ក្បាច់ញ៉ែ យុទ្ធសាស្ត្រ “បិទនុយស្ទួចត្រី”
យោងតាមអ្នកជំនាញខាងស្នេហាបានឱ្យដឹងថា គោលការណ៍ដ៏សំខាន់ ដែលនាំស្រីៗចាប់អារម្មណ៍
និងបាក់ចិត្តមកលើយើងនោះគឺ យុទ្ធវិធីនាពេលជួបគ្នានាគ្រាដំបូង ។
ស្នៀតត្រង់នេះគឺប្រៀបដូចជាការបិតនុយដើម្បីស្ទួចត្រីដូច្នេះដែរ
បើកាលណាររៀបចំនុយមិនល្អ ធ្វើម្ដេចស្ទួចត្រីបាន ? វាគ្មានត្រីណាកំពុងហែលសុខៗ
ហក់មកខាំផ្លែសន្ទួចដែលគ្មានបិតនុយនោះទេ ។ ការទាក់ស្រីនេះក៏ដូចគ្នាដែរ បើដំណាក់កាលជួបគ្នាដំបូងយើងគ្មានយុទ្ធវិធីទាក់ទាញចិត្តនារីបាន
កុំសង្ឃឹមថាសុខៗនាងមកសុំយើងធ្វើសង្សារនោះ ។
ដូច្នេះដើម្បីឱ្យការបិតនុយរបស់យើង
អាចទាក់ទាញត្រីឱ្យមកខាំផ្លែសន្ទូចបាន យើងត្រូវយល់ដឹងពីយុទ្ធវិធីខ្លះៗ ដូចខាងក្រោម
៖
"ពេលនាងកំពុងនៅជាមួយអ្នកឯទៀត”
ពេលជួបដំបូងៗ មនុស្សស្រីមិនងាយស្ដីមករកមនុស្សប្រុសមុននោះទេ
ទោះបីជានារីនោះធ្លាប់ស្គាល់គ្នាជាមួយបុរសនោះពីមុនក៏ដោយ ។ ចុះបើគេមិនងាយនិយាយរកយើង
តើយើងជាបុរសត្រូវតែទៅនិយាយរកគេមុនឬ ?
សេណារីយ៉ូទី១ ៖
បើទៅនិយាយរកគេមុន គឺមិនល្អប៉ុន្មានទេ មិនល្អត្រង់ថាប្រសិនបើយើងទៅនិយាយរកគេមុន ករណីបើគេនិយាយតបអាចចាត់ទុកថាគ្រាន់បើ
ប៉ុន្តែមានផលប៉ះពាល់ទៅលើផែនការយុទ្ធសាស្ត្រនាថ្ងៃខាងមុខ ព្រោះមនុស្សស្រីឆាប់វាយតម្លៃចរិតមនុស្សប្រុសណាស់
គេអាចថាយើងជាបុរសឆាប់ញ៉ែស្រីៗ ។
សេណារីយ៉ូទី២ ៖
ប្រសិនបើទៅនិយាយរកគេមុន ហើយគេមិននិយាយតបវិញ តើយើងមានអារម្មណ៍យ៉ាងណាដែរ ? ខ្មាសគេទេ?
ប្រសិនបើខណៈនោះវាបានកើតឡើងនៅចំពោះមុខមនុស្សច្រើន តើយើងមានអារម្មណ៍យ៉ាងណា
ដែលខំទៅរាក់ទាក់ជាមួយនាង បែជានាងបដិសេធមិនតបសូម្បីមួយម៉ាត់ ? មិនត្រឹមតែប៉ុណ្ណោះ
នារីខ្លះមិនតបសម្ដីហើយ ថែមទាំងសម្លក់លើក្រោមទៀត ។
បើប្រើសេណេរីយ៉ូទាំងពីរនេះ មិនត្រឹមតែខូចកិច្ចការធំប៉ុណ្ណោះទេ
ថែមទាំងបាត់តម្លៃជាបុរស និងវៃស្មៅបង្អើលពស់ទៀតផង ។
v ច្រកចេញ
អ្វីដែលយើងត្រូវធ្វើ ៖
1-បង្កើតបរិយាកាស៖
ជាដំបូងពេលយើងឃើញនាងភ្លាមកុំទាន់អាលជ្រួលជ្រើម ត្រូវរក្សជំហរឱ្យរឹងមាំជាសុភាពបុរស បន្ទាប់មកត្រូវមើលមជ្ឈដ្ឋានជុំវិញខ្លួនសិន ។
2-មនុស្សប្រើមនុស្ស
៖ បើនាងកំពុងស្ថិតក្នុងចំណោមមនុស្សមានគ្នាចាប់ ៤-៥នាក់ ឬលើសពីនេះ អ្នកត្រូវគិតជាមុនថាត្រូវបង្កើតបរិយាកាស
ដើម្បីឱ្យនាងចាប់អារម្មណ៍នឹងអ្នក ព្រោះពេលនោះអារម្មណ៍នាងពុំបានផ្ដោតលើអ្នកឡើយ ។
ជំហានទី១៖
អ្នកត្រូវចូលទៅជិតនាង ឈរចន្លោះ ៤-៥ម៉ែត រួចលើកយកប្រធានបទអ្វីមួយដែលកំពុងល្បីក្នុងបណ្ដាញសង្គម(ហ្វេសប៊ុក)
ទៅនិយាយជាមួយមិត្តភិក្ករបស់ខ្លួនឯងក្នុងចេតនាឱ្យក្រុមរបស់នាងនៅជិតទីនោះបានលឺៗ ។
ខណៈពេលកំពុងនិយាយក្រសែរភ្នែកត្រូវក្រឡេកមើលទឹកមុខនាងជានិច្ច
ដើម្បីពិនិត្យទៅថាតើនាងពេញចិត្តនឹងស្ដាប់ ឬចាប់អារម្មណ៍នឹងអ្វីដែលយើងកំពុងនិយាយដែរ
ឬទេ ? បើនាងហាក់បង្ហាញការចូលចិត្តមកកាន់យើងដែរ យើងត្រូវបន្តនិយាយទៀត ហើយជាពិសេសកុំភ្លេចលេបខាយពាក្យសម្ដីដាក់នាងផង
ដើម្បីឱ្យនាងចាប់អារម្មណ៍និយាយតបតរមកកាន់យើងវិញ ។ តែប្រសិនបើនាងមិនចាប់អារម្មណ៍ទេ
ត្រូវដូរប្រធានបទ ឬបោះជាសំណួរទៅឱ្យអ្នកផ្សេងជួយនិយាយអាចជាពួកម៉ាកយើងក៏បាន ។
ជំហានទី២៖ ពេលនាង
ឬក្រុមមិត្តភក្កិរបស់នាងបង្ហាញចំណាប់អារម្មណ៍មកលើយើងហើយ
កុំចាំយូរត្រូវឆ្លៀតឳកាសចូលទៅជិតនាងភ្លាម ។
ពេលបានចូលទៅជិតក្រុមនាងហើយ អ្នកគួរបង្កើតសំនួរ
ពាក់ព័ន្ធនឹងស្ថានភាពទូទៅ ។
ចំណាំ៖ មិនត្រូវបើសំនួរបែបចង់ដឹងពីភាពឯកជនរបស់គេឡើយ
និងកុំគិតតែពីសួរ គួរចេះប្រើប្រយោគបោះដៃទៅឱ្យអ្នកផ្សេងនិយាយផងកុំនិយាយតែឯង ។
3-ជិះក្របីចម្លងភក់ ៈ ដូចដែលបានដឹងហើយនារីៗចូលចិត្តចេញក្រៅជាមួយមិត្តភក្កិ
ដូច្នេះប្រសិនយើងបានឳកាសចូលទៅគៀកនេះហើយ គួរជៀសវាងកុំនិយាយតែជាមួយនាង
គឺត្រូវនិយាយជាមួយនឹងអ្នកឯទៀតដែលជាមិត្តភក្កិដែលនៅជុំវិញនាងផង
ហើយការនិយាយនោះចាំបាច់ត្រូវតែមានគោលដៅបាញ់ឆ្ពោះទៅរកនាង យុទ្ធសាស្ត្រនេះគេហៅថា “ជិះក្របីចម្លងភក់”
។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment