ស្វាគមន៍មកកាន់ទំព័រចំណេះដឹង និងកំសាន្ត រៀបចំដោយខ្ញុំ ឃី ពិសី

អារម្មណ៍អ្នកសរសេរ សៀវភៅ "យុទ្ធវិធីញ៉ែស្រី "

No comments


 ធម្មជាតិបានបង្កើតឱ្យបុរសត្រូវជាគូនឹងស្ត្រី ហើយនៅពេលដែលបុរសស្រលាញ់ស្ត្រី គឺតែងតែចង់នៅក្បែរខ្លួនស្ត្រីនោះបង្កើតនូវភាពស្និតស្នាលផ្អែមល្ហែម រួចឈានទៅបង្កើតចំណងស្នេហារួមរស់មេត្រី....ល...។  ខ្ញុំជឿថាបុរសៗឆាប់មានអារម្មណ៍ផ្ដេសផ្ដាសណាស់ គឺឱ្យតែក្រឡេកឃើញនារីស្អាតៗ គឺមិនបានតែម្ដង  បើទោះបីជាខ្លួនឯងមានគូហើយក៏ដោយ។ 

អារម្មណ៍បែបនេះមិនមែនមានតែបុរសទេ ខាងស្រីក៏មានដូចយើងដែរ គ្រាន់តែថាធម្មជាតិនៃស្ត្រីគឺមានភាពអៀនខ្មាស់ច្រើន ដូច្នេះយើងជាបុរសពិបាកនឹងស្ទង់ចិត្តពួកគាត់ណាស់ ដែលជាហេតុទាមទារឱ្យយើងចេះប្រើការវិភាគ និងរៀបយុទ្ធវិធី ឆ្កើះអារម្មណ៍របស់នារី ទើបលទ្ធផលនៃការវិនិយោគស្នេហារបស់យើងបានជោគជ័យ ។ 

ស្នេហា អាចមានន័យថាការទាក់ទាញអារម្មណ៍និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ។ ស្នេហាមកពីពាក្យថា “ស្នេហ៍+ប្រហារ” ស្នេហ៍មានន័យថាការស្រលាញ់រវាងចិត្តនិងចិត្ត ។ រីឯប្រហារ មានន័យថាការវាយសម្រុកបុកបញ្ជូលគ្នា ដូចនេះស្នេហាមានន័យថាការស្រលាញ់រវាងចិត្តនិងវាយសម្រុកបុកបញ្ជូលគ្នា ។ បើអារម្មណ៍នេះវាកើតឡើងតែម្ខាងគេមិនហៅថាស្នេហាទេ ដូច្នេះដើម្បីឱ្យមានស្នេហា បុរសៗគ្រប់អាត្មា គួរអានយុទ្ធវិធីក្នុងសៀវភៅនេះ ដោយយកចិត្តទុកដាក់ និងគិតវិភាគ ទើបការអនុវត្តន៍ដែលយក្បួនពីសៀវភៅនេះទៅប្រើទទួលបានប្រសិទ្ធិភាព ។ 

យ៉ាងណាមិញសៀវភៅនេះតាក់តែងឡើង គឺដើម្បីជួយសម្របសម្រួលដល់ជីវិតស្នេហាយុវវ័យ ដោយគ្មានគំនិតមិនល្អណាមួយឡើយ ហើយក៏ពុំមែនជាវិធីសម្រាប់ឱ្យបុរសៗយកទៅបោកប្រាស់នារីៗដែរ ដែរ ។ ក្នុងនាមខ្ញុំបាទផ្ទាល់ជាអ្នកសរសេរ គឺមិនមែនជាបុរសពូកែញ៉ែស្រីអីនោះឡើយ គ្រាន់តែមានបទពិសោធន៍ផ្ទាល់ខ្លួនខ្លះ និងប្រមូលបទពិសោធន៍របស់អ្នកជោគជ័យខាងញ៉ែស្រីពូកែៗ យកមកចងក្រងជាឯកសារដើម្បីចែករំលែកដល់គ្នាយើងប្រុសៗ ដែលអត់លិឌប៉ុណ្ណោះ ។ 

ខ្ញុំសូមជូនពរដល់ប្រិយមិត្តដែលអានសៀវភៅនេះ ទទួលនូវជោគជ័យ ញ៉ែស្រីៗសម្រេចដូចសេចក្ដីប្រាថ្នា ទៅណាមកណា មានតែគេតាមស្រលាញ់ គេខ្នាញ់បញ្ជុកនំចំណី .....។ 

រាជធានីភ្នំពេញ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ 
ឆ្មាព្រៃ

No comments :