វាស់លក្ខណៈសម្បត្តិខ្លួនឯងតាមវិធីពីរប្រភេទ
ផ្អែកតាមការស្រាវជ្រាវ និងទ្រឹស្ដីចិត្តវិទ្យាអំពីលក្ខណៈអត្តចរិករបស់មនុស្សយើង គឺមានពីរប្រភេទគឺ (Introvert) និង (Extrovert) ។ ដូច្នេះយើងត្រូវមើលទៅលើលក្ខណៈខុសគ្នាដូចខាងក្រោម ៖
១).មនុស្ស (Introvert) ជាប្រភេទមនុស្សដែលនៅស្ងាត់ស្ងៀម ហើយសប្បាយរីករាយនៅពេលនៅម្នាក់ឯង ឬមនុស្សពីរបីនាក់។ រីឯមនុស្ស (Extrovert) ជាប្រភេទមនុស្សដែលចូលចិត្តចេញក្រៅ ហើយនិយាយជាមួយមនុស្ស ជាពិសេសគឺសប្បាយរីករាយនៅពេលមានមនុស្សច្រើន។
២).មនុស្ស (Introvert) តែងតែគិតមុននឹងនិយាយ ដែលផ្ទុយពីមនុស្ស (Extrovert) ដែលនិយាយលឿនជាងគិត។
៣).មនុស្ស (Introvert) ចូលចិត្តចំណាយពេលជាមួយខ្លួនឯង រីឯមនុស្ស (Extrovert) ចូលចិត្តចំណាយពេលជាមួយមិត្តភ័ក្រ្ត អ្នកដែលស្គាល់គ្នា ។
៤).មនុស្ស (Introvert) ទទួលកម្លាំងថ្មីនៅពេលចំណាយពេលម្នាក់ឯង រីឯមនុស្ស (Extrovert) ទទួលកម្លាំងថ្មីនៅពេលចំណាយពេលជាមួយមនុស្ស ពោលគឺមានន័យថា បើមនុស្ស (Extrovert) មិនបានចំណាយពេលនិយាយ ឬមានមនុស្សច្រើននៅជាមួយទេ គាត់នឹងចាប់ផ្ដើមអស់កម្លាំង និងធុញទ្រាន់ ខ្លាំងមែនទែន។
៥).មនុស្ស (Introvert) បើកចំហឬ និយាយរឿងសំងាត់របស់ខ្លួនទៅកាន់មនុស្សពីរ ឬបីនាក់ តិចតួចបំផុត រីឯមនុស្ស (Extrovert) គឺជាមនុស្សដែលផ្សព្វផ្សាយព័ត៌មានលឿន ហើយមិនសូវលាក់រឿងសំងាត់របស់ខ្លួន។
៦). មនុស្ស (Introvert) ជាមនុស្សដែលមានពូកែផ្នែកការគិត បែបយុទ្ធសាស្រ្ត ហើយប្រមូលអារម្មណ៍បានមូលល្អដើម្បីផ្ដោត រីឯមនុស្ស (Extrovert) មិនអាចផ្ដោតឬប្រមូលអារម្មណ៍អោយមូលបានយូរនោះទេ ពោលគឺមនុស្ស(Extrovert) ឆាប់បែកអារម្មណ៍ ប្រសិនបើមានឧបសក្គ។
៧). មនុស្ស (Introvert) ភាគច្រើនមានបញ្ហាខ្សោយផ្នែកទំនាក់ទំនង រីឯមនុស្ស (Extrovert) ភាគច្រើនពូកែផ្នែកទំនាក់ទំនង ហើយស្គាល់មនុស្សច្រើន។
៨). នៅពេលឈ្លោះគ្នា មនុស្ស (Introvert) ត្រូវឺតចូលចិត្តស្ងៀមស្ងាត់ ហើយបើខឹងខ្លាំង ឈប់មាត់ហើយដើរចេញ រីឯមនុស្ស (Extrovert) បញ្ចេញប្រតិកម្មខ្លាំង ហើយព្យាយាមចាក់ឬសគុលដើម្បីដឹងអំពីមូលហេតុ ហើយនៅពេលខឹងខ្លាំង អាចឈានទៅដល់ប្រព្រឹត្តអំពើហឹង្សាថែមទៀតផង។
៩). មនុស្ស (Introvert) ជាមនុស្សអៀនខ្មាស់ច្រើន ហើយមិនសូវក្លាហានក្នុងការនិយាយជាសាធារណៈ រីឯមនុស្ស (Extrovert) វិញមានភាពក្លាហានច្រើន ហើយមិនសូវអៀនខ្មាស់។
១០). មនុស្ស (Introvert) មិនងាយទទួលយកការផ្លាស់ប្ដូរនោះទេ លុះត្រាតែមានហេតុផល ឬក៏មានភស្តុតាងបញ្ជាក់អោយបានច្បាស់ រីឯមនុស្ស (Extrovert) គឺងាយស្រួលក្នុងការផ្លាស់ប្ដូរតាមស្ថានការណ៍។
dooolife
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment