សៀវភៅណែនាំ "ការរៀបចំ និងអនុវត្តគម្រោងអន្តរឃុំ សង្កាត់
គោលបំណង
គោលបំណងសំខាន់នៃជំហាននេះ គឺការរៀបចំគម្រោង និងថវិកាវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ ដែលត្រូវយកទៅបង្ហាញ និងកៀរគរធនធាននៅសក្ខាសាលាសមាហរណកម្មផែនការថ្នាក់ស្រុក ខណ្ឌ។
អ្នកចូលរួម
- សមាជិក គ.ផ.ថ
- ជំនួយការ និងជនបង្គោលនានារបស់ឃុំ សង្កាត់
- ស្មៀនឃុំ សង្កាត់
- អ្នកសម្របសម្រួលស្រុក ខណ្ឌ និងមន្ត្រីជំនាញផែនការស្រុក ខណ្ឌ
- មន្ត្រីគាំទ្របច្ចេកទេស
លទ្ធផលដែលសម្រេចបាន
លទ្ធផលដែលសម្រេចបានក្នុងជំហាននេះ គឺបញ្ហាគម្រោងវិនិយោគដែលបានស្នើឡើង គម្រោងវិនិយោគជាអាទិភាពរបស់ឃុំ សង្កាត់ និងលទ្ធផលនៃការអនុវត្តន៍គម្រោងក្នុងឆ្នាំកន្លងមក។
ទីតាំង ៖
នៅសាលាឃុំ សង្កាត់
រយៈពេល ៖
មួយថ្ងៃ
ឧបករណ៍ចាំបាច់
- ឯកសារផែនការអភវឌ្ឍន៍ឃុំ សង្កាត់
- ផែនទីឃុំ សង្កាត់
- ឯកសារកម្មវិធីវិនិយោគឆ្នាំកន្លងមក
- របាយការណ៍អនុវត្តគម្រោងនៃកម្មវិធីវិនិយោគឆ្នាំកន្លងមក
ដំណើរការ
ក). គ.ផ.ថ យកលទ្ធផលជំហានទី ១ មកឆ្លុះបញ្ចាំងជាមួយនឹងគម្រោងតាមបណ្តាឆ្នាំនីមួយៗ នៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដើម្បីកំណត់គម្រោងវិនិយោគប្រចាំឆ្នាំ។ បន្ទាប់ពីកំណត់គម្រោងវិនិយោគរួច គ.ផ.ថ បន្តពិភាក្សាកំណត់អំពីប្រភេទគម្រោង ទីតាំងគម្រោង តម្លៃប៉ាន់ស្មាន ទំហំលទ្ធផល និងអ្នកទទួលផល ហើយដាក់គម្រោងទាំងនេះឲ្យសមស្របទៅតាមផែ្នកនីមួយៗ នៃផ្នែកទាំង ៥ ក្នុងតារាង ២.១ ។
ខ). គ.ផ.ថ បន្តពិភាក្សាដើម្បីជ្រើសរើស ឬកំណត់គម្រោងវិនិយោគជាអាទិភាព សម្រាប់បង្ហាញនៅសិក្ខាសាលាសមារណកម្មផែនការថ្នាក់ស្រុក ខណ្ឌ ហើយស្រង់គម្រោងវិនិយោគជាអាទិភាពទាំងនេះទៅក្នុងតារាង ២.២ ។
គ). គ.ផ.ថ ត្រូវរៀបចំតារាង ២.៣ ដោយ៖
- ពិនិត្យមើលរបាយការណ៍អនុវត្តគម្រោងនៃកម្មវិធីវិនិយោគឆ្នាំកន្លងមក ដោយប្រៀបធៀបជាមួយគម្រោងនៃកម្មវិធីវិនិយោគឆ្នាំនោះ។
- ស្រង់ព័ត៌មាននៃស្ថានភាពអនុវត្តគម្រោងទាំងនោះចូលទៅក្នុងតារាង ២.៣ ឲ្យបានសមស្រប។
ឃ). មេឃុំ ចៅសង្កាត់ត្រូវធ្វើតារាង ២.២ និង ២.៣ ទៅមន្ទីរផែនការខេត្ត ក្រុង តាមរយៈអង្គភាពរដ្ឋបាលមូលដ្ឋានខេត្ត ក្រុង ដើម្បីរៀបចំតារាងម៉ាទ្រិច សម្រាប់សិក្ខាសាលាសមារណកម្មផែនការថ្នាក់ស្រុក ខណ្ឌ។ ការផ្ញើរតារាងទាំងពីរនេះទៅមន្ទីរផែនការ ត្រូវធ្វើតាមការកំណត់ពីស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ចនៅថ្នាក់ជាតិ ឬថ្នាក់ខេត្ត ក្រុង។
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment