ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ប្រវត្តិសាស្ត្រ: ប៉ុល ពត ជានរណា ?

No comments
គេអាចចាត់ទុក ប៉ុល ពត គឺជាកំពូលមេដឹកនាំមានឋានៈខ្ពស់ជាងគេបំផុតក្នុង «របបកម្ពុជាប្រជាធិបតេយ្យ» ចន្លោះពីឆ្នាំ ១៩៧៥-១៩៧៩។ សហគមន៍អន្តរជាតិបានចាត់បញ្ចូល ប៉ុល ពត គឺជាបុគ្គលផ្ដាច់ការក្នុងចំណោមជនផ្ដាច់ការនានា ដែលប្រវត្តិសាស្ត្រ សាកលលោកបានចរិកទុក។ ផ្អែមតាមទិន្នន័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជាក់ថា តាមការពិត ប៉ុល ពត គឺជាឈ្មោះហៅក្រៅប៉ុណ្ណោះ ដោយលោកមានឈ្មោះដើមថា សាឡុត ស កើតឆ្នាំ ១៩៥២ នៅខេត្តកំពង់ធំ មានឪពុកជាម្ចាស់ដីស្ដុកស្ដម្ភម្នាក់។ 
លុះចម្រើនវ័យបាន ៦ឆ្នាំ សាឡុត ស ផ្ដើមទៅរស់នៅជាមួយបងប្រុសដែលជាមន្ត្រីធ្វើការក្នុងរាជវាំង ហើយកុមារាម្នាក់នេះបានសិក្សាររៀនសូត្រនៅតាមសាលាបារាំងជាច្រើន បន្ទាប់មកក៏បានបួសជាលោកនេន។ នៅឆ្នាំ ១៩៤៩ សាឡុត ស បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រទេ ដោយរវល់តែជក់ចិត្តអានសៀវភៅចិនកុម្មុយនីស្តខ្លាំងពេក។
ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រក្រុងប៉ារីស យុវជនសាឡុត ស បានក្លាយជាសមាជិកបក្សកុម្មុយនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ ។ ដោយខំព្យាយាមរៀនរាប់ឆ្នាំហើយតែមិនបានសញ្ញាប័ត្រ ម្យ៉ាងដោយរដ្ឋាភិបាលកម្ពុជាផ្ដាច់ជំនួយអាហារូបករណ៍ពីខ្លួនផង សាឡុត ស បានសម្រេចវិលមកភ្នំពេញវិញ ក្នុងអាជីពជាគ្រូបង្រៀនប្រវត្តិវិទ្យា-ភូមិវិទ្យា នៅសាលាឯកជន ក្នុងពេលនោះលោកបក៏បានឆ្លៀតលួចចូលរួមចលនាកុម្មុយនីស្តខុសច្បាប់មួយក្នុងប្រទេសផងដែរ។


នៅឆ្នាំ ១៩៥៦ សាឡុត ស បានរៀបការជាមួយស្រ្តីម្នាក់ឈ្មោះ ខៀវ ប៉ុណ្ណារី ហើយក្រោយមកទៀតនៅឆ្នាំ ១៩៦០ លោកត្រូវបានគេតំឡើងតំណែងជាមនុស្សមានឋានៈទី ៣ ក្នុងបក្សពលករកម្ពុជា។ មិនយូរប៉ុន្មាននៅឆ្នាំ ១៩៦១ សឡុត ស បានឡើងតំណែងជាបន្តបន្ទាប់រហូតក្លាយជាលេខាបក្ស ដែលតំណែងនេះគឺខ្ពស់ជាងគេទាំងអស់នៅក្នុងបក្ស ហើយលោកផ្ដើមហៅខ្លួនឯងជា ប៉ុល ពត ។ការហៅដោយមិនប្រើឈ្មោះដើមនេះត្រូវបានប្រវត្តិវិទូមួយចំនួនយល់ថាទំនងជា សាឡុត ស មិនចង់ឲ្យសាច់ញាត្តិបងប្អូន ចំណាំ ឬស្គាល់ខ្លួនឡើយ ព្រោះក្រោយមកប្អួនប្រុសរបស់ ប៉ុល ពត ដែលបានបែកគ្នាក្នុងអំឡុពេលសង្គ្រាម គឺមិនដឹងថាបងប្រុសរបស់ខ្លួនគឺជាមេដឹកនាំខ្មែរក្រហមនោះទេ។ យ៉ាងណាគេអាចយល់បានថាសូម្បីតែក្នុងចំណោមមេដឹកនាំសំខាន់ ក្នុងរបបខ្មែរក្រហមផ្សេងទៀតក៏មិនប្រើឈ្មោះដើមដែរ។
ឆ្លងកាត់ការធ្វើសង្គ្រាមជាមួយសេនាប្រមុខ លន់ ណល់ អស់ជាច្រើនឆ្នាំ នៅទីបំផុត ប៉ុល ពត ដណ្ដើមអំណាចបានរួចក្លាយជានាយករដ្ឋមន្ត្រីស្របច្បាប់នៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៧៦ ប៉ុន្តែមិនបាន៥ឆ្នាំស្រួលផងរបបនេះត្រូវបានវៀតណាមវាយផ្ដួលឲ្យរលំទៅវិញនៅឆ្នាំ ១៩៧៩។ ទោះបីជារដ្ឋាភិបាលខ្លួនត្រូវបានបែកខ្ញែក ប៉ុន្តែ ប៉ុល ពត នៅតែស្ថិតជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ក្នុងចំណោមក្រុមឧទាមខ្មែរក្រហមដដែល​ ហើយភៀសខ្លួន ទៅរស់នៅ ជាជននិរទេសលើទឹកដីថៃ រហូតដល់លោកបានទទួលមរណៈភាពនៅថ្ងៃទី ១៥ មេសា ១៩៩៨ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយសពត្រូវបានបូជានៅថ្ងៃទី ១៧ មេសា ក្នុងឆ្នាំដដែល៕ 

No comments :