ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

ប៉ែន សុ​វណ្ណ ៖ ពីអ្នកបម្រើគេ ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា

No comments


លោក ប៉ែន សុវណ្ណ គឺជានាយករដ្ឋមន្ត្រី ដែលបានឡើងកាន់តំណែងដឹកនាំប្រទេសកម្ពុជាមុនគេបង្អស់ក្រោយការបិទបញ្ជប់ទៅនៃរបបអាវខ្មៅប៉ុល ពត។ លោក កើតនៅថ្ងៃទី ១៥ មេសា ឆ្នាំ ១៩៣៦ នៅភូមិ ចានទៀប ឃុំសំរោង ស្រុកត្រាំកុក ខេត្តតាកែវ មានបងប្អូន ៧នាក់ ក្នុងគ្រួសារក្រីក្រមួយ នាសម័យជប៉ុនចូលត្រួតត្រាកម្ពុជា។ 


ម្យ៉ាងដោយរងការគាបសង្កត់ពីពួកអាណនិគមបរទេសរហូតធ្វើឲ្យឪពុកស្លាប់ និងម្យ៉ាងដោយកត្តាជីវីភាព លោកនឹងបងប្រុស បានត្រេចរទៅធ្វើការស៊ីឈ្នួលឲ្យគេ ដើម្បីដោះបំណុលដែលម្ដាយ បានខ្ចីគេយកមកផ្គត់ផ្គង់ទ្រទ្រង់ជីវិត។ ខណៈកំពុងធ្វើការជាគូលី កុមារ ប៉ែន សុវណ្ណ ត្រូវម្ចាស់បំណុលវាយធ្វើបានយ៉ាងខ្លាំងឥតស្រាក់ស្រាន ព្រោះតែឃ្វាលគោឲ្យស៊ីស្មៅមិនឆ្អែត។ ព្រោះតែការវាយដំធ្វើបាបខ្លាំងពេក ម្ដាយកុមារប៉ែន សុវណ្ណ បានដាច់ចិត្តពង្រាត់កូនចេញពីគូលែបម្រើគេ មកពួនសងំលាក់អាត្មាក្នុងវត្ត។ 

ពេលវេលាចេះតែកន្លងទៅ តែលោក ប៉ែន សុវណ្ណ បានកើនចំណេះជាលំដាប់ លោកបានបញ្ជាក់តាមរយៈឯកសាររបស់លោក នាង សាវុន ថា«ខ្ញុំបានព្រះសង្ឃជួយ និងយកចិត្តទុកដាក់បង្ករលក្ខណៈឲ្យខ្ញុំបានរៀនសូត្របំពេញវិជ្ជា»។


ដោយកត្តាជីវីភាព លោក ប៉ែន សុវណ្ណ ដែលកាលណោះនៅមានវ័យកុមារភាពនៅឡើយ បានសម្រេចឈប់រៀននៅឆ្នាំ ១៩៤៩ និងក្រោយមកនៅឆ្នាំ ១៩៥០ បានចូលរួមក្នុងចលនាតស៊ូរបស់ខ្មែរឥស្សរៈ ដើម្បីដេញអាណានិគមន៍ទាំងនេះចេញពីទឹកដីកម្ពុជា។ បារាំងដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាបានប្រើនូវសង្គ្រាមចិត្តសាស្ត្រធ្វើឲ្យពលរដ្ឋខ្មែរស្អប់ចលនានេះ មិនឲ្យចូលរួមជាមួយឡើយ។ 

លោក ប៉ែន សុវណ្ណ អះអាងថា«ដោយសង្គ្រាមចិត្តសាស្ត្ររបស់បារាំង និងសង្គមសក្កិភូមិ ធ្វើឲ្យអ្នកស្រុកភាគច្រើនជ្រួលច្របល់រស់នៅក្រោមការភ័យខ្លាច រីឯគ្រួសារអ្នកមានបាននាំកូននាំចៅ រត់ចូលក្រុងធំៗ សឹងទាំងអស់»។ 

​​​​​​តែបីយ៉ាងនេះក្ដីលោកមិនបានភិតភ័យចំពោះការឃោនានេះឡើយ។ ខណៈពេលបងប្រុសកំពុងតស៊ូជាមួយចលនាខ្មែរឥស្សរៈនៅក្នុងព្រៃ ងាកមកម្ដាយ ប៉ែន សុវណ្ណ ឯណេះវិញត្រូវបានទាហានរដ្ឋាភិបាលចាប់ខ្លួនឃុំឃាំង ទទួលរងទណ្ឌកម្មយ៉ាងខ្លាំងក្រោមហេតុផលក្បត់។ ដោយឈឺចាប់ខ្លាំងពេកលោក ក៍បានសម្រេចចូលរួមដោយពេញសិទ្ធិជាមួយពួកខ្មែរឥស្សរៈនាពេលនោះតែម្ដងទៅ...។ នៅមានអត្ថបន្ត

No comments :