ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

៧មករា ជាការរំដោះ ឬជាការឈ្លានពាន ?

No comments


ការរំដោះថ្ងៃ ៧ មករា ១៩៧៩ ពីរបបសាហាវ ព្រៃផ្សៃ យង់ឃ្នង ប៉ុល ពត បានធ្វើឱ្យខ្មែរមួយចំនួនជាប់អន្ទាក់របស់វៀតណាម។
រឿងនេះបានធ្វើឱ្យខ្មែរមានការយល់ឃើញផ្ទុយគ្នាថា ជាការរំដោះ ឬជាការឈ្លានពាន ហើយធ្វើឱ្យខ្មែរបែកបាក់រហូតដល់បច្ចុប្បន្ន។

ខ្មែរមួយក្រុមទៀតបានធ្វើនយោបាយជេរ ចោទ និងលាបពណ៌ ដែលបង្ខំឱ្យខ្មែរមួយចំនួនជាប់អន្ទាក់វៀតណាមកាន់តែជ្រៅ។
បើយើងស្រឡាញ់ជាតិខ្មែរ បើយើងចង់ឱ្យខ្មែរមានសាមគ្គីជាតិ បើយើងចង់ឱ្យជាតិខ្មែរមានអធិបតេយ្យភាព យើងត្រូវស្វែងយល់និងធ្វើនយោបាយជួយខ្មែរមួយចំនួនឱ្យរួចផុតពីអន្ទាក់របស់វៀតណាម។ 

យើងត្រូវយល់ថា បើខ្មែរបែកបាក់ អន់ថយ ហើយកូនខ្មែរគ្មានសមត្ថភាពរៀបចំរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងនយោបាយបានទេ គេត្រៀមរៀបចំជំនួសខ្មែរហើយ។ សូមកុំខឹងគេអី យើងត្រូវឆ្លុះបញ្ចាំងខ្លួនឯងឱ្យបានច្រើន។
#គបម #នយោបាយសាមគ្គីជាតិ

No comments :