វិធីងាយៗ ដើម្បីលាងសម្អាតបន្លែ និងផ្លែឈើគីមី
ជាដំបូងយើងត្រូវលាងបន្លែ ឬផ្លែឈើ ជាមួយទឹកត្រជាក់សិន។ បន្ទាប់មកដាំទឹកប្រមាណមួយលីត្រឲ្យក្តៅអ៊ុនៗហើយ ដាក់ទឹកខ្មេះមួយស្លាបព្រា ហើយយកបន្លែផ្លែឈើដែលបានលាងជាមួយទឹកត្រជាក់រួចនោះ ទៅដាក់ត្រាំរយៈពេល ២០នាទី។ ក្រោយត្រាំរួចគេអាចស្រង់បន្លែ ឬផ្លែឈើ យកមកលាងជាមួយទឹកត្រជាក់ម្តងទៀត។
បើតាមការអះអាងបញ្ជាក់ពីគេហទំព័ររបស់ក្រសួងបរិស្ថាន វិធីនេះអាចកាត់បន្ថយសារជាតិគីមី ថ្នាំកសិកម្មក្នុងបន្លែ ផ្លែឈើបានពី ៧៥% ទៅ ៩០% និងអាចសម្លាប់មេរោគបានរហូតដល់ ៩០%៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment