លិខិតយថាភូតជាអ្វី? មានប្រយោជនអ្វីខ្លះ?
ឆ្កែបំបែក្ដីព្រហ្មទណ្ឌ ឆ្កែជាជំនួយការ
ឆ្កែមានសមត្ថភាពខ្ពស់ក្នុងការជួយកម្លាំងសន្តិសុខ ជាពិសេសប៉ូលិស ក្នុងការបំពេញការងារជាច្រើនប្រភេទ
វិភាគកន្លែងកើតហេតុ៖ ចិត្តវិទ្យាបំបែកក្ដីព្រហ្មទណ្ឌកម្រិតធ្ងន់
នៅពេលគេនិយាយអំពីបទល្មើសព្រហ្មទណ្ឌក្នុងរឿងឃាតកម្ម
គេផ្ដោតសំខាន់ណាស់ទៅលើការអនុវត្តវិធីសាស្ត្រក្នុងការវិនិច្ឆ័យ ស៊ើបអង្កេត
និងបង្កើតជាប្រព័ន្ធមួយច្បាស់លាស់ ដើម្បីធ្វើឲ្យប្រាកដថាដំណើរការនៃរឿងក្ដីត្រូវបានប្រព្រឹត្តទៅដោយត្រឹមត្រូវស្របតាមច្បាប់
និងផ្ដល់ភាពយុត្តិធម៌ច្បាស់លាស់នឹងរកឃើញឃាតករ។
កំណត់ទីតាំងបរិវេណ Securing the Scene
ការសង្កេតបឋម៖Initial
Observation:
ការសង្កេតស៊ីជម្រៅ Detailed
Observation:
កំណត់ហេតុ Documenting the
Scene
អត្ថបទស្ថិតក្រោមការរក្សាសិទ្ធិ ប្រសិនបើចង់បានអត្ថបទយកទៅប្រើសូមទាក់ទងមកម្ចាស់អត្ថបទ
ការសង្កេតកន្លែងហេតុដំបូងគឺមានសារៈសំខាន់ណាស់
ប្រសិនបើអ្នកមិនមានជំនាញទេ
សូមទុកទីកន្លែងនេះឲ្យអ្នកមានសមត្ថកិច្ចធ្វើរឿងទាំងអស់នេះទៅចុះ
ជៀសវាងប៉ះពាល់ភស្តុតាងណាមួយដែលអាចបំផ្លាញតំរុញតែមួយគត់ដល់រឿងក្ដីទាំងមូល
ទោះបីអ្នកមានទំនាក់ទំនងល្អជិតស្និតនឹងជនរងគ្រោះកម្រិតណាក៏ដោយ។
ប្រសិនបើអ្នកជាអ្នកឃើញហេតុការណ៍ ឬបានមកដល់ទីតាំងកើតហេតុមុនគេ
ត្រូវធ្វើចិត្តឲ្យស្ងប់កត់ត្រា ឬព្យាយាមចងចាំអ្វីដែលអ្នកបានឮ
ឬបានឃើញប្រាប់ទៅសមត្ថកិច្ច។
01-កំណត់ទីតាំងបិរិវេណ Securing the Scene
-
បិទកន្លែងកើតហេតុ បង់ពណ៌លឿងព័ទ្ធជុំវិញទីតាំង៖
ហាមឃាត់ការចេញចូលរហូតដល់បញ្ចប់ប្រតិបត្តិការ
ឬបើចាំបាច់ត្រូវដាក់កម្លាំងសមត្ថកិច្ចយាមកាមប្រសិនបើកាលណា
ភ្នាក់ងារអាជ្ញាធរមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតជាស្ថាពរទេ។
-
ត្រូវមានឧបករណ៍សម្ភារៈសម្រាប់បម្រើឲ្យការស៊ើបអង្កេត
ដូចជាស្រោមដៃ ម៉ាស់ ស្បែកជើងពិសេស
- សម្លៀកបំពាក់ពេលចាប់ផ្ដើមចូលទីតាំង។
02-ការសង្កេតបឋម៖Initial
Observation:
-
ឈរមើលទីតាំងកើតហេតុពីចម្ងាយសិន មើលគ្រប់ទិដ្ឋភាពទាំងអស់
ហើយវិភាគមើលពីជ្រុងមួយទៅជ្រុងមួយថាតើចំណុចកើតហេតុផ្ដើមចេញពីត្រង់ណា ។
ជនល្មើសដែលជាចោរ បាត់កាត់គន្លឹះបង្អួចទ្វារចំហៀងចូលក្នុងផ្ទះ ឡើងតាមជណ្ដើរ
ចូលទៅចាក់សម្លាប់ម្ចាស់ផ្ទះដែលស្ត្រីដែលកំពុងដេកលើគ្រេក្នុងបន្ទប់រួចយកគ្រឿងអលង្ការចេញតាមទ្វារក្រោយបាត់។
-
ការដើរអង្កេត កំណត់អត្តសញ្ញាណវត្ថុនីមួយៗ
ចាប់យកវត្ថុតាងដែលសង្ស័យ ឬអាចមានហានិភ័យ ថាតើមានពាក់ព័ន្ធនឹងអំពើឃាតកម្មដែរឬទេ?
មើលលក្ខខណ្ឌពន្លឺ ទីតាំង ទ្វាបង្អួត ភាពខុសប្រក្រតីនៃវត្ថុទាំងនោះ។ ក្លិន
ឬឯកសារពាក់ព័ន្ធទីតាំង។ កំណត់ហេតុហៅចេញចូលទូរស័ព្ទ សារឆ្លងឆ្លើយ កំព្យូទ័រជាដើម។
03-សង្កេតស៊ីជម្រៅ Detailed
Observation:
កំណត់ប្រព័ន្ធសើបអង្កេតផ្អែកលើទិដ្ឋភាពដែលយើងមើលឃើញ៖
-
ទីតាំង និងលក្ខខណៈនៃជនរងគ្រោះ៖
រួមបញ្ជូលទាំងទីតាំងដែលជនរងគ្រោះដួល ឬស្លាប់ដែលបានរកឃើញ, របួស បាក់ដី បាក់ជើង ជាំក
ឬស្នាមខាំ ដាច់សក់ ហើមប៉ោងកន្លែងណាមួយលើរាងកាយ។
-
ភស្តុតាងនៅទីតាំង៖ សង្កេត ៖ ម្រាមដៃ ក្រញ៉ៅដៃ មានដៃរលត់
ក្រចកដៃមានជាប់កំទិចក្រណាត់ ស្បែក ឬសក់ទេ, មើលអាវុធ, ស្នាមប្រឡាក់ឈាម
ឬអ្វីគ្រប់យ៉ាងដែលនៅទីតាំងកើតហេតុ។
-
ត្រូវបោះលេខសម្គាល់លើវត្ថុតាងទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើស
ឳ.កាំបិតដែលរកឃើញមានស្នាមប្រឡាក់ឈាមជាដើម
-
សញ្ញាណនៃការបែកបាក់ទីតាំង៖ មើលថាតើមានការរុលចូលដោយបង្ខំ
បំបែកបង្អួច ទ្វារ ឬឧបករណ៍សំខាន់ៗផ្សេងទៀតដែលជាតំរុយនៃបទល្មើស
-
ពិនិត្យមើលជននៅទីតាំង ឬក្បែរកន្លែងកើតហេតុ៖ អាចជាសាក្សី
ឬសាច់ញាតិដែលបានឮឬបានឃើញហេតុការណ៍នៃផ្ទាល់ ឬមិនបានឃើញទេ
តែពួកគាត់បានមកឃើញទីតាំងនេះមុនគេ។ សាកសួរ និងកត់ត្រាសម្ដីទាំងនោះ បើអាចថតសម្លេង
ឬថតជាវិដេអូបានកាន់តែល្អ ងាយស្រួលយកមកមើលនិងវិភាគពេលក្រោយ។
04-កំណត់ហេតុ Documenting the
Scene
-
ថតរូបពីជ្រុង ឬមុំផ្សេងៗគ្នា ពីទិសផ្សេងគ្នា ប្លង់ជិត Closeup ឬប្លង់ទូលាយ Wide angel យ៉ាងហោចណាស់គ្រប់សកម្មភាពឧក្រិដ្ឋទាំងអស់តែងកើតឡើងជា
៣ ជ្រុងផ្សេងគ្នា
-
គូសគំនូរស ឬគំនូសពីលើសាកសព
ដើម្បីបង្ហាញពីប្លង់នៃទីតាំងកើតហេតុ រួចចាំថតរូប និងវិដេអូ
មុនពេលលើកសាកសពចេញពីទីតាំង
- ត្រូវពិនិត្យ និងថតកន្លែងសំខាន់ៗដែលពាក់ព័ន្ធដូចជាស្នាមរបួស ឈាម ឬថតវត្ថុតាំងនៅទីតាំងកើតហេតុទាំងអស់មុនដកយកវត្ថុទាំងនោះមកច្រកក្នុងថង់ទុកដោយមានចុះលេខផងដែរ។ សរុបជារួមខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងក្លាយជាបំណិនមួយជួយដល់សង្គមជាតិរបស់យើងតាមរយៈអ្នកអានគ្រប់គ្នា៕