ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ទស្សនៈផ្ទុយគ្នាទាក់ទិននឹង៖ អតីតកាល, បច្ចុប្បន្នកាល, និងអនាគតកាល។

No comments


ទស្សនៈ ផ្ទុយគ្នា របស់ មនុស្ស ទាក់ ទិន នឹង រឿងរ៉ាវ អតីតកាល, បច្ចុប្បន្នភាព, និង អនាគតកាល។ មនុស្ស មួយចំនួន គិតថា ត្រូវតែ ស្វែងយល់ ពី រឿងរ៉ាវ អតីតកាល របស់ខ្លួន ឲ្យ បាន ច្បាស់ ទើប អាចដឹកនាំ ជីវិត នាពេល បច្ចុប្បន្ន កុំ ឲ្យ ខុស ដូច កាល កន្លងទៅ។ អ្នក ខ្លះទៀត យល់ថា រឿង រ៉ាង អតីតកាល គួរតែ កប់ ចោល ហើយ គិតតែ រឿង ពេលបច្ចុប្បន្ន គឺ គ្រប់គ្រាន់ សម្រាប់ រៀបចំ ខ្សែជីវិត ទៅ ថ្ងៃ អនាគត ឲ្យ ជោគជ័យ។ ចំណែក មនុស្ស មួយចំនួនទៀត យល់ថា បញ្ហា ធំ របស់ ជីវិត គឺ អនាគត ដែល ពួកគេ ចង់ សម្រេច ឲ្យ បាន។ រីឯ បច្ចុប្បន្នកាល គ្រាន់តែ ជា ចំណុច ចាប់ផ្តើម ដើម្បី សម្រេច គោលដៅ ធំ ប៉ុណ្ណោះ។ រវាង អតីតកាល, បច្ចុប្បន្ន, និង អនាគត មនុស្ស គួរ គិត មួយណា?ទស្សនៈ ផ្ទុយគ្នា បែបនេះ មិនមែនជា ការខុសឆ្គង ទេ ប៉ុន្តែ ក៏ មិនអាច ត្រូវ ទាំងស្រុង នោះដែរ ពីព្រោះ មនុស្ស រស់នៅ តែងតែ ឆ្លងកាត់ អតីតកាល, រស់នៅក្នុង បច្ចុប្បន្នកាល និង រស់នៅ ដើម្បី អនាគត របស់ ខ្លួនឯង។ នៅពេលដែល ពួកគេ បោះចោល ចំណែក ណាមួយ នៃ ជីវិត គឺ ពួកគេ កំពុង បោះបង់ចោល ផ្លូវ មួយ លើ ខ្សែជីវិត ខ្លួនឯង អ៊ីច្ចឹង។ ដូច្នេះ ត្រូវតែ គិតពី រឿងរ៉ាវ ទាំងបី នេះ ជានិច្ច ពោលគឺ រស់នៅ ជាម នុស្ស ចាំបាច់ ត្រូវតែ ចងចាំ រាល់ អ្វី ដែលជា អតីតកាល របស់ខ្លួន ទាំង រឿងរ៉ាវ ល្អ ទាំង រឿងរ៉ាវ អាក្រក់ ដើម្បី កែច្នៃ សម្រាប់ ការរស់នៅ នាពេល ប ច្ចប្ប ន្ន ឲ្យ បានល្អ ហើយ កំណត់ គោលដៅ ជីវិត ទៅ ថ្ងៃ អនាគត ដោយ មិន ឲ្យ ជាន់ ដាន អ្វីដែល ធ្លាប់ កើតឡើង កន្លងមក ឡើយ៕

No comments :