនាវាកប៉ាល់ជាដើម ទៅដល់ណាក៏បានដែរ។​

អ្នកភូមិដែលស្គាល់លិនខន តែងសរសើរថា គេជាមនុស្សយកកម្រៃតិច តែធ្វើការបានច្រើន ប្រកបដោយគុណភាពល្អ។ លុះចម្រើនវ័យ ២១ឆ្នាំ លិនខននៅតែស្ថិតក្នុងសភាពក្រីក្រដដែល គ្មានការសិក្សាជ្រៅជ្រះ ធ្វើការដោយកម្លាំង តែលិនខននៅតែអាចជំនះឧបសគ្គ ទាំងនេះបានដោយខ្ចីសៀវភៅពីគេយកមកអានដើម្បីក្រេបចំណេះវិជ្ជា។ ត្រង់ចំណុចនេះគឺនៅពេលដែល លិនខន បានបំពេញពាក្យចូលឈរឈ្មោះបោះឆ្នោតជាសមាជិកសភាក្នុងកម្រិតនៃការអប់រំ លិនខនបានសរសេរថា « Defective» មានន័យថាគ្មានសញ្ញាបត្រ ដែលនាំឲ្យមានការសើចចំអកយ៉ាងខ្លាំងពីអ្នកឯទៀត។

ក្នុងឆ្នាំ ១៨៣១ ការផ្លាស់ប្ដូរមួយបានចូលមកដល់ លិនខន បានប្រែក្លាយពីមនុស្សធ្វើការប្រើកម្លាំង លើកទំនិញឲ្យគេ មកជាស្មៀនប្រចាំហាងលក់ទំនិញមួយនៅក្នុងតំបន់ដែលខ្លួនរស់នៅ។ ធ្វើមិនបានយូរប៉ុន្មាន ការលក់ដូររបស់ចៅហ្វាយនាយត្រូវខាតបង់ លុយជាច្រើន ហាងនោះត្រូវបានបិទទ្វារ។ លិនខនក៏ក្លាយជាមនុស្សទាត់ខ្យល់អត់ការងារធ្វើម្តងទៀត។

គ្រាមួយមានការបោះឆ្នោតរើសអ្នកតំណាងរាស្ត្របានមកដល់ លិនខន បានទៅសុំគេចុះឈ្មោះមានតួនាទី ជាស្មៀនប្រចាំគណៈកម្មការបោះឆ្នោត។ តួនាទីនេះហើយដែលជំរុញមហិច្ឆតា លិនខន ឲ្យយកចិត្តទុកដាក់រឿងនយោបាយ។ ក្រោយមកទៀតនៅឆ្នាំ ១៨៣២ ខណៈដែលខ្លួនអាយុបាន ២៣ឆ្នាំ រដ្ឋសហព័ន្ធបានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកតាមរដ្ឋនីមួយៗ ហើយលិនខនបានស្ម័គ្រចិត្តចូលរួមប្រកួតដែរ តែចៃដន្យ ពួកឥណ្ឌាស្បែកក្រហម ដែលជាជនជាតិដើមនៅអាមេរិកបានបង្កចលាចលឡើង ពេលនោះរាជការបានប្រកាសជ្រើសអ្នកស្ម័គ្រចិត្តទៅបង្ក្រាបពួកឥណ្ឌាស្បែកក្រហម ចំណែកឯលិនខនបានឆ្លៀតឱកាសនេះ ចូលបម្រើទ័ព ដោយត្រូវបានគេជ្រើសជាមេបញ្ជាការអង្គភាព។

ពេលកំពុងនៅសមរភូមិ លិនខន បានស្គាល់ និងទទួលការស្រឡាញ់រាប់អានពីមិត្តនៅក្នុងជួរកងទ័ពជាច្រើន។ ក្រោយវិលត្រឡប់មកវិញគេក៏បានទៅចូលរួមប្រកួតការបោះឆ្នោតម្ដងទៀត តែមិនបានជាប់ជាសមាជិករដ្ឋនោះទេ ព្រោះតែគ្មានប្រាក់ដើម្បីឃោសនារកសំឡេងឆ្នោត។ ទោះយ៉ាងនេះក្ដី លិនខនក៏មិនលះបង់ ការព្យាយាមក្នុងការចូលប្រកួតការ បោះឆ្នោតគ្រាក្រោយទៀតដែរ។ តែមុននឹងដល់ពេលបោះឆ្នោតថ្មីមកដល់ លិនខន បានគិតឃើញចំណុចមួយ គឺត្រូវរកការងារធ្វើដើម្បីរកប្រាក់សិន។

ដោយសល់ប្រាក់ពីការចូលធ្វើទាហាន គេក៏យកលុយនោះទៅចូលភាគហ៊ុនជាមួយពាណិជ្ជករម្នាក់ តែមិនបានប៉ុន្មានពាណិជ្ជករនោះក៍ទទួលអនិច្ចកម្មទៅ ដោយបន្សល់ទុកនូវបំណុលជាច្រើន។ លិនខនដែលជាអ្នកមានហ៊ុនជាមួយគ្នា ត្រូវទទួលរ៉ាប់រងសងប្រាក់បំណុលនោះទាំងអស់តែម្នាក់ឯង។

មកដល់ត្រង់នេះ លិនខនត្រូវជួបប្រទះសេចក្តីទុក្ខលំបាកបំផុតក្នុងជីវិត ជួនកាលត្រូវទៅអាស្រ័យនៅក្នុងផ្ទះអ្នកដទៃ ឋានៈស្មើនឹងអ្នកសុំទាន។ លិនខន បានសរសេរទុកក្នុងប្រវត្តិរបស់ខ្លួនថា គេត្រូវប្រឈមមុខជាមួយបញ្ហារាប់មិនអស់ក្នុងជីវិត ព្រោះត្រូវប្រឈមនឹងភាពអត់ឃ្លានស្ទើរាល់ថ្ងៃ ។

បើសិនអ្នកដទៃប្រហែលគេចទៅនៅកន្លែងផ្សេងដោយមិនបាច់សងបំណុល តែលិនខននៅធ្វើការសងបំណុលគេ ទោះបីបំណុលដែលកើតឡើងនោះ មិនមែនជាទង្វើរបស់ខ្លួនក៍ដោយ។ មិនយូរប៉ុន្មានគេក៏រកបានការងារថ្មី មានតំណែងជានាយកប្រៃសណីយ៍ក្នុងតំបន់ដែលខ្លួនរស់នៅ។ នាយកប្រៃសណីយ៍សម័យនោះ មិនមែនតំណែងដែលមានប្រាក់ខែល្មមចាយវាយដូចសម័យនេះឡើយ ប្រាក់ដែលទទួលបានគឺគិតទៅតាមភាគរយនៃចំណូល។

ប្រវត្តិវិទូនៅសម័យនោះ បានចារឹកថា លិនខន បានចំណូលពីតួនាទីជានាយកប្រៃសណីយ៍ក្នុងមួយឆ្នាំមានចំនួន ២៥-៣៥ ដុល្លារ មានន័យថាមួយខែ គេទទួលបានត្រឹម ២-៣ ដុល្លារប៉ុណ្ណោះ ដូច្នេះក្នុងកំឡុងពេលជានាយកប្រៃសណីយ៍នេះ លិនខនត្រូវស្វែងរកការងារផ្សេងធ្វើ ដូចជាការងារធ្ងន់ៗ ប្រើកម្លាំងដូចកម្មករ ក្នុងរោងកិនម្សៅ កាប់ឈើ ស៊ីឈ្នួលធ្វើស្រែ គឺរកពេលវេលាទំនេរទៅធ្វើតាមដែលអាចធ្វើបាន។

តែរឿងល្អម្យ៉ាងសម្រាប់តំណែងជានាយកប្រៃសណីយ៍ គឺតួនាទីនេះមានសិទ្ធ ទទួលកាសែតមួយច្បាប់អានជារៀងរាល់ថ្ងៃ ហើយកាសែតនោះបានផ្តល់ ប្រយោជន៍ដល់គេច្រើនណាស់ ព្រោះបានជ្រាបពត៌មានផ្សេងៗ ដោយមិនបាច់ចំណាយលុយទិញនោះទេ៕
នៅមានភាគបន្ត...។

No comments :