វាំងនននៅពីក្រោយក្រុមហ៊ុនផលិតដំណក់ប្រេងដំបូងឱ្យកម្ពុជា
ជាទូទៅនៅក្នុងវិស័យឧស្សាហ៍កម្ម និស្សារណកម្ម ក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក គេបានបែងចែកមាសជា៖
“មាសស” សំដៅដល់ អង្ករ
“មាសលឿង” សំដៅដល់ រ៉ែមាស និង
“មាសខ្មៅ” សំដៅដល់ រ៉ែប្រេងកាត ។
នៅកម្ពុជាប្រភេទមាសខ្មៅត្រូវបានអ្នកជំនាញរកឃើញតាំងពីឆ្នាំ២០០២ មកម្លេះ គ្រាន់តែពេលនោះ ការចរចារដើម្បីរកក្រុមហ៊ុនបរទេសមកវិនិយោគមិនទាន់ត្រូវទៅតាមលក្ខខណ្ឌ ។ រហូតដល់ឆ្នាំ២០១៧ ទើបការចរចារបានសម្រេច ដោយរដ្ឋាភិបាលសម្រេចយកក្រុមហ៊ុន Krisenergy ដើម្បីធ្វើការវិនិយោគបូមប្រេងក្នុងប្លុក A ។
តើក្រុមហ៊ុន Krisenergy ជានរណា ?
Krisenergy ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុននេះកាន់កាប់អាជ្ញាប័ណ្ណរុករក និងធ្វើអាជីវកម្មប្រេងក្នុងប្រទេស៖ កម្ពុជា, បង់ក្លាដេស, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម ។ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលក្នុងការរុករក និងបូមប្រេងពីក្នុងឈូងសមុទ្រកម្ពុជាតាំងពីឆ្នាំ ២០១៧មកម្លេះ ។
តើហេតុអ្វីមានតែក្រុមហ៊ុននេះមានសិទ្ធិធ្វើអាជីវកម្មប្រេងក្នុងប្រទេសកម្ពុជា ?
កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានធ្វើឡើងនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd.,ដែលជាក្រុមហ៊ុនយក្សរបស់អាមេរិក និង KrisEnergy របស់សិង្ហបុរី។ តាមផែនការកាលពីពេលនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដំណើរការអនុវត្តតាមផែនការផលិតប្រេងត្រូវបានរាំងស្ទះ។ លុះក្រោយមកក្នុងពេលចរចាជាមួយរដ្ឋាភិបាល ស្រាប់តែក្រុមហ៊ុន Chevron បានស្នើសុំដកខ្លួនចេញដោយគ្មានមូលហេតុ នៅឆ្នាំ ២០១៤ ។ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើប KrisEnergy សម្រេចបាននូវកិច្ចព្រមព្រៀងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបានតាំងពីពេលនោះមក ។
តើមានវាំងនននៅពីក្រោយកាបូមប្រេង ?
ផ្អែកតាមការចុះផ្សាយរបស់វិទ្យុបារាំង ដោយយោងតាមកិច្ចសន្យាថ្មីដែលចុះកាលពីឆ្នាំ២០១៧ ការទាញយកតំណក់ប្រេងជាលើកដំបូងគួរតែផលិតបានតាំងតែ ខែមិថុនា ឆ្នាំ២០២០ នេះមកម្លេះ តែដោយសារវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានពន្យារឲ្យក្រុមហ៊ុនរហូតដល់ថ្ងៃទី ៣១តុលា។ បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងមិនបាននៅថ្ងៃទី៣១ខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗទៀត។
តែនៅក្រោមហេតុផលកូវីដ១៩នៅមិនទាន់ចប់ ក្រុមហ៊ុន KrisEnergy បានសុំពន្យារពេលបន្តទៀតរហូតដល់ខែមេសា ឆ្នាំ២០២១។ ប៉ុន្តែការអភិវឌ្ឍនៅតែបន្ត ដែលមានការដំឡើងស្ថានីយ៍ និងក្បាលអណ្តូងបូមប្រេងរួចរាល់នៅទីតាំងប្លុកអេ ខណៈការប៉ាន់ស្មាន អណ្ដូងប្រេងនេះនឹងអាចបូមប្រេងបានដល់ ៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។ បច្ចុប្បន្នក្រុមហ៊ុន Kris Energy មានភាគហ៊ុន៩៥% ខណៈដែលរដ្ឋាភិបាលមានទុន៥%។
កាលពីក្រុមហ៊ុនChevronរបស់អាមេរិក កាន់កាប់អាជ្ញាប័ណ្ណរុករកប្រេង គេបានរកឃើញប្រេង និងឧស្ម័នហ្គាសនៅប្លុក A មាន៤អណ្តូងដែលស្ថិតនៅចម្ងាយ ១៦០ គីឡូម៉ែត្រពី កំពង់ផែខេត្តព្រះសីហនុ ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment