សម្រាប់អ្នកជិះរថភ្លើងលើកទី១ គួរអានអត្ថបទនេះ
ខណៈពេលប្រព័ន្ធដឹកជញ្ជូនទូរគមនាគមន៍នៅកម្ពុជាកំពុងត្រូវបានស្ថាបនា និងជួសជុលឡើងវិញ ការធ្វើដំណើរផ្លូវដែកត្រូវបានយុវវ័យចាប់អារម្មណ៍ជាច្រើន ។ ជាការគួរកត់សម្គាល់ការធ្វើដំណើរតាមរថភ្លើងខុសគ្នាទៅនឹងការធ្វើដំណើរតាមរថយន្តសឹងតែ ១៨០ដឺក្រេ ពោលប្រសិនបើអ្នកមិនធ្លាប់ជិះរថភ្លើងសោះ អ្នកអាចនឹងពិបាកមិនខាន បើមិនបានអានអត្ថបទនេះ។
ផ្អែកលើបទពិសោធន៍ ខ្ញុំសូមចែករំលែកទៅអ្នកទាំងអស់គ្នាដូចខាងក្រោម ៖
1-ការទិញសំបុត្រ៖ភ្នំពេញ-តាកែវ = ២ម៉ឺនរៀល។
ភ្នំពេញ-កំពត = ២៨,០០០ រៀល
ភ្នំពេញ-សីហនុ= ៣២,០០០ រៀល ។ អ្នកអាចរកទិញសំបុត្របាននៅស្ថានីយ៍រថភ្លើងភ្នំពេញ ទល់មុខអាគារវឌ្ឍនៈ ជិតសាលាពេទ្យ ។ ជាយោបល់គួរទិញសំបុត្រមុនយ៉ាងតិច ២ថ្ងៃមុនថ្ងៃធ្វើដំណើរ ដើម្បីធានាថាមានកន្លែងអង្គុយជៀសវាងការអស់សំបុត្រ ប្រសិនបើថ្ងៃធ្វើដំណើររបស់អ្នកចំថ្ងៃសម្រាក ឬបុណ្យជាតិសំខាន់ៗ ។ តែបើថ្ងៃធម្មតា អ្នកអាចទៅទិញផ្ទាល់នៅថ្ងៃធ្វើដំណើរក៏បាន ។
2-អ្វីដែលត្រូវត្រៀម៖
អ្នកដំណើរតាមរថភ្លើង ត្រូវត្រៀមទឹកដបធំ 1,5 L ក្នុងម្នាក់ ,អាហារពេលព្រឹក អាហារសម្រន់ ថ្នាំសង្គ្រោះបឋម(ប្រេងកូឡា-ថ្នាំរាគ ថ្នាំក្ដៅខ្លួនជាដើម ) ។ នៅតាមផ្លូវរថភ្លើងមិនដូចតាមផ្លូវរថយន្តដែលមានផ្ទះអ្នកលក់របស់របរទូទៅតាមផ្លូវជាហូរហែនោះទេ ហើយក៏គ្មានការ៉ាស់សាំងឈប់សំចតដើម្បីចូលបន្ទប់ទឹកដែរ ។ ដូច្នេះរាល់សម្ភារៈណាដែលអ្នកយល់ថាតែងតែប្រើពេលធ្វើដំណើរ ឬចាំបាច់គួរទិញទុកមុនត្រៀមឱ្យហើយមុនឡើងរថភ្លើង ។
3-អំពីការធ្វើដំណើរ
រថភ្លើងពុំមានការឈប់តាមផ្លូវដើម្បីឱ្យអ្នកដំណើរចូលបន្ទប់ទឹកឡើយ ព្រោះបន្ទប់ទឹកមាននៅលើរថភ្លើងរួចជាស្រេច ។ ការឈប់មានតែ ៣ដងប៉ុណ្ណោះ គឺ៖ ស្ថានីយ៍តាកែវ, ស្ថានីយ៍កំពត, ស្ថានីយ៍ព្រះសហនុ ។ ការឈប់តាមស្ថានីយ៍ម្ដងៗ មិនលើសពី ១០នាទីឡើយ ដូច្នេះសូមអ្នកដំណើរទិញរបស់របរដោយប្រញាប់។
ជាធម្មតារថភ្លើងរត់ល្បឿនមិនលើស ៦០គីឡូ / ម៉ោង ឡើយ ដូច្នេះការធ្វើដំណើរមិនយឺតដូចរថភ្លើងកាលជំនាន់មុនឡើយ ។
3-ការទិញរបស់ហូបតាមផ្លូវ
សម្រាប់អាហារពេលព្រឹកត្រូវទិញទុកឱ្យហើយ ព្រោះតាមផ្លូវគ្មានហាងបាយ ហាងគុយទាវលក់ទេ ទោះបីមានក៏រថភ្លើងមិនឈប់ឱ្យហូបដែរ ។ សម្រាប់អាហារថ្ងៃត្រង់យើងចាំទិញនៅស្ថានីយ៍កំពតបាន តែមិនសំបូរបែបនោះទេ មានតែត្រីអាំង ជ្រក់ កង្កែបបោក និងសាច់មាន់ប៉ុណ្ណោះ ។
ចំណុចពិសេសចុងក្រោយនៃការធ្វើដំណើរតាមរថភ្លើងនោះគឺ “ទេសភាព” ។ ទេសភាពដងផ្លូវតាមរថភ្លើងពិតជាពិសេសណាស់ គ្មានសម្លេងស៊ីហ្លេឡាន ម៉ូតូរំខានទេ រថភ្លើងធ្វើដំណើរកាត់វាលស្រែ កាត់ភ្នំ កាត់ជ្រោះ កាត់ទឹក ទេសភាពអេមណាស់ .... ។ ហើយមិនបារម្ភរឿងស្ទះចរាចរណ៍ ។
x
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment