ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ការផ្ទេរមរតកស្របច្បាប់

No comments




តាមក្រមរដ្ឋប្បវេណី បានកំណត់ន័យថា មរតកគឺជាផ្ទេរនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនទៅឲ្យសន្តតិជនម្នាក់ ឬច្រើននាក់តាមឆន្ទៈ ស្របតាមច្បាប់។ ការផ្ទេរមរតក ភាសារច្បាប់ហៅថា «សន្តតិកម្ម» ។ ការផ្ទេរមករតកគឺជាការបញ្ជូនទ្រព្យរបស់អ្នកស្លាប់(មតកជន) ទៅឲ្យអ្នកនៅអ្នកនៅរស់ ឬទាយាទ (សន្តតិជន)។

អ្នកណាខ្លះអាចក្លាយជាអ្នកស្នងមរតក ?

ផ្ទេរមករតកបែបណាទើបស្របតាមផ្លូវច្បាប់ ?

ទ្រព្យត្រូវបែងចែកដូចម្ដេចបើសិនគ្មានលិខិតបណ្ដាំរបស់អ្នកស្លាប់ ?

ក្នុងន័យនេះ ច្បាប់បានផ្ដោតសំខាន់ទៅលើការផ្ទេរទ្រព្យ សិទ្ធិ និងករណីយកិច្ចប៉ុណ្ណោះ តែធាតុពិតមរតកគឺមានវិសាលភាពធំទូលាយជាងនេះ។ មិនត្រឹមតែទ្រព្យទេដែលទាយាទអាចទទួលបាន ក្នុងនោះក៍មានមុខរបរ អំណាចសេដ្ឋកិច្ច (ការដឹកនាំក្រុមហ៊ុន) នាមត្រកូល សញ្ជាតិ សិទ្ធិអ្នកនិពន្ធផងដែរ។ ហើយមរតកដែលមានតម្លៃខ្លាំងបំផុត និងមិនអាចកាត់ថ្លៃ គឺសេចក្ដីស្រលាញ់របស់ដែលបុព្វជនដែលបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។

មាត្រា ១១៤៥ នៃក្រមរដ្ឋប្បវេណីបានចែងថាក្រោយមរណភាពនៃមរតកជន ការផ្ទេរមករក ត្រូវចាប់ផ្ដើម។ អនុលោមតាមមាត្រានេះ គឺមានន័យថាលុះត្រាតែមានអ្នកស្លាប់ទើបអាចធ្វើសន្តតិកម្មផ្ទេរមករតកបាន។

ហើយដើម្បីក្លាយជាទាយទអ្នកស្នងមរតក ត្រូវបំពេញលក្ខណ្ឌជា៖ សាច់ញាតិ ចំណែកឯអ្នកទទួលត្រូវតែមានជីវិតរស់នៅ។ ទារកនៅក្នុងផ្ទៃក៍អាចក្លាយជាទាយទស្នងបានដែរ ដោយរង់ចាំកើតចេញពីផ្ទៃហើយមានបុគ្គលមួយ ឬច្រើននាក់ជាអ្នកមើលថែទ្រព្យនោះរហូតទារកនោះក្លាយជានីតិជនអាយុ ១៨ឆ្នាំ ហើយមានសមត្ថភាពគ្រប់គ្រាន់។ ចំពោះជនបរទេសច្បាប់កម្ពុជា មិនអនុញ្ញាតឲ្យទទួលមរតកជាដីធ្លីឡើយ។

ការផ្ទេរមរតក ឬសន្តតិកម្ម ត្រូវធ្វើឡើងដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ និងស្របតាមឆន្ទៈរបស់អ្នកស្លាប់។ មានន័យថាបើសិនជាអ្នកស្លាប់ពុំបានធ្វើលិខិតបណ្ដាំទេ ត្រូវយកលក្ខខណ្ឌច្បាប់មកអនុវត្តហៅថា​ «សន្តិកម្មតាមច្បាប់» ដោយបានទៅអ្នកស្នង តាមលំដាប់ នៃទាយាទ។ 

ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ លោក វ៉ាន់ ភារិត មានប្រសាសន៍ថាក្នុងករណីដែលមរតកជនមិនបានធ្វើលិខិតបណ្ដាំចុងក្រោយ គឺត្រូវផ្អែកតាមច្បាប់ដោយធ្វើតាមលំដាប់នៃអ្នកស្នងមរតក។

លោក វ៉ាន់ ភារិត បញ្ជាក់ថា «បើយោងទៅលើសន្តតិកម្មតាមច្បាប់អ្នកដែលមានសិទ្ធិទទួលមរតក គេបែងចែកជាបីលំដាប់ ដោយយើងយោងទៅលើមាត្រា ១១៥៦ (ក្រមរដ្ឋប្បវេណី) ដោយចាប់ផ្ដើមពីលំដាប់ទី១ គឺ សម្ដៅទៅលើបច្ចាញាតិផ្ទាល់របស់មរតកជន ដែលមាន កូនចៅ ចៅទូត។ ហើយលំដាប់ទី២ គេចង់សម្ដៅទៅលើបុព្វញាតិ ដែលអាចជាឪពុកម្ដាយរបស់អ្នកទទួលមរណៈភាព មានន័យថាក្នុងករណីដែលគ្មានកូនក្នុងការទទួលមរតក។ ​ហើយចំពោះលំដាប់ទី ៣ អត់មានទាំងកូន អត់មានទាំងឪពុកម្ដាយរបស់អ្នកដែលស្លាប់ហ្នឹង គឺគេឲ្យបងប្អូនបង្កើតជាអ្នកទទួលមរតកនោះ»។

លោកបានបន្តថាទោះបីជាបណ្ដាំមរតកដែលគេបានធ្វើរួចហើយ មានមេធាវី ឬក៍សាក្សីដឹងឮយ៉ាងណាក្ដីក៍លិខិតនោះមិនមានអនុភាពសម្រាប់អនុវត្តឡើយ គឺគ្រាន់តែជាលិខិតមួយប៉ុណ្ណោះ ព្រោះបើតាមន័យច្បាប់លុះត្រាតែមរតកជន(អ្នកផ្ទេរ) នោះទទួលមរណៈភាពទើបអាចអនុវត្តបាន។ 

តែលោកបានសង្កត់ធ្ងន់ថានៅមានករណីខ្លះក៍បុគ្គលដែលជាញាតិមិនអាចទទួលទ្រព្យបានដែរ ដូចជាមរតកជនមិនបានបង្ហាញឆន្ទៈក្នុងការចែកទ្រព្យនោះទៅឲ្យបុគ្គលជាដើម ទោះបីជាកូន ឬជាញាតិរបស់មរតកជនក៍ដោយ ព្រោះច្បាប់ទុកអាទិភាពស្របតាមឆន្ទៈអ្នកផ្ទេរមករតក ហើយហេតុផលមួយទៀតអ្នកទទួលមករតកក៍មិនត្រូវជាប់ទោសពន្ធនាគារអស់មួយជីវិតដែរ។

សរុបមកការផ្ទេរមករតកឲ្យស្របតាមច្បាប់ ត្រូវអនុវត្តក្នុងករណីដែលមតកជន អ្នកស្លាប់មិនបានធ្វើលិខិតបណ្ដាំ។ ហេតុនេះ ដើម្បីចង់កំណត់ច្បាស់លាស់អំពីការចែកមរតករបស់ខ្លួន បុគ្គលនោះត្រូវគិតគូរ និងរៀបចំលិខិតបណ្ដាំឲ្យទាន់ពេលបុគ្គលនោះនៅរស់។ ​

No comments :